ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

លោក លី សារី​ប្រធាន​មន្ទីរ ដែនដី​នរគរ​រូបនីយកម្ម ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ខេត្ត​បន្ទាយមានជ័យ ៖​លោក លី  សារី​ប្រធាន​មន្ទីរ ដែនដី​នរគរ​រូបនីយកម្ម សំណង់ និង​សុរិយោដី​ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម សក់  សេដ្ឋា រដ្ឋលេខា​ការ​ក្រសួងមហាផ្ទៃ  តំណាង​ដ៏​ខ្ពង់ខ្ពស់  សម្តេច​ក្រឡាហោម ស  ខេង  ឧបនាយក​រដ្ឋ​ម្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម  គោ​ស៊ុំ  សារឿ​ត អភិបាលខេត្ត​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​    ​ឯកឧត្តម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​វត្តមាន​អញ្ជើញ​ចូលរួម​មាន​អនុប្រធាន​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត នា​រសៀល​ម៉ោង​២​រសៀល ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៥​នៅ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​លោក លី  សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ទើប​ឡើង​ថ្មី​បាន​ប្តេជ្ញា​ថា សហការ​ល្អ​ចំពោះ​មន្ត្រីរាជការ​ក្រោម​ឱវាទ​    ​បម្រើ​ប្រជាជន​មិន​ប្រកាន់​វណ្ណៈ បម្រើ​ប្រទេសជាតិ​ដោយ​ចិត្ត​ស្មោះស បំពេញ​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​    ​។​

​ឯកឧត្តម សក់  សេដ្ឋា រដ្ឋលេខា​ការ​ក្រសួងមហាផ្ទៃ  តំណាង​ដ៏​ខ្ពង់ខ្ពស់  សម្តេច​ក្រឡាហោម ស  ខេង  ឧបនាយក​រដ្ឋ​ម្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ដឹកនាំ​ប្រទេសជាតិ​បាន​អភិវឌ្ឍន៍​ទៅ​មុខជា​លំដាប់​និង​ អភិវឌ្ឍន៍​ធនធានមនុស្ស​និង​ការផ្លាស់ប្តូរ​មុខ​តំណាំង​មន្ត្រីរាជការ​ពី​១​ ឆ្នាំទៅ​១​ឆ្នាំ​រាប់ពាន់នាក់ មិន​មាន​តំណែង​ណា​ស្ថិតស្ថេរ​ឡើយ ហើយក៏​មិន​ដូច​គណបក្ស​មួយ​ចំនួន​ថា អ្នករៀន​ជំនាន់​ក្រោយ​គ្មាន​ការងារ​ធ្វើ មន្ត្រី​ថ្នាក់ក្រោម​មិន​អាច​ឡើង​ធំ ព្រោះ​ក្បាលម៉ាស៊ីន​ដឹកនាំ​តាម​មន្ទីរ​និមួយៗ​មិន​ព្រម​ចុះ​ពី​ដំណែង​ឬ​ ផ្លាស់ប្តូរ ។ ដូច្នេះ​មន្ត្រី​រាជា​ការ​ត្រូវ​ខំ​ធ្វើ​ការងារ សិស្ស​និស្សិត ត្រូវខិតខំ​ក្រេប​យក​ចំណេះដឹង ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សី សំរាប់​ប្រទេសជាតិ​យើង ។​

​ឯកឧត្តម សក់  សេដ្ឋា បាន​ផ្តាំផ្ញើ​រលោក លី  សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ទើប​ឡើង​ថ្មី​ត្រូវ​បំពេញ​ភារកិច្ច​អោយបាន​ល្អ ចេះ​សហការ​ល្អ​និង​យោគយល់​ដល់​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​ប្រយោជន៍​រួម ៕
​ម៉ែន ច័ន្ទដារ៉ា​

 

2015_08_02rt3 (1) 2015_08_02rt3 (3) 2015_08_02rt3 (2) 2015_08_02rt3 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.