ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រកាស​ចូល​កាន់តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ថ្មី​, ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង ជំនួស​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន

​ប្រកាស​ចូល​កាន់តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ថ្មី​, ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង ជំនួស​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ​៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​។ ពិធី​នេះ​មាន​ការចូលរួម​ពី​ប្រតិភូ​អមដំណើរ និង​អង្គភាព ស្ថាប័ន​មន្ទីរ​ជំវិញ​ខេត្ត​ជាច្រើន​រូប​ផង​ដែរ​។​

​មេបញ្ជាការ​ថ្មី នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ដែល​ត្រូវបាន​ប្រកាស​ចូល​កាន់តំណែង គឺ​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង ជំនួស​លោក​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន ដែល​ត្រូវ​ផ្លាស់​ទៅ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​វិញ​។​

ក្នុង​ឱកាស​នេះ​ដែរ ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង ឡេីង​ធ្វេី​ការប្តេជ្ញា​ចិត្ត​ដូច​តទៅ ៖

១- ប្តេជា្ញចិត្ត​ហ៊ាន​លះបង់ គ្រប់បែប​យ៉ាងដេី​ម្បីការ​ពារ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​ជា​រៀងរហូត ជូន​ជាតិ​និង​ប្រជាជន​។​

២- ខិតខំ​រៀនសូត្រ លេីក​កម្ពស់​សមត្ថភាព ចំណេះដឹង អំពី​ច្បាប់ លក្ខន្តិកៈ បញ្ជា​ទូទៅ​របស់​កង​ខេមរភូមិន្ទ និង​គោលការណ៍​ដឹកនាំ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​គ្រប់ប្រតិប​ត្ត​ការ កងរាជអាវុធហត្ថ​លេ​ី​ផ្ទៃ​ប្រទេស​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោរព​សិទ្ធិមនុស្ស​។​

៣- សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ច្បាប់ និង​អង្គភាព​ពាក់ព័ន្ធ និង​ចូលរួម​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អ​ប្រ​សេីរ ។​

៤- ខិតខំ​ទំនប់​បំរុង ចំពោះ​អង្គភាព​លេីការ​ងារ​ហូបចុក សម្លៀក​បំពាក់ និង​ការ​ស្នាក់នៅ​រួម​ទាំង​មធ្យោបាយ សុខភាព ហេ​ី​យ​និង​ដោះស្រាយ​គោលនយោបាយ​ទាន់ពេលវេលា ក្នុង​អង្គភាព​។​

៥- សូម​អនុវត្តតាម​បទបញ្ជា លេខ​០១ បប ចុះ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តី​ពី​វិធានការ​ដាក់​ចេញ​យ៉ាង​មុឺងម៉ាត់ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​បទ​លេ​ី្ម​ស​គ្រឿងញៀន​ខុសច្បាប់​។​

៦-​អនុវត្តតាម អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លេ​ី​ផ្ទៃ​ប្រទេស គឺ​រស់នៅ រៀនសូត្រ ធ្វេី​ការងារ​ត្រូវ​ត្រូវតាម​ច្បាប់ ជួយ​គិត ជួយ​ធ្វេី​រួម​គ្នា​ទទួលខុសត្រូវ ប្រទេស​ត្រូវតែ​ការពារ ប្រជា​ត្រូវតែ​បំរេ​ី ច្បាប់​ត្រូវតែ​គោរព បទ​ល្មេី​ស​ត្រូវតែ​បង្ក្រាប ។​

​ជា​ចុងក្រោយ​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង ប្តេជ្ញា​ការពារ​នូវ​សមិទ្ធផល​របស់​លោក​ឧត្តមសេនី​យ៍​ត្រី សាន ប៊ុន​ថា​ន​ឱ្យបាន​ល្អ និង​គង់វង្ស​។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ អញ្ជេី​ញ​សំណេះសំណាល និង​ថ្លែង​អំណរ អរគុណ​ដល់​លោក​ឧត្តមសេនីយ៍ត្រី​ទាំងពី​របាន​អនុវត្ត​ការងា​រ​បាន​ល្អ​ប្រសេី​រដូច​គ្នា​។ ឯកឧត្តម​បាន​បញ្ជាក់ថា​ការងារ​ផ្លាស់ប្តូរ​ទាំងអស់នេះ ជា​ទម្លាប់​របស់​យេីងទាំងអស់គ្នា ហេ​ី​យក៏​ស្របតាម​ច្បាប់​នៃ​កង​ខេមរភូមិន្ទ​យេ​ី​ង​ដែល​បានចែង​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​រំលឹក និង​ជំរុញ​ដល់​លោក​មេបញ្ជាការ​នៃ​រាជ​អាវុធហត្ថ​ដែល​ចូលកាន់​មុខ​តំណែង​ថ្មី ឱ្យ​ខិតខំ​អនុវត្ត​ការងារ​ឱ្យបាន​ល្អ​ប្រ​សេីរ និង​គោរព​ច្បាប់​ខេមរភូមិន្ទ​ឱ្យបាន​ត្រឹមត្រូវ ពិសេស​គោរព​តាម​គោលនយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ​តំណាក់កាល​ទី​១ និតិ​កាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​

​ជា​ចុងបញ្ចប់​ឯកឧត្តម ក៏បាន​ផ្តល់​នូវ​វត្ថុ​អានុស្សាវា​រីយ៍ ដែល​ជា​ថ្ងៃ ទី​៨ មីនា​ជូន​នារីៗ​មួយចំនួន​ផង​ដែរ ហើយ​មាន​ទទួល​ហូបបាយ​សាមគ្គី ក្រោយ​បញ្ចប់​នូវ​កម្មវិធី​ដ៏​អធឹកអធម្ម​នា​ឱកាស​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.