ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញដឹកនាំ កិច្ចប្រជុំរបស់មន្ទីរ អង្គភាព កងអនុសេធំចល័ត នីមួយៗ ទៅលើបញ្ហាប្រឈម និងដំណោះស្រាយ ហើយនិងការវាយតម្លៃ ការងារការពារសន្តិសុខក្នុងកម្មវិធី សៀមរាបសង្ក្រាន្ដ និងលើកទិសដៅការងារបន្ត។ ==> អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី 

អភិបាល​សែន​សុខ ពិនិត្យ​ប្រព័ន្ធ​លូ​នៅ​សង្កាត់​ទឹកថ្លា មុន​នឹង​ដំណើរកា​របើក​ការដ្ឋាន​សាងសង់ ដើម្បី​ជួយ​សម្រួល​ការរំដោះ​ទឹក កុំឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ និង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​សិក្សា​លើ​គម្រោង ក្នុង​ការរៀបចំ​ដាក់​ប្រព័ន្ធ​លូ​ឡើងវិញ មាន​ប្រវែង​៣៦០​ម៉ែត្រ សង្កាត់​ទឹកថ្លា​។​

​ការចុះ​សិក្សា​នេះ ធ្វើឡើង​បន្ទាប់​ពី​បាន​ពិនិត្យឃើញ​ថា ប្រព័ន្ធ​លូបង្ហូរទឹក​ចាស់​ទ្រុឌទ្រោម​បណ្តាល​ឲ្យ​ស្ទះ​ទឹក​ហូរ ហើយ​បើទោះជា​ពុំទាន់​មាន​សំណើ​របស់​បងប្អូន ប្រជាពលរដ្ឋ​ក៏​ដោយ​។​

​លោក ម៉ូ​វ ម៉ានិត បាន​ចុះ​ពិនិត្យ​ភ្លាមៗ​នៅ​ទីតាំង​គម្រោង​ដាក់លូ បណ្តោយ​ផ្លូវលំ​មួយ​ខ្សែ ចំណុច​ខាងត្បូង​ស្ថានីយ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រោយ​ពី​ចុះ​ពិនិត្យ​ជាក់ស្ដែង លោក ម៉ូ​វ ម៉ានិត នឹង​បន្ត​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​សិក្សា​គម្រោង​បន្ថែម ក្នុង​ការរៀបចំ​ដាក់​ប្រព័ន្ធ​លូ​ឡើងវិញ មាន​ប្រវែង ៣៦០​ម៉ែត្រ ទំហំ​មុខកាត់​០.៨០​ម៉ែត្រ ឲ្យបាន​ច្បាស់លាស់​មុននឹង ដំណើរកា​របើក​ការដ្ឋាន ដើម្បី​ជួយ​សម្រួល​រំដោះ​ទឹក​ឲ្យ​ហូរ​បាន​ឆាប់​ទាន់ ពេលវេលា​កុំឲ្យ​ស្ទះ​ទឹក នាំ​លិចលង់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​បន្តទៀត​៕
​លោក រុន សា​រេ​ត​

 

r180710e1 r180710e6 r180710e5 r180710e4 r180710e2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.