ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន

​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​២​ខែ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ខេត្ត ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ របស់ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ ២០១៨​នេះ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​២​ខែ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ខេត្ត ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ របស់ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​អធិបតីភាព ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​កំពត​។​

​នៅក្នុង​របាយការណ៍ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បានឲ្យ​ដឹង​អំពី​លទ្ធផល ស្ដីពី​ការរៀបចំ​វេទិការ​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក​ប្រចាំ​ខែ​មេសា​និង​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​។​ក្រុមការងារ បាន​ចុះ​សំណេះសំណាល​ស្វែងរក​តម្រូវការ បញ្ហា​ប្រឈម​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ សង្កាត់​តាម​បណ្ដា​ក្រុង ស្រុក​ទាំង​៨​ក្នុង​ខេត្ត​កំពត​រយៈពេល​០២​ខែ​កន្លងមក​បាន​សរុប​ចំនួន​១០០​លើក​ស្មើនឹង​៨៣​ឃុំ សង្កាត់ មាន​ការចូលរួម​ពី​ក្រុម​ការងារ​ចំនួន​១០២៦​នាក់​និង​ប្រជាពលរដ្ឋ​ចំនួន​៦៧៨៩​នាក់ ដោយ​ប្រមូល​បាន​បញ្ហា​សំណូមពរ​ចំនួន​៣៥៥​ករណី ក្នុង​នោះ​រឿង​ថ្មី​៣០០​ករណី​និង​រឿង​ចាស់​៥៥​ករណី​។ ចំនួន​នេះ​បាន​ដោះស្រាយ​១៩៥​ករណី មាន​(​រឿង​ថ្មី​បាន​ចំនួន​១៨០​ករណី​និង​រឿង​ចាស់​១៥​ករណី​) និង​កំពុង​ដោះស្រាយ​បាន​ចំនួន​១២១​ករណី​(​រឿង​ថ្មី​៩៤​ករណី​រឿង​ចាស់​២៧​ករណី​)​និង​មិន​ទាន់​ដោះស្រាយ​មាន​ចំនួន​៣៩​ករណី (​រឿង​ថ្មី​២៦​ករណី​រឿង​ចាស់​១៣​ករណី​)​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​លើកឡើង​ថា ក្នុង​រយៈពេល​២​ខែ​នេះ ក្រុមការងារ​គ្រប់​លំដាប់​ថ្នាក់​បាន​ខិតខំ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​យ៉ាង​មមាញឹក បើទោះជា​មាន​ករណី​ប្រឈម​មួយ​ផ្នែក​តូច​នៅ​សេសសល់​បែបណា ក៏​ក្រុម​ការងារ​ជំរុញ​អនុវត្ត​បន្តបន្ទាប់​ទៀត ដើម្បី​ដោះស្រាយ​សំណូមពរ និង​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​លោក​បណ្ឌិត​កិតិ្ត​សេដ្ឋា ចម ប្រសិទ្ធ ក៏​បាន​ចាត់ទុក​កិច្ចប្រជុំ​នេះ​ពិតជា​មាន​សារ​សំខាន់បំផុត សម្រាប់​យក​បញ្ហា​ទាំងនោះ មក​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួមញ្នា​ដោះស្រាយ​បន្តទៀត​។​ជាមួយនេះ លោក​ក៏​សំណូមពរ​ដល់​ក្រុមការងារ​ត្រូវ​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ទាំងអស់គ្នា ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​បន្តទៀត​។​

​សូមជម្រាបថា​៖ ក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​របាយការណ៍​លម្អិត​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ដែល​ទទួល​ចុះ​តាម​បណ្ដា​ក្រុង ស្រុក​ទាំង​៨​ក្នុង​ខេត្ត​កំពត​ដោយ​បាន​លើកឡើង​ពី​លទ្ធផល​សម្រេច​បាន​និង​បញ្ហា​តម្រូវការ សំណូមពរ​និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សម្រាប់​បន្ត​ចុះ​អនុវត្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

 

r180706a1 r180706a2 r180706a4 r180706a3 r180706a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.