ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​លោក ​កៅ​ សា​រ៉ា​ណា ​មេ​ច្រក​ចាំ​យាម​មិន​ចោល​ចរិត​ពុករលួយ​ !

​លោក ​កៅ​ សា​រ៉ា​ណា ​មេ​ច្រក​ចាំ​យាម​មិន​ចោល​ចរិត​ពុករលួយ​ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កោះកុង ៖ កៅ សា​រ៉ា​ណា មេ​ប៉ុស្តិ៍​បាន​រង​ការចោទប្រកាន់​រឿង​ពុករលួយ​និង​ស៊ីដាច់​លុយ​កូនចៅ​នោះ  មិន​ព្រម​កែ​ចរិត​របស់ខ្លួន​នោះទេ ហើយ​នៅតែ​បន្ត​ប្រមូល​លុយកាក់​ដែល​កូនចៅរ​ក​បាន​ស្ទើរតែ​ទាំងអស់​ដាក់​ក្នុង ហោប៉ៅ​ផ្ទាល់ខ្លួន​បណ្ដោយ​ឲ្យ​កូនចៅ​រស់​យ៉ាង​លំបាក​វេទនា គ្រា​ដែល​មេ​ប៉ុស្តិ៍​សំបូរ​លុយ​ចាយ​ហ៊ឺហា​ជាមួយ​រថយន្ត​ទំនើប ដេក​ក្នុង​ម៉ាស៊ីនត្រជាក់​យ៉ាង​ត្រជាក់​ថ្លើម​នៅ​ភ្នំពេញ ។​

​ទោះបីជា​មាន​ការរិះគន់​នឹង​ចោទប្រកាន់​របស់​មន្ត្រី ក្រោម​ឪ​វាទ​ជា​បន្តបន្ទាប់​ក៏ដោយ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​លោក កៅ សា​រ៉ា​ណា មេ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម​ខេត្ត​កោះកុង​នៅ​តែ​មិន​ចោល​ចរិត ទាក់ទង​នឹង​រឿង​ពុករលួយ​រួម​ទាំង​ស៊ីដាច់​លុយ​កូនចៅ​ដដែល​។​

​មន្ត្រី​ច្រក​ចាំ​យាម​ដែល​មិនសូវ​សប្បាយចិត្ត​ជាមួយ​ចរិត​មេ​របស់​ខ្លួន បាន​រាយការណ៍​ថា​៖​ក្រៅពី​អសមត្ថភាព​ការងារ​លោក​កៅ​សា​រ៉ា​ណា​មិន​ដែល​មាន​វត្តមាន​នៅ​ច្រក​ចាំ​យាម​ដែល​ខ្លួន​ទទួលបន្ទុក​នោះ​ទេ​ប៉ុន្តែ​គាត់​ដេក​នៅ​តែ​ភ្នំពេញ​ដើរលេង​សប្បាយ​ចូល​បា​ខារ៉ាអូខេ​ហើយ​ដល់​ពេល​ដាច់​ខែ​គាត់​ទៅ​ប្រមូល​លុយ​តែ​ម្ដង​។​

​មន្ត្រី​ដដែល​បានបញ្ជាក់​ថា​៖​លោក​កៅ​សា​រ៉ា​ណា​មិន​មាន​វត្តមាន​នៅ​អង្គភាព​ក៏ពិតមែន​ប៉ុន្តែ​គាត់​បាន​កំណត់ឲ្យ​កូនចៅ​រក​លុយ​ឲ្យ​គាត់​ក្នុង​មួយ​ខែ​ជាង​១​ម៉ឺន​ដុល្លារ​បើទោះជា​កូនចៅ​រក​លុយ​ដោយ​លំបាក​ក៏​ដោយ​ចុះ​។​វិធី​រក​លុយ​របស់​គាត់​គឺ​កំណត់​ឲ្យ​កូនចៅ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​បង្ខំ យក​លុយ​ពី​ឡាន​ដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​៥​ម៉ឺន​រៀល​ក្នុង​មួយ​គ្រឿង​ហើយ​គាត់​ដកយក​២​ម៉ឺន​រៀល​ទុក​នៅ​បា​រ៉ា​ស់​២​ម៉ឺន​រៀល​ទុក​នៅ​គោលដៅ​១​ម៉ឺន​រៀល​។​ប៉ុន្តែ​លុយ​ទុក​ទាំង​អស់​នោះ​ត្រូវ​លោក​កៅ​សា​រ៉ា​ណា​ដក​យក​ទាំងអស់ នៅ​បំណាច់​ខែម្ដងៗ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ទៀតថា​៖​មកដល់​ពេល​នេះ​អ្វីដែល​លោក មន្ត្រី​ច្រក​ចាំ​យាម​បាន​បន្ថែម​ថា​គ្រាន់តែ​លុយ​ប្រថាប់ត្រា​ក៏​មេ​កំណត់​ឲ្យ​យក​ចំនួន​៤៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទុកឲ្យ​គាត់​ដាក់​ហោប៉ៅ​គ្រាន់​ផឹកស៊ី​និង​ឲ្យ​លុយ​ធីប​ស្រី​ខារ៉ាអូខេ​។​ចំណែក​លុយ​សល់​ពី​នេះ​មេ​ឲ្យ​រក្សាទុក​ក្នុង​ហឹប​ខ្មៅ​ដោយ​គាត់​អះអាង​ថា​ទុក​ចែក​គ្នា​ពេល​ដាច់​ខែម្ដងៗ​ប៉ុន្តែ​ការពិត​លុយ​ទាំង​នោះ​ត្រូវ​មេ​ស៊ី​៣​របប​ថែម​ទៀត​ខណ​ដែល​កូនចៅ​បានតែ​១​របប​តែប៉ុណ្ណោះ​។​

