ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញដឹកនាំ កិច្ចប្រជុំរបស់មន្ទីរ អង្គភាព កងអនុសេធំចល័ត នីមួយៗ ទៅលើបញ្ហាប្រឈម និងដំណោះស្រាយ ហើយនិងការវាយតម្លៃ ការងារការពារសន្តិសុខក្នុងកម្មវិធី សៀមរាបសង្ក្រាន្ដ និងលើកទិសដៅការងារបន្ត។ ==> អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី 

លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ ត្រូវ​ម្ចាស់​ដី​ស្របច្បាប់ ប្តឹង​ទៅ​លោក​ទេសរដ្ឋមន្ត្រី សុផារ៉ា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ លោក សុខ អឿន ដែល​អះអាងថា​ជា​ម្ចាស់​ដី​ស្របច្បាប់​មួយកន្លែង ក្នុង​ខណ្ឌ​សែន​សុខ បាន​ប្តឹង​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​រាជធានី​ភ្នំពេញ ទៅ​លោក​ទេសរដ្ឋមន្ត្រី សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី ។

​លោក​សុខ អឿន អាយុ​៦៤​ឆ្នាំ ឲ្យដឹងថា លោក​បាន​ប្តឹង​លោក​សារិន វណ្ណា ពី​បទ​រំលោភ​និង​បំពាន​អំណាច​ថ្នាក់លើ​របស់​ខ្លួន ដោយ​ស្នើ​ឱ្យ​អធិការកិច្ច​ក្រសួង​រៀបចំ​ដែនដី ស៊ើបអង្កេត​លើ​ចំណាត់ការ​របស់​លោក​សារិន វណ្ណា ដែល​បាន​ធ្វើ​របាយការណ៍​បំភ្លៃ​ការពិត បំភ័ន្ត​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា តាម​របាយការណ៍​លេខ​៥០៥ ដន​សស​/​រប ចុះ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៧ និង មន្ត្រី​ដែល​សមគំនិត​ឃុបឃិត​ជាមួយ​គ្នា ។

​លោក​សុខ អឿន អះអាងថា លោក​គឺជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​មាន​ទំហំ​៩០​គុណ​នឹង​៤៥​ម៉ែត្រ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​១៩៧៨ ភូមិ​ភ្នំពេញ​ថ្មី និង ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​បាន​លក់​ដី​ទំហំ​២៨៥០​ម៉ែត្រការ៉េ ទៅឱ្យ​ឈ្មោះ សុខ សាន្ត និង ប្រពន្ធ​ឈ្មោះ ចា ខា មាន​ធ្វើ​កិច្ចសន្យា​បញ្ជាក់បន្ថែម​យ៉ាងច្បាស់ ក្នុង​គោលបំណង​កុំឱ្យ​មាន​ទំនាស់ គឺ ភាគី​ត្រូវ​ចំណាយ​ដី​របស់​ខ្លួន​ម្នាក់​៥​ម៉ែត្រ សម្រាប់​ទុក​ធ្វើ​ផ្លូវ​លេខ​១៩៧៨ ។

​ក្រោយ​ពី​ភាគី​ទទួល​ប័ណ្ណកម្មសិទ្ធិ ដោយ​ផ្តិតមេដៃ​ទទួលយក​ប័ណ្ណ បែរ​ជា​ឈ្មោះ សុខ សាន្ត មិន​ព្រម​អនុវត្ត​តាម​កិច្ចសន្យា​ទុក​ដី​របស់​ខ្លួន​ម្នាក់​៥​ម៉ែត្រ​ធ្វើ​ផ្លូវ​ទេ ព្រោះ​គេ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​សុរិយោដី​បង្វែរ​ផ្លូវ​មក​ចំ​ដី​របស់​លោក សុខ អឿន ទាំងអស់ ធ្វើឱ្យ​ដី​របស់​លោក​សុខ អឿន តូច​មិនអាច​សាងសង់​លំនៅឋាន​បាន ។ (​ភ្ជាប់​ឯកសារ​ពាក្យបណ្តឹង​)​។

​ក្រោយមកទៀត ក្រសួង​រៀបចំ​ដែនដី តាមរយៈ​លិខិត​លេខ​៣៣៩២ ដន​ស​/​អ​រប​/​ន​រប ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ សម្រេច​ឱ្យ​លោក លឹម វា​ន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ដឹកនាំ​ពិនិត្យ​លម្អិត​ជាមួយ​អគ្គាធិការដ្ឋាន និង មន្ទីរ​រៀបចំ​ដែន​ដី​រាជធានី​ភ្នំពេញ ។

​ប៉ុន្តែ​ក្រោយមកទៀត ស្រាប់តែ​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ សាលា​រាជធានី​ភ្នំពេញ បាន​ប្រជុំ​អំពី​ករណី​នេះ ហើយ​ឈានដល់​សាលាខណ្ឌ​សែន​សុខ ជូនដំណឹង​អំពី​ការរុះរើ​សំណង់​និង​របង លើ​ដី​របស់​លោក​សុខ អឿន តែម្តង ។

​លោក​សុខ អឿន សម្តែង​ការងឿងឆ្ងល់​អំពី​ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​មើលរំលង​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី ដែល​ចាត់តាំង​លោក លឹម វា​ន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ពិនិត្យ​ករណីនេះ ។ ពុំទាន់​បាន​ពិនិត្យ​សម្រេច​បែប​ណា​ផង ស្រាប់តែ​តម្រូវឱ្យ​មាន​ការរុះរើ​សំណង់ ស្របច្បាប់​របស់​លោក​សុខ អឿន តែម្តង ។

​ជា​ចុងក្រោយ លោក សុខ អឿន សំណូមព​រលោក​ទេស​រដ្ឋមន្ត្រី​ជា សុផារ៉ា មេត្តា​ចាត់​ក្រុមអធិការកិច្ច​ក្រសួង ដើម្បី​ធ្វើ​ការស៊ើបអង្កេត​លើ​លោក សារិន វណ្ណា និង បក្ខពួក ទាក់ទង​នឹង​ភាពមិនប្រក្រតី​ចំពោះ​របាយការណ៍​លេខ​៥០៥ ដន​សស​/​រប ចុះ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៧ ការ​មិន​គោរព​ឋានានុក្រម​ថ្នាក់លើ រំលោភ​អំណាច​ថ្នាក់លើ និង ការប្រជុំ​ដោះស្រាយ​បញ្ហា​ពុំ​មាន​ភាគី​លោក សុខ អឿន ចូលរួម ព្រមទាំង​សំណូមពរ​ឱ្យ​ដាក់​ទណ្ឌកម្ម​ផ្អាក​ការងារ​តាម​ទំហំ​នៃ​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​នេះ ។

​អ្វី​ដែល​ជា​ចំណុច​សំខាន់ គឺ លោក​សុខ អឿន ពុំដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហាដីធ្លី​នេះ ឡើយ ស្រាប់តែ​ស្ងាត់ៗ មាន​ការប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ ឈាន​ដល់​សាលា​ខណ្ឌ​សែន​សុខ ជូនដំណឹង​ឱ្យ​វៃរ​បង តែម្ដង វា​ពិតជា​អយុត្តិធម៌​ណាស់ ។

​ទោះបីយ៉ាងណា ពុំ​ទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក សារិន វណ្ណា បាន​នៅឡើយ​ទេ ៕

 

deiphlovtumnas cheasophara2

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.