ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធានកិត្តិយស​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក​។​

​ស​.​ស​.​យ​.​ក ដែល​ជា​គណៈ​ចលនា​មហាជន​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​របស់​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​.​។ តាមរយៈ​កិច្ចប្រជុំ​នេះ អង្គប្រជុំ​បាន​ធ្វើ​របាយ​ការណ៍​សង្ខេបនៃ​សកម្មភាព ស​.​ស​.​យ​.​ក​. ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​មាន​បទ​អន្តរាគមន៍​យ៉ាង​ផុសផុល​ពី​សំណាក់​សមាជិក សមាជិកា​នៃ​អង្គប្រជុំ រួម​ទាំង​ភាពជោគជ័យ​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​បំពេញបន្ថែម​សមាជិក​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណៈអចិន្ត្រៃយ៍ និង​អនុប្រធាន ស​.​ស​.​យ​.​ក​. ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ហ៊ុន ម៉ា​នី បាន​ផ្ដាំផ្ញើ​ដល់​លោក លោកស្រី ដែល​ត្រូវបាន​តែងតាំង​ថ្មី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ ស​.​ស​.​យ​.​ក​. គ្រប់​ជាន់ថ្នាក់​ឱ្យ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ស្របតាម​បេសកកម្ម​របស់ ស​.​ស​.​យ​.​ក​. និង​ស្រប​តាម​ការវិវត្ត​ថ្មីៗ ដើម្បី​បម្រើ​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គម​។​

​សូមបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នេះ លោក កើត រិទ្ធ សមាជិក​គណៈ​អចិន្ត្រៃយ៍ ស​.​ស​.​យ​.​ក​. ត្រូវបាន​គណៈកម្មាធិកា​រ​កណ្តាល ស​.​ស​.​យ​.​ក​. បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.