​មន្ត្រី​ខាង​លើ​បានបញ្ជាក់​ថា​៖​ក្រៅពី​លុយ​ដែល​កំណត់ឲ្យ​កូនចៅរ​ក​បង់​ឲ្យ​ខ្លួន​លោក​កៅ​សា​រ៉ា​ណា​នៅ​ទទួលបាន​លុយ​ពី​ក្រុមហ៊ុន​ផ្សេងៗ​មួយចំនួន​ទៀត​ដែល​រកស៊ី​នាំ​ទំនិញ​ចូល អត់​បង់ពន្ធ​។   លោក​កៅ​សា​រ៉ា​ណា​បាន​កំណត់ឲ្យ​កូនចៅ​រក​លុយ​ឲ្យ​គាត់​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​១​លាន​២​សែន​រៀល​ហើយ​លុយ​ទាំងអស់​នោះ​ត្រូវ​រក្សាទុក​ឲ្យ​គាត់​ពេល​ដាច់​ខែម្ដងៗ​ព្រោះ​ថា​គាត់​អត់​នៅ​កន្លែង​ធ្វើការ​ទេ​គាត់​មាន​មុខតែ​ពេល​ដាច់​ខែ​និង​ប្រមូល​លុយ​ប៉ុណ្ណោះ​។​

​ប្រភព​មន្ត្រី​ច្រក​ចាំ​យាម​បានឲ្យដឹងថា​៖​សព្វថ្ងៃ​នេះ​កូនចៅ​ក្រោម​ឪ​វាទ​ស្ទើរតែ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​ព្រោះតែ​ខំ​រក​លុយ​ឲ្យ​គ្រប់​ចំនួន​ឲ្យ​មេហើយ​បើរ​កមិន​គ្រប់​ទេ​នោះ​នឹង​ត្រូវ​មេ​គម្រាម​ដក​ពី​ការងារ​មិន​ខាន​។  មន្ត្រី​ប្រចាំការ​នៅ​ទីនោះ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់លើ​ដក​លោក​កៅសា​រ៉ា​ណា​ចេញពី​តំណែង​ជា​បន្ទាន់​ព្រោះ​ថា​ក្រៅពី​អសមត្ថភាព​ការងារ​អវត្តមាន​ក្នុង​អង្គភាព​មេ​ច្រក​រូបនេះ​បាន​បង្គាប់​ឲ្យ​កូនចៅ​ប្រព្រឹត្ត អំពើពុករលួយ​ទាំង​បង្ខំចិត្ត​ថែម​ទៀត​ខណ​ដែល​ខ្លួន​អង្គុយចាំតែ​យក​លុយ​ស្រាប់ៗ​ប៉ុណ្ណោះ​។​

​ប្រភព​មន្ត្រី​ដដែល​បាន​ដឹង​ទៀត​ថា​៖​ទង្វើ​បែប​នោះ​គេ​គិត​ថា​ប្រសិនបើ​មាន​រឿង​អ្វី​កើតឡើង​សំខាន់​រឿង​ពុករលួយ​ដែល​ប្រឈម​នឹង​ផ្លូវច្បាប់​ប្រាកដ​ណាស់​លោក​កៅ​សា​រ៉ា​ណា​នឹង​ដោះសារ​យក​រួច