ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​យក​រថយន្ដ​មក​បញ្ចាំ ដោយ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​យក​រថយន្ដ​មក​បញ្ចាំ ដោយ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ ជនរងគ្រោះ​ឈ្មោះ ចាន់ គឹម​ជា ឣា​យុ​៣៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​នាំ​ឈ្មោះ មួយ បូរិន ឣា​យុ​២៤​ឆ្នាំ មក​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​ឆ្លើយបំភ្លឺ ស្ដី​ពី​យក​រថយន្ត​១​គ្រឿង​ម៉ាក FORD TERRITORY ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៣ ពាក់​ផ្លាក​លេខ​កម្ពុជា HENG1667 មក​ដាក់​បញ្ចាំ​នៅ​ហាង​របស់​ខ្លួន​ដែល​មានឈ្មោះ ឣេ​ស ឣុ​ិ​ន ប៊ី (SNB) នូវ​ទឹកប្រាក់​ចំនួន​២០,០០០​ដុល្លារ​។​

​ជនរងគ្រោះ​បាន​អះអាងថា ឈ្មោះ មួយ បូរិន បាន​ប្រាប់ថា រថយន្ត​នោះ​ជា​របស់​ខ្លួន​ផ្ទាល់​ទិញ​មក​ពី​ខេត្ត​ឧត្តរមានជ័យ ហើយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូចជា បណ្ណ​សំគាល់​រថយន្ត​ម្ចាស់​ដើម លិខិត​ទិញ​-​លក់​រថយន្ត និង​ឯកសារ​មួយចំនួនទៀត ដោយ​ហាង​បញ្ចាំ​របស់ខ្លួន​យក​ការប្រាក់​១.៧% ហើយ​បាន​យល់ព្រម​ទទួល​បញ្ចាំ និង​ប្រគល់​ប្រាក់​ទៅឲ្យ​ឈ្មោះ មួយ បូរិន ចំនួន​២០,០០០​ដុល្លារ​។ ក្រោយមក​ក្រុម​ការងារ​ហាង​បញ្ចាំ បាន​ត្រួតពិនិត្យ​លើ​ឯកសារ​រថយន្ត ទើប​ដឹងថា ឯកសារ​ក្លែងក្លាយ ហើយ​ក្រុម​ការងារ​ហាង​បញ្ចាំ​របស់ខ្លួន​ហៅ​ឈ្មោះ មួយ បូរិន មក​ដោះស្រាយ​រឿង​យក​ឯកសារ​ក្លែងក្លាយ​មក​ដាក់បញ្ចាំ នៅ​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​តែម្ដង​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រា​ជឣាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានឲ្យដឹងថា បើ​តាម​ការរៀបរាប់រ​បស់​ឈ្មោះ មួយ បូរិន បាន​រៀបរាប់​ថា រូប​ខ្លួន​មានមុខ​របរ លក់​-​ទិញ​ម៉ូតូ នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​មានជ័យ ហើយ​រូប​ខ្លួន​តែងតែ​ឡើង​ទៅ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ​សែន​ផា​លិស ពេល​កំពុង​លេង​ស្រាប់តែ​មាន​មនុស្ស​ប្រុស​ចំនួន​៣​នាក់ ពុំ​ដែល​ស្គាល់​ជិះ​រថយន្ត​ចំនួន​២​គ្រឿង រថយន្ត​ម៉ាក​នី​សាន់ ពណ៌​ស មិន​ចាំ​ផ្លាកលេខ និង​រថយន្ត​ម៉ាក FORT TERRITORY ពណ៌​ខ្មៅ បាន​ប្រើ​ឲ្យ​រូប​ខ្លួន​ឈរឈ្មោះ​យក​រថយន្ត​ម៉ាក FORT TERRITORY ទៅ​ដាក់បញ្ចាំ​ដោយ​ឲ្យ​ថ្លៃឈ្នួល​ចំនួន​៦០០​ដុល្លារ​។​

