ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អភិបាលស្រុក​សង្គម​ថ្មី អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ជឿ​តាម​ការ​ញុះញង់​ពី​ជន​អគតិ ដើម្បី​ចូល​ទន្ទ្រាន​ដោយ​ខុសច្បាប់​លើ​ដី​រដ្ឋ

អភិបាលស្រុក​សង្គម​ថ្មី អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ជឿ​តាម​ការ​ញុះញង់​ពី​ជន​អគតិ ដើម្បី​ចូល​ទន្ទ្រាន​ដោយ​ខុសច្បាប់​លើ​ដី​រដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៤ លោក ស៊ា​ប កែវ​ជីវ៉ា អភិបាលស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ បាន​ថ្លែង​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​ឱ្យ​ជឿ​តាម​ការ​ញុះញង់​ណាមួយ​របស់​ជន​អគតិ ក្នុង​ការចូល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ លើ​ដី​របស់​រដ្ឋ​ដែល​បាន​ចុះបញ្ជី​រួច​។​

​ការអំពាវនាវ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក ចុះ​ពិនិត្យ​សម្របសម្រួល​ទីតាំង​ដី​របស់​ក្រុមហ៊ុន ឆាយ​ណា ហ្ក្រេ​ត ខ​ស​(​ខេ​ម​បូឌា​) អ៉ីន​វេ​សមេន ស្ថិតនៅ​ភូមិ​ដារ ឃុំ​ចម្រើន ស្រុក​សង្គម​ថ្មី ដែល​កំពុង​ចាប់ផ្តើម​អនុវត្ត​ផែនការ​មេ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​អះអាងថា ក្រុមហ៊ុន​ធ្វើ​ប៉ះពាល់​លើ​ដី​របស់​ពួកគាត់​។​

​លោក ស៊ា​ប កែវ​ជីវ៉ា បាន​ដឹកនាំ​ក្រុមការងារ​ស្រុក​ចុះ​មក​ពិនិត្យ​ទីតាំង​ដី​ក្រុមហ៊ុន បន្ទាប់ពី​ក្រុមហ៊ុន​ចាប់ផ្តើម​អនុវត្ត​ផែនការមេ ហើយក៏​មាន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការតវ៉ា​។ ក្រោយពី​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង និង​ធ្វើ​ការស្រាវជ្រាវ​ឃើញថា​មាន​ប្រជាពលរដ្ឋ​ចំនួន ៨​គ្រួសារ​បាន​ធ្វើ​ការតវ៉ា​។​

​លោក​អភិបាលស្រុក​សង្គម​ថ្មី ក៏​បាន​ថ្លែងប្រាប់​ឱ្យដឹង​ទៀត​ថា ក្រោយពី​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង និង​ស្រាវជ្រាវ​សាវតា​នៃ​រឿងនេះ​រួចមក លោក​ក៏​បាន​កោះអញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៨​គ្រួសារ ដើម្បី​នឹង​ធ្វើ​ការដោះស្រាយ​។ លោក​ថែមទាំង​ពន្យល់​ពី​បញ្ហា​ផ្លូវច្បាប់ និង​បកស្រាយ​ពី​បញ្ហា​ក្រុមហ៊ុន​វិនិយោគ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ស្របតាម​ច្បាប់​។​

​ជាមួយក្នានេះដែរ លោក​ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​កុំ​ជឿ​តាម​ការ​ញុះញង់​ណាមួយ​ពី​ជន​អគតិ ក្នុង​ការចូល​ទន្ទ្រាន​កាប់​កាប់​ដោយ​ខុសច្បាប់​លើ​ដី​របស់​រដ្ឋ​ដែល​បាន​ចុះបញ្ជី​រួច និង​ប្រគល់​សិទ្ធ​ជូន​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ការវិនិយោគ​៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.