ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​បង្ក្រាប​ទីតាំង​កម្សាន្ត​អតីត​ក្លិប BOEING នៅ​សង្កាត់​ចតុមុខ ដែល​បន្លំ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជន​បរទេស និង​ខ្មែរ ៧៨​នាក់ និង​រកឃើញ​ថ្នាំ​ញៀន​ប្រមាណ ៣​គីឡូក្រាម

​បង្ក្រាប​ទីតាំង​កម្សាន្ត​អតីត​ក្លិប BOEING នៅ​សង្កាត់​ចតុមុខ ដែល​បន្លំ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជន​បរទេស និង​ខ្មែរ ៧៨​នាក់ និង​រកឃើញ​ថ្នាំ​ញៀន​ប្រមាណ ៣​គីឡូក្រាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ក្លិប​កម្សាន្ត​មួយកន្លែង ដែល​បន្លំ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ឈ្មោះ City of Starry Sky ដែល​ជា​អតីត​ក្លិប​កម្សាន្ត BOEING នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ផ្ទាល់​ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ថា​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ការដឹកនាំ​បញ្ជា​របស់​ឧត្ដម​សេន៍​យ៍ ព្រុំ សន្ធរ អគ្គស្នងការ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការសម្របសម្រួល ពី​ព្រះរាជ​អ​ជ្ញា​នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ ២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៤ បាន​ឆ្មក់​ចូល​បង្ក្រាប​ក្លិប​កម្សាន្ត City of Starry Sky ជា​អតីត​ក្លិប​កម្សាន្ត BOEING ដែល​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ធ្លាប់​បាន​បង្ក្រាប​ម្តង​រួចហើយ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៣ ប៉ុន្តែ​ពេល​នេះ ក្លិប​កម្សាន្ត​នេះ​បាន​ប្តូរ​ឈ្មោះ​ថ្មី និង​លួច​បង្កប់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ដដែល​។​

​លោក​ឧត្តមសេនីយ៍ឯក​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស ៧៨​នាក់ ដែល​មាន​ជនជាតិ​ចិន វៀតណាម និង​កម្ពុជា យក​មក​សាកសួរ មុន​នឹង​សម្រេច​បន្ត​នីតិវិធី​។ ចំណែក​ឯ​វត្ថុតាង​ដែល​រឹបអូស បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​វេច​ខ្ចប់ បើ​តាម​ការប៉ាន់ស្មាន​ប​ឋ​ម​ប្រមាណ ៣​គីឡូក្រាម​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កំពុង​សាកសួរ ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ទាំងអស់ ដើម្បី​ស្រាវជ្រាវ​បង្ក្រាប មេខ្លោង អ្នក​ជូ​ញ​ដូរ អ្នកញៀន​គ្រឿងញៀន និង​កសាង​សំណុំរឿង​ប្រមូល​ភស្តុតាង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​។​

​សូមជម្រាបថា នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឱ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ប្រើប្រាស់​កណ្តាប់ដៃ​ដែក ធ្វើការ​បោសសម្អាត​ឧក្រិដ្ឋជន​គ្រឿងញៀន​ឱ្យអស់ ពិសេស​នៅតាម​ក្លិប​កម្សាន្ត​។ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ចុះ​បង្ក្រាប​គ្រឿងញៀន តាម​បណ្ដា​រាជធានី​-​ខេត្ដ​ឲ្យអស់ នូវ​បញ្ហា​គ្រឿងញៀន​នេះ​។​

​គួររំលឹកថា កាលពី​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មន្ទីរ​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ទីតាំង​ដែល​បន្លំ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ឈ្មោះ BOEING នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស​ចំនួន ៩១​នាក់ និង​ថ្នាំញៀន​ប្រមាណ ៥​គីឡូក្រាម​។ ពេលនេះ​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ទីតាំង​កម្សាន្ត​នេះ​ប្តូរ​ឈ្មោះ និង​លួច​បង្កប់ ការ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ដដែល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.