ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត

​អភិបាលក្រុង​កែប ដឹកនាំ​មន្ត្រី​ចុះ​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ខណៈ​មាន​ជំនន់​ភ្លៀង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ជាប់​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញ​ក្នុង​ភូមិសាស្ត្រ​នៃ​សង្កាត់​ព្រៃធំ ក្រុងកែប មាន​ការលិចលង់​មួយអន្លើ ដែល​ជា​បញ្ហា​មួយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់ជួប​បញ្ហាលំបាក​ខ្លះៗ​ផងដែរ​។​

​ជាមួយ​នឹង​ករណី​ប្រឈម​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​០៥​ខែកក្កដា ឆ្នាំ​២០១៨ គេ​ឃើញ​វត្តមាន លោកស្រី ទិត សុខា អភិបាល នៃ​គណៈ​អភិបាលក្រុង​កែប បាន​ដឹកនាំ​មន្ត្រី​សាលាក្រុង ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ទីតាំង​ដែល​កំពុង​រង​នឹង​ជំនន់​ភ្លៀង ស្ថិត​ក្នុង​ភូ​ិ​ដំណាក់​ចង្អើ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ដោយ​បាន​រៀបចំ​ធ្វើ​ជា​ប្រព័ន្ធ​លូ​ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ទីតាំង​ខាងលើ​បាន​ទាន់ពេលវេលា​។​

​លោកស្រី ទិត សុខា អភិបាលក្រុង​កែប បានបញ្ជាក់​ថា ករណី​លិចលង់​មួយ​ផ្នែក​តូច​ដែល​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នេះ បណ្តាលមកពី​ស្ទះ​ទឹក ខណៈពេល​ប្រជាពលរដ្ឋ​ចាក់​ដី​បិទ​ប្រព័ន្ធ​ផ្លូវទឹក ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ដោយ​គ្មាន​បច្ចេកទេស​គឺ​មិន​បាន​ដាក់លូ​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​គ្នា​ទើប​ធ្វើឲ្យ​ចំណុច​នេះ​ត្រូវ​រង​នឹង​ជំនន់​ទឹកភ្លៀង​មួយអន្លើ​។​លោកស្រី អភិបាលក្រុង​បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​រៀបចំ​ប្រព័ន្ធ​លូ​រួចរាល់ ភូមិសាស្ត្រ​នេះ​លែង​មាន​បញ្ហា​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ទៀតហើយ ព្រោះ​ដងផ្លូវ​នៅ​តំបន់​នោះ​ត្រូវបាន​រៀបចំ​ជីក​កកាយ​ដាក់លូ​រំដោះ​ទឹក​ចេញ​បាន​រួចរាល់​ជា​ស្ថាពរ ដែល​អាច​បញ្ជៀ​ស​ទឹក​មិន​ឲ្យ​ជោរជន់​ដូច​មុន​ទៀតឡើយ​៕
​សេង ណា​រិទ្ធ​

 

r180706c1 r180706c4 r180706c3 r180706c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.