ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចប់​ការចាក់​បេតុង​បី​ជ្រុង នៃ​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចប់​ការចាក់​បេតុង​បី​ជ្រុង នៃ​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ប្រធាន​មូល​នីធិ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បញ្ចប់​ការចាក់​បេតុង​បី​ជ្រុង នៃ​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន ស្ថិតនៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​សំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អនុគណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​ខេត្ត និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អនុគណៈកម្មការ ព្រមទាំង​ក្រុម​ការងារ ផងដែរ ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​មូល​នីធិ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​មានប្រសាសន៍​លើកឡើងថា​៖ វិមាន​ឈ្នះ ឈ្នះ​នេះ បាន​សាងសង់ឡើង​ក្នុង គោលបំណង​បង្ហាញ​ពី​វប្បធម៌​ក​ត្ត​ញ្ញូ សម្ដែង​ការដឹងគុណ និង​ការចងចាំ​រំឭក​ដល់​វីរភាព ស្នាដៃ និង​ភាព​ឈ្លាសវៃ​របស់​ថ្នាក់ ដឹកនាំ​ក្នុង​ការស្វែងរក​សន្តិភាព ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព​, បង្ហាញ​ពី​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ជាតិ​, បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត ដែល​បាន​កើតចេញ​លើក​ដំបូង​នោះ គឺ​ដំណើរ​ឆ្ពោះ​ទៅ​កា​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទើប​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់ និង​ជា​ទីកន្លែង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យលរ​ប្រវត្តិសាស្ត្រ ពិត​របស់​ខេត្ត​ប៉ៃលិន បញ្ជាក់​ពី​ភាព​ពិត​របស់​កូន​ខ្មែរ សម័យនេះ និង​សមត្ថភាព​ចំណេះដឹង​តម្លៃពិត​ប្រាកដ​នៃ​មគ្គុទេសក៍​អ្នកដឹកនាំ​កម្ពុជា​។​

​សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍​បន្ត​ថា​៖ ជា​ច្រើន​ជំនាន់​មកហើយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពុំ​ធ្លាប់​ទទួល​បាន​សន្តិភាព​ពេញលេញ​ដូច​សម័យ​សព្វថ្ងៃនេះ​ទេ ក្នុង​ដំណាក់កាល​ចុងក្រោយ គឺ​ដោយសា​របប ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​មហន្តរាយ​នោះ ទើប​មាន​ព្រឹត្តិការណ៍​ថ្ងៃ​២០ មិថុនា ១៩៧៧ ថ្ងៃ​២ ធ្នូ ១៩៧៨ និង​ថ្ងៃ​៧ មករា ១៩៧៩ រហូតដល់​១៩៩៨ ដែល​មាន​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ និង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ​សមិទ្ធផល​នយោបាយ​ឈ្នះ ឈ្នះ នាំឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សន្តិភាព​ពេញលេញ ដែល​ជា​កត្តា​ចម្បង​សម្រាប់​ជម្រុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង ការធ្វើសមាហរណកម្ម​កម្ពុជា ទៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដោយ​ជោគជ័យ និង បានប្រែក្លាយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ពី​ជីវភាព​ក្រីក្រ មក​ជា​ប្រជាជន​មាន​ចំណូល​កម្រិត​មធ្យម ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ការសាងសង់​វិមាន​អនុ​ស្សា​រីយ៍​នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្ត​ប៉ៃលិន​នេះ នឹង​សាងសង់ឡើង ក្រោម​ការចូលរួម​ពី គ្រប់​មជ្ឈដ្ឋាន​ទាំង​ធនធាន​ថវិកា គំនិត ប្រាជ្ញា​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ ហើយ​សំណង់ និង​តំបន់​អភិវឌ្ឍ​នេះ នឹង​ក្លាយទៅជា​សំណង់​ប្រវត្តិសាស្ត្រ រាប់រយ​ឆ្នាំ ដែល​ជា​កេរ​មរតក​ក្នុងសម័យ​តេជោ​សែន សម្រាប់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា នា​ពាយព្យ ។​

​នា​ឱកាស​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​មានប្រសាសន៍​កោតសរសើ​រ និង វាយតម្លៃ​ខ្ពស់ ចំពោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន និង​សហការី​ទាំងអស់​នៃ​អនុគណៈកម្មការ​សាងសង់ វិមាន​ឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ដល់​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដោយ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ឲ្យមាន​តម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព​ទាំង​កិច្ចការរដ្ឋបាល ខ្លឹមសារ​បច្ចេកទេស និង​ធានា​តាម​នីតិវិធី​បានកំណត់ ហើយ​អនុគណៈកម្មការ​នេះ ត្រូវ​នាំ​គ្នា​បន្ត​ធ្វើ​ការអំពាវនាវ និង​កៀងគរ​ធនធាន​នានា ដោយ​ការស្ម័គ្រចិត្ត​ពី​សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ បញ្ញវន្ត ប្រជាជន មហាជន សិស្សានុសិស្ស​ទាំងអស់ ដើម្បី​ចូលរួម​កសាង វិមាន​ឈ្នះ ឈ្នះ​នេះ ឱ្យ​បាន​រួចរាល់​ជា​ស្ថាពរ​តាម​ការគ្រោងទុក ។​

​សូមបញ្ជាក់​ថា​៖ កម្ពុជា​សម្រេច​សាងសង់​ស្តូប​ឈ្នះ​–​ឈ្នះ ចំនួន ៣ បន្ថែមទៀត ដោយ​យក​លំនាំ​តាម​វិមាន​ឈ្នះ​–​ឈ្នះ នៅ​ភ្នំពេញ ដោយ​ធ្វើឡើង​នៅ​ខេត្ត​កោះកុង​, ឧត្តរមានជ័យ និង​នៅ​ខេត្ត​ប៉ៃលិន​ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព និង​ជា​ប្រតិបត្តិ​ករ​ការទូត​សន្តិភាព រំឭក​ដល់​គុណបំណាច់​នយោបាយ​ឈ្នះ​–​ឈ្នះ ដែល​នាំ​សន្តិភាព​ពេញលេញ​ដល់​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.