ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឯកឧត្តម ឃួ​ង ស្រេង កោតសរសើរ​ចំពោះ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មូស ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ រយៈពេល​២០​ថ្ងៃ​មក​នេះ

ឯកឧត្តម ឃួ​ង ស្រេង កោតសរសើរ​ចំពោះ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មូស ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ រយៈពេល​២០​ថ្ងៃ​មក​នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ល្ងាច​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ក្រុមការងារ​បាញ់​ថ្នាំ​មូស​ក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ កងពលតូច​លេខ​៧០ ក៏ដូចជា​មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ នា​រយៈពេល​២០​ថ្ងៃ​កន្លងមកនេះ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា កងពលតូច​លេខ​៧០ តែង​ជួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រប់​កាលៈទេសៈ​ទាំងអស់​។ ជាក់ស្ដែង​នៅ​ពេល​នេះ កងពលតូច​លេខ​៧០ បាន​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ​បាញ់ថ្នាំ​មូស​បង្ការ​ជំងឺគ្រុនឈាម ជូន​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​បំផុត​។ សកម្មភាព​ទាំងនេះ យើង​ក៏​នឹកឃើញ មិន​ភ្លេច​ចំពោះ​ការលះបង់​របស់​កងពល​តូច​លេខ​៧០ ក្នុង​ដំណាក់កាល​នៃ​ការរីក​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ដោយ​កម្លាំង កងពលតូច​លេខ​៧០ បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការដឹកជញ្ជូន​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ​ជូន​ប្រជាពលរដ្ឋ​។ ជាមួយនឹង​ការ​បាញ់ថ្នាំ​បង្ការ​ការពារ​ជំងឺ​កូវី​ដ​១៩​ថែម​ទៀត​។​

​ជាក់ស្តែង​នៅ​ពេល​នេះ ពោល​គឺ​តប​តាម​ការស្នើសុំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការ​កងទ័ពជើងគោក បានប្រគល់​ទាំង​រថយន្ត កម្លាំង​ព្រមទាំង ម៉ាស៊ីន​សម្រាប់​បាញ់​មូស ដើម្បី​បើក​យុទ្ធនាការ​បាញ់​ថ្នាំ​មូស​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​រហូត​ទទួល​បាន​បញ្ចប់​ដោយ​ជោគជ័យ​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ក្រោយ​យុទ្ធនាការ​ដែល​ប្រើប្រាស់​រយៈពេល​២០​ថ្ងៃ នៃ​ការ​បាញ់ថ្នាំ​មូស​នេះ​ឃើញថា ជំងឺគ្រុនឈាម បាន​ថយចុះ​ច្រើន ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ មានការ​ត្រេកអរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​កងកម្លាំង​កងពល​តូច​លេខ​៧០ ដែល​បាន​ខិតខំ​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ដថា យុទ្ធនា​នៃ​ការបាញ់​ថ្នាំ​មូស​នេះ ក៏​ដូច​ជា​ការ​ដាស់តឿន​ក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ចេះ​បង្ការ​ខ្លួន ដើម្បី​គេច​ឲ្យ​រួចផុត​ពី​ជំងឺគ្រុនឈាម​នេះ​ផងដែរ​។ ចំពោះ​កងពលតូច​លេខ​៧០ ដែល​ចុះ​យុទ្ធនា​នៃ​ការបាញ់​ថ្នាំ​មូស​នេះ ចំនួន​២៨​នាក់ ត្រូវបាន​ឯកឧត្តម ឃួ​ង ស្រេង នាំយក​អំណោយ​របស់​ស​ម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត មក​ប្រគល់ជូន​ដោយ​ក្នុង​ម្នាក់ៗ ទទួល​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​។​

​សូមជម្រាបថា ក្រុមការងារ ដែល​មាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងពលតូច​លេខ​៧០ បាន​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស ការពារ​ជំងឺគ្រុនឈាម​នៅ​ទូទាំង​១០៥​សង្កាត់ កាលពី​ថ្ងៃ​២៣ ខែ​កុម្ភៈ ហើយ​បាន​បញ្ចប់​យុទ្ធនាការ កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤​នេះ តាម​ការចង្អុលបង្ហាញ​ពី​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ទៅលើ​សុខមាលភាព​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.