ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ ចុះសួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ដល់​ជីដូន​ចាស់ជរា និង​កូនស្រី​ពិការ​ដៃ​ម្ខាង​មាន​ផ្ទុក​មេរោគ​អេដស៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ក្រុម ការងារ​ជាច្រើន​នាក់ បាន​នាំយក​ថវិកា និង​អង្ករ​ជី​ជូន​ចាស់ជរា គ្មាន​ទីពឹង និង​កូនស្រី​ពិការ​ដៃ​ម្ខាង​និង​ផ្ទុក​មេរោគ​អេដស៍ ព្រម​ទាំង​ចៅ​សតិ​មិន​គ្រប់​ដោយ​ផ្ទាល់​ដៃ​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ជា​ក្រុមការងារ​ចុះ​ជួយ​ស្រុក​មង្គល​បូរី​បាន​និយាយថា​ឈ្មោះ​ខៀវ​អាំ អាយុ​៧៨​រស់នៅ​ភូមិ​ឃុំ​ខាងលើ​នេះ សព្វថ្ងៃ​រស់នៅ​យ៉ាង​កណ្តោចកណ្តែង​ជាមួយ​កូន​និង​ចៅស្រី​ដែល​កំពុង​មាន​ជំងឺ ​ប្រចាំកាយ​មិនអាច​ចេញទៅ​ប្រកប​មុខរប​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​បាន​ឡើយ ។ រាល់ថ្ងៃ​គាត់​ពឹងពាក់​តែ​សំណល់​ពី​ចង្ហាន់​ព្រះសង្ឃ និង​ដើរ​រក​បេះ​បន្លែ​បន្តិច​បន្ទួ​ច​នៅតាម​ភូមិ​សំរាប់​យកមក​បបរ​ហូប​តែ​ ប៉ុណ្ណោះ ។ ដោយ​មើលឃើញ​ការរង​ទុក្ខ​របស់​លោកយាយ​ខ្លាំងពេក ទើប​លោក ឱ បូ​រិន្ទ និង​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​បាន​យក​អំណោយ​ទៅ​ចែកជូន​លោកយាយ​ដោយ​ ផ្ទាល់​ដៃ​មាន​លុយ​ចំនួន​៧០​ម៉ឺន​រៀល និង​អង្ករ​២​ការុង ហើយ​នៅ​ក្នុង​នោះ​ដែរ លោក​និង​ក្រុមការងារ​ធ្វើ​ការឧប្ថម្ភ​ដល់​គ្រួសារ​លោកយាយ​ក្នុង​មួយ​ខែ អង្ករ​មួយ​ការ​រ៉ុង​និង​ថវិការ​១០​ម៉ឺន​រៀល​ជា​រៀងរាល់​ខែ​ទៀតផង ។ លោក ឱ បូ​រិន្ទ បាន​និយាយ​បន្តថា ជា​រៀងរាល់​ខែ​លោក​តែងតែ​យក​អំណោយ​ទៅ​ចែកជូន​ដល់​ជនក្រីក្រ មេម៉ាយ​គ្មាន​ទីពឹង និង​ជន​ដែល​មាន​កូន​ច្រើន​និង​គ្មាន​មុខ​របប ដោយ​មិន​ប្រកាន់​និនាការ​នយោបាយ​នោះឡើយ ។​

​លោកយាយ ខៀវ អាំ ដោយ​មើលឃើញ​នូវ​អំពើ​ល្អ​របស់​លោក​ឧត្តមសេនីយ៍ ត្រី​ឱ​បូ​រិន្ទ​និង​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​លោកយាយ​បាន​លើក​ ម្រាមដៃ​ដប់​សូម​បួងសួង​ដល់​វត្ថុ​សក្តិ សិទ្ទិ​ដែល​មាន​នៅក្នុង​លោកសូ​ម​ជួយ​បីបាច់​ថែរក្សា​ដល់​អស់លោក​ឲ្យ​ ជួបប្រទះ និង​តែ​សេចក្តីសុខ សុខភាព​ល្អ និង​អាយុ​យ៉ឺនយូរ ៕

 

2015_08_02rt2 (2) 2015_08_02rt2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.