ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​គ្នា ដីស្រែ​និង​លំនៅឋាន​មួយចំនួន​របស់​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹងសាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត មាន​ការលិចលង់​មួយអន្លើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង និង​ភូមិ​កោះ​ខ្លូត ក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត នៃ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ចំនួន​១៨៨​គ្រួសារ បាននិងកំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​ផ្ទៃ​បឹង​ឈូក​មាន​កម្ពស់​ទឹក​ខ្លាំង ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​ប្រជាពលរដ្ឋ​ខាងលើ​បាន​លើកឡើង​ថា ដី​បឹង​ឈូក​កន្លងមក​មាន​បុគ្គល​មួយ​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ចេះ​តែ​ប៉ុនប៉ង​ចាក់​ដី​រំលោភ​យក​ដោយ​គ្មាន​ការអៀនខ្មាស់ ប៉ុន្តែ​ការរំលោភ​នេះ​ត្រូវ​បរាជ័យ ដោយសារ​ត្រូវ​អាជ្ញាធរ​ស្រុក​ទប់ស្កាត់បាន​ទាន់ពេលវេលា​។​ប៉ុន្តែ​ទោះជា​មាន​ការ​ហាមប្រាម​មិន​អនុញ្ញាត​ឲ្យមាន​ការទ​ន្ទ្រាន​ដី​បឹង​ឈូក​បែបណា​ក្តី គេ​ឃើញ​សកម្មភាព​បុគ្គល​ខាងលើ ដែល​ប្តី​ឈ្មោះ សំ អេ​ន និង​ប្រពន្ធ ឈ្មោះ​សេង យិ រស់នៅ​ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច នៅ​តែ​រក​ល្បិចកល​គ្រប់​រូបភាព ដើម្បី​ទាមទារ​យក​ដី​បឹង​ដែល​ជាស​ម្ប​តិ្ត​របស់​រដ្ឋ​មក​ធ្វើ​ជា​ស​ម្ប​តិ្ត​ឯកជន​តែ​ដដែល​។​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ថា បើ​បុគ្គល​លោភលន់​ខាងលើនេះ​ចាក់​ដី​បឹង​ក្រសោប​យក​បាន​សម្រេច​វិញ ដីស្រែ​និង​ផ្ទះសំបែង​របស់​ពួកគាត់​នឹង​ត្រូវ​លិចលង់​គ្មាន​សល់ ខណៈ​មាន​ភ្លៀង​បន្តបន្ទាប់​គ្នា​បែប​នេះ​។​

​ប្រជាពលរដ្ឋ​ទាំង​១៨៨​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើ បាន​សំណូមពរ​ដល់ លោក​អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច​ថ្មី និង​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ទើប​ឡើងកាន់តំណែង មេត្តា​ជួយ​មាន​វិធានការ​ទប់ស្កាត់​រាល់​ក​រ​ណីវាត​ទន្ទ្រាន​ដី​បឹង​ឈូក​នៅ​ចំណុច​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី  ពី​សំណាក់​ជន​ខិលខូច ដែល​មាន​ខ្នងបង្អែក​នៅ​ពី​ក្រោយ​នេះ​ផង​។​

​គេ​ចាំ​មើល​ថា បុគ្គល​មួយ​គ្រួសារ និង​ប្រជាពលរដ្ឋ​ចំនួន​១៨៨​គ្រួសារ តើ​អាជ្ញាធរ​ត្រូវ​ជ្រើសរើស​យក​ខាង​ណា​។​ម្យ៉ាងទៀត​មាន​គេ​ខ្សឹប​ប្រាប់​ថា​បុគ្គល​មួយ​គ្រួសារ​ដែល​ថ្លើមធំ​ហ៊ាន​រំលោភ​យក​ដី​បឹង​ឈូក​នេះ​មាន​ខ្នងបង្អែក ពីរ​ឬ​បី​នាក់​ចាំ​កាង​ពីក្រោយ ហើយ​គេ​ចង់​ដឹង​ថា អ្នកកាង​នោះ​ជានរ​ណា​ទៅ​ម្តេច​ក៏​ថ្លើមធំ​ពាសមេឃ​ហ៊ាន​ឃុបឃិត​ចង់​ក្រសោប​យក​ដី​បឹងបួ​របស់​រដ្ឋ​មក​ធ្វើ​ជា​ស​ម្ប​តិ្ត​ផ្ទាល់​ខ្លួន​បែប​នេះ​។ គេ​ចាំ​អ៊ុត​មើល​ទៀតថា តើ​អាជ្ញាធរ​ដែល​ប្រៀប​បាន​នឹង​ឪពុក ម្តាយ ទាំង​ថ្នាក់​លើ ថ្នាក់ក្រោម អាច​ការពារ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​បាន​ដែរឬទេ​.?​។​

​យ៉ាងណាមិញ​ដី​បឹង​ដែល​គេ​បំណង​រំលោភ​យក​នោះ ជាទី​តាំង​អាង​ស្តុក​ទឹក​និង​ជា​ជ្រលង​បង្ហៀរទឹក​សម្រាប់​បញ្ជៀ​ស​ពី​ជំនន់​ភ្លៀង​ក្នុង​រដូវវស្សា ហើយ​ទីតាំង​នេះ​ជា​ចំណុច​ដែល​ងាយ​នឹង​ប្រឈម​ការលិចលង់​ណាស់ ពិសេស​ដី​ស្រែ​និង​លំនៅឋាន​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង និង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត​តែម្តង​ឲ្យតែ​មាន​ភ្លៀង​ធំៗ​បន្ត​ជាប់​គ្នា​ពិតជា​លិចលង់​លំនៅឋាន និង​ស្រែ​ចម្ការ​គ្មាន​សល់​ឡើយ ចុះ​ទម្រាំ​មាន​ការ​គេ​ចាក់​ដី​រំលោភ​យក​បឹង​ឈូក​ដែល​ជា​ផ្លូវ​បង្ហូរទឹក​បណ្តាល​ឲ្យ​បិទ​ជិត​នោះ តើ​តំបន់​ខាងលើ​នឹង​លិចលង់​ដល់​កម្រិត​ណា​ទៅ​៕
​សេង ណា​រិទ្ធ​

 

romlobdeiboeng01 romlobdeiboeng03 romlobdeiboeng02

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.