ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​រកឃើញថា លោក ប្រាក់ ប៉ូលី មិន​មាន​ពាក់ព័ន្ធ​

ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​រកឃើញថា លោក ប្រាក់ ប៉ូលី មិន​មាន​ពាក់ព័ន្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រី​សុរិយោដី​នៅ​ក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា បាន​រំលោភ​ផ្លូវ​យក​ដី​ធ្វើ​កម្មសិទ្ធិ នោះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​ការស្រាវជ្រាវ​ជាក់ស្តែង​ដោយ​ក្រុម​អធិការ កិច្ច​ប្រចាំ​ក្រសួង​មួយ​នេះ​រកឃើញថា លោក ប្រាក់ ប៉ូលិស ពុំ​មាន​ការពាក់ព័ន្ធ​នោះឡើយ ។​

​មន្ត្រី​នៃ​ក្រុមអធិការកិច្ច ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​មួយរូប ក្នុង​ក្របខណ្ឌ​សុំ​មិន​ឱ្យ​បញ្ចោ​ញ ឈ្មោះ​បាន​និយាយ​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា លោក ប្រាក់ ប៉ូ​លី មន្ត្រី​សុរិយោដី​ក្រុង​ប៉ោយប៉ែត​មិន​ពាក់ព័ន្ធ​ក្នុង​ការរំលោភ យក​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ក្រុម ១៩ ភូមិ​សាមគ្គី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ​នោះ​ទេ ព្រោះ​ដី​ដែល​នៅ​ជាប់​ផ្លូវ​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​ហើយ​ផ្លូវ​នោះ ​ក៏​មិន​បាត់បង់​អ្វី​ឡើយ ។​

​រឿង​នេះ​បាន​ពាក់ព័ន្ធ ជាមួយ​អ្នក​ដទៃ​វិញ​នោះ​ទេ ។ ដូច្នេះ​លោក​ប្រាក់ ប៉ូ​លី ពុំ​មាន​ពាក់ព័ន្ធ​ជាមួយ​រឿង​រំលោភ​យក​ផ្លូវ​ប្រជាពលរដ្ឋ​ហើយ រូប​លោក​ក៏​ពុំ​ត្រូវ​ទទួលពិន័យ​អ្វី​នោះ​ទេ ហើយ​រឿង​នេះ​លោក​ក៏​បាន​រាយការណ៍​ទៅ ឯកឧត្តម​រដ្ឋមន្ត្រី​រួច​ហើយ​ដែរ ។​

​ ទាក់ទិន​ទៅ​នឹង​រឿង​ចោទប្រកាន់​រំលោភ​យក​ផ្លូវ​នេះ​លោក ប្រាក់ ប៉ូ​លី បានឱ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី ៣០ ខែកក្កដា នេះ​ថា រូបលោក​បាន​ទទួលដំណឹង​ពី​រឿង​រំលោភ​យក​ផ្លូវ​ប្រជាពលរដ្ឋ​នោះ រូប​លោក​ក៏​បាន​ចុះទៅ ពិនិត្យ​ផ្ទាល់​ក្នុងនាម​ជា​មន្ត្រី​សុរិយោដី កាលពី​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​ពិនិត្យ​មើល​ឃើញ​ថា ផ្លូវ​គឺ​នៅ ជា​ផ្លូវ​ដដែល ហើយ​ដី​មួយចំណែក​ជា​របស់​លោក សី ស៊ី​ឡៃ ជា​មន្ត្រីជលផល និង​ឈ្មោះ លី ហៅ​ខ្លាឃ្មុំ បាន​ពុះ​បែ​ង ចែក​ជា​ឡូ​តិ៍លក់​ទៅឱ្យ​ប្រជាពលរដ្ឋ​ហើយ​បាន​លើក​ជា​ផ្លូវ​ដើម្បី​ងាយស្រួល​ ក្នុង​ការដោះដូរ ។ ការរំលោភ​យក​ផ្លូវ នេះ​ជា​រឿង​របស់​ប្រជាពលរដ្ឋ​ជាមួយនឹង​ឈ្មោះ សី ស៊ី​ឡៃ ជា​មន្ត្រី​ជលផល​នោះ​ទេ ហើយក៏​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​រូបលោក​ដែរ ។​

​ លោក ប្រាក់ ប៉ូ​លី បាន​បន្ត​ឱ្យដឹងទៀតថា រឿង​រំលោភ​យក​ផ្លូវ​នេះ​ប្រជាពលរដ្ឋ ១០០​គ្រួសារ នៅក្នុង​ក្រុម ១៩ ភូមិ​សាមគ្គី​មានជ័យ ក្រុង​ប៉ោយប៉ែត នេះ​បាន​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ សី ស៊ី​ឡៃ មន្ត្រីរដ្ឋបាល​ជលផល និង​ឈ្មោះ លី ហៅ​ខ្លាឃ្មុំ និង​ឈ្មោះ ម៉ា រុល តែប៉ុណ្ណោះ ។ ចំណែកឯ​រូប​លោក​វិញ គឺ​អនុវត្តន៍​ការងារ​តាមតែ​តួនាទី​ភារកិច្ច និង​ជំនាញ​តែប៉ុណ្ណោះ ។ នៅពេលដែល លោក​ចុះទៅពិនិត្យ​ពី​ការរំលោភ​នោះ ត្រូវបាន​មតិ​មហាជន បែរជា​ចោទប្រកាន់​ថា រូបលោក​ជា​អ្នក ឃុបឃិត​យក​ផ្លូវ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ទៅវិញ ។

​ជាក់ស្តែង​គឺ​ រូបលោក​ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​ដល់​ទីតាំង​ដែល​មាន​ទំនាស់​ធ្វើការ​ ស៊ើបសួរ​ព័ត៌មាន​ឱ្យបាន ច្បាស់លាស់​ដើម្បី​អនុវត្តន៍​ការងារ​របស់​លោក​ធ្វើ​ជា​របាយការណ៍​តែប៉ុណ្ណោះ ៕

 

prakpoly1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.