ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​កងទ័ព​ជាតិ​កើតចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​… បំរើ​ឲ្យ​ប្រជាជន​ទូទៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កងទ័ព​ជាតិ ជា​របស់​ជាតិ ការពារជាតិ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ប្រជាជន​ទូទៅ ការពារ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ។ កងទ័ព​ជាតិ​កើតចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បំរើ​ឲ្យ​ប្រជាជន​ទូទៅ ។ រាល់​កងទ័ព​ទាំងអស់​គឺ​កើតចេញ​ពី​គណបក្ស​ប្រជាជន​សូម្បី​តែ​មន្ត្រី​គណបក្ស​នយោបាយ​ដទៃ​ផ្សេង​ទៀត​ក៏​កើតចេញ​ពី​គណបក្ស​ប្រជាជន​ផង​ដែរ  ។​គឺ​ធ្វើ​អ្វីៗ​ដើម្បី​បំរើ​ផល​ប្រ យោ​ជ​ន៏​ប្រជាជន​ទាំងអស់គ្នា​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  គោរព​ព្រះមហាក្សត្រ​មានន័យ​ថា កងទ័ព​ជាតិ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក មុននឹង​ចូល​និន្នាការ​នយោបាយ​នៅ​ឆ្នាំ​១៩៩៣ សុទ្ធសឹងតែ​កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​គ្រប់ៗ​គ្នា ក្រោម​ការដឹកនាំ​តែមួយគត់ ដែលមាន​សម្តេច​អគ្គសេនាធិបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​នេះ​បើ​តាម​ការលើកឡើង​របស់ លោក ជា តារា ព្រោះ​រដ្ឋាភិបាល​កម្ពុជា សព្វថ្ងៃ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដូចនេះ​ទាហាន​មិន​អាច​ទៅ​ការពារ​គណបក្ស​ផ្សេង​បានទេ​។  ពាក្យ​ដែល​លើកឡើងថា នាយករដ្ឋមន្ត្រី​ចិញ្ចឹម​ទាហាន គឺ​មានន័យថា នាយករដ្ឋមន្ត្រី​គ្រប់គ្រង​ទាហាន​គោលនយោបាយ​រដ្ឋាភិបាល ជា​គោលនយោបាយ​របស់​គណ​បក្ស​ឈ្នះ​ឆ្នោត ហើយ​បច្ចុប្បន្ន​ជា​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន មានន័យ​ថា ការពារ​គណបក្ស​ឈ្នះឆ្នោត​នេះឯង ។ លោក​ជា​តារា​បាន​ប្រកាស​ថា​កងទ័ព​ជាម នុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​ត្រឹមត្រូវ ។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ពុធ​នេះ​លោក ជា តារា​នាយ​ឧត្តមសេនីយ៏​ផ្កាយ​មាស​៤ ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្ដី​ពី​សម្ព័ន្ធមេត្រីភាពរ​វា​ង​អង្គភាព​កងទ័ព កង​នគរបាលជាតិ​ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល នៅ​វិមាន​សន្តិភាព ដែល​មាន​ការចូលរួម​ពី​លោកស្រី​ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​និង​អធិការកិច្ច  មេបញ្ជាការ​កងរាជអាវុធហត្ថ លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុន​ហៀ​ង និង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មួយចំនួន​ទៀត​។​

​លោក ជា តារា បាន​ថ្លែង​ថា​កងទ័ព​មាន​តួនាទី​ក្នុង​ការការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​និង​រដ្ឋាភិបាល​ស្របច្បាប់ ហើយ​ប្រឆាំង​ដាច់ខាត​នឹង​បដិវត្តន៍​ពណ៌​។​លោក ជា តារា បាន​ប្រកាស​ថា​កងទ័ព​ជាតិ​គឺជា​របស់​ជាតិ​ការពារជាតិ​ការពារ​រដ្ឋ​ធ ម្មនុញ្ញ​ការពារ​ប្រជាជន​ទូទៅ​ការពារ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​បញ្ជាក់ថា ប៉ុន្តែ​កងទ័ព​នៅ​មាន​ភារកិច្ច​មួយទៀត សម្តេច​តេជោ​ទើប​មាន​ប្រសាសន៍ ហើយ​ប្រសាសន៍​នេះ​ចង​ចាំ​តាំងពី​យូរ​ហើយ ថ្ងៃទី​២៣(​ខែកក្កដា​) កងទ័ព បើ​និយាយឲ្យចំ​កងទ័ព​ម្នាក់​ជា​របស់​ប្រជាជន របស់​គណបក្ស​ប្រជាជន ពី​ព្រោះ​សម្តេច​តេជោជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា ដឹកនាំ បញ្ជា​កងទ័ព​។ កងទ័ព​គឺជា​កង​ទព័​របស់​រដ្ឋាភិបាល​ដែល​ឈ្នះ​!​ឆ្នោត​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​។​

​លោក ជា តារា បាន​បញ្ជាក់បន្ថែម​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​អ្នក​ធ្វើ​ឲ្យមាន បដិវត្តន៍​ពណ៌​ថា​មិនបាច់​ចាំបាច់​ប្រើបេ​អឹម មិនបាច់​ប្រើ​រថក្រោះ​ទេ ប្រើ​តែ​ព្រនង់​ក៏​រត់​អត់​រួច​ដែរ​។​

​ការអះអាង​របស់​លោក ជា តារា បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា ស្ដី​ពី​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​កងទ័ព កងកម្លាំង​នគរបាលជាតិ ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល ។​

​ការអះអាង​របស់ លោក ជា តារា ដែល​ថា​កងយោធពល​ខេមរភូមិន្ទ ជា​កងទ័ព​របស់​រដ្ឋាភិបាលគណបក្ស​ប្រ​ជា​ជន​កម្ពុជា​ស្រប​នឹង​ការលើកឡើង​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ថា​កងកម្លាំង​ប្រដាប់អាវុធ គឺជា​ឧបករណ៍​របស់​រដ្ឋ​ក្នុង​កិច្ច​ការពារ​ជាតិ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ប្រមាណ ៥ ពាន់​នាក់ មកពី​បណ្តា​អង្គភាព​នានា​នៅ​ទូទាំង​ប្រទេស សម្តេច​ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ប្រឆាំង​ដាច់ខាត​នឹង​បដិវត្តន៍​ពណ៌ ៕

Chea_Daraa

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.