​ក្រោយមក​រូប​គេ​យល់ព្រម ដោយ​បាន​ធ្វើ​ឯកសារ​លក់​-​ទិញ​រថយន្ត​ទាំង​យប់ ដោយ​ដាក់​ឈ្មោះ​ខ្លួន​ជា​ឣ្ន​ក​ទិញ ពី​ម្ចាស់​ដើម​ឈ្មោះ ជា ចាន់​ហេង​។ ហើយ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខ្លួន​បាន​យក​រថយន្ដ​ម៉ាក FORD TERRITORY ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៣ ពាក់​ផ្លាក​លេខ​កម្ពុជា HENG1667 ទៅ​ដាក់បញ្ចាំ​នៅ​ហាង​បញ្ចាំ​ឈ្មោះ SNB យក​ប្រាក់​ចំនួន​២០,០០០​ដុល្លារ ហើយ​ខាង​បុគ្គលិក​បញ្ចាំ​ទាមទារ​យក​ឯកសា​ររ​ថយ​ន្តទៅ​ពិនិត្យ​។​

​បន្ទាប់​ពី​ពិនិត្យ​ឯកសារ​រួច ខាង​ហាង​បញ្ចាំ​យល់ព្រម ហើយ​បាន​ប្រគល់​ប្រាក់​ចំនួន​២០,០០០​ដុល្លារ ដោយ​បាញ់​ប្រាក់​ចូល​ក្នុង​កុង​ធនាគារ ABA របស់​ខ្លួន​ដែល​មានឈ្មោះ MOUY BORIN លេខ​កូដ 002644430 បន្ទាប់ពី​បាន​ប្រាក់ រូប​ខ្លួន​បាន​ទៅ​ជួប​មនុស្ស​ប្រុស​ទាំង​៣​នាក់​នោះ​វិញ ហើយ​ពួកគាត់​បាន​នាំខ្លួន​ទៅ​ដក​ប្រាក់​នៅ​ធនាគារ ABA ហើយ​បាន​ប្រគល់​ប្រាក់​ឈ្នូល​ឲ្យ​ខ្លួន​ចំនួន​៦០០​ដុល្លារ​។​

​ក្រោយ​ពី​ដាក់បញ្ចាំ​បាន​រយ​:​ពេល​១៥​ថ្ងៃ រូប​ខ្លួន​បាន​ទំនាក់ទំនង​ទៅ​ហាង​បញ្ចាំ​ស្នើសុំ​ប្រាក់​បន្ថែមចំនួន​២,០០០​ដុល្លារ​ទៀត ពេល​នោះ​បុគ្គលិក​ហាង​បញ្ចាំ​ប្រាប់ថា ស្នើ​បានតែ​ចាំ​ជួប​មេ​សិន រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៤ បុគ្គលិក​ហាង​បញ្ចាំ​ទំនាក់ទំនង​មកឲ្យ​ខ្លួន​ទៅបង់ការ​ប្រាក់ តែ​ខ្លួន​សុំ​ពន្យា​ពេល​។ ក្រោយ​មក​បុគ្គលិក​ហាង​បញ្ចាំ​បាន​ហៅ​ខ្លួន ទៅ​យក​ប្រាក់​ដែល​ខ្លួន​បាន​ស្នើ​បន្ថែម​ចំនួន​២,០០០​ដុល្លារ​។ ពេល​ខ្លួន​ទៅដល់​ហាង​បញ្ចាំ ម្ចាស់​ហាង​បាន​ប្រាប់​ឲ្យ​ខ្លួន​យក​ប្រាក់​មក​លោះ​យក​រថយន្ត​ទៅវិញ ព្រោះ​បុគ្គលិក​ពិនិត្យ​លើ​ឯកសារ​ឃើញថា មិន​ប្រក្រតី តែ​រូប​ខ្លួន​ប្រាប់​ថា គ្មាន​លទ្ធភាព​ទេ ទើប​ម្ចាស់​ហាង​បញ្ចាំ​នាំខ្លួន​មក​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែ​ត​តែម្តង​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានបញ្ជាក់​ថា ក្រោយ​បាន​ស្ដាប់​ការរៀបរាប់​របស់​ឈ្មោះ មួយ បូរិន ទើប​លោក​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រា​ជឣាវុធ​ហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជឣាជ្ញា ឣ​ម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ទើប​កម្លាំង​ជំនាញ​ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ន​មក​បញ្ជាការដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ចំណែក​រថយន្ត​កម្លាំង​ជំនាញ​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​ធ្វើ​កំណត់ហេតុ ផ្ញើ​នៅ​ហាង​បញ្ចាំ​ដើម្បី​រក្សា​ទុក​បណ្ដោះឣាសន្ន​។ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ក​ងារ​ជឣាវុធ​ហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​ទ​ល្មើស បាន​អះអាង​ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ បញ្ជាការដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ ដើម្បីឣ​នុវ​ត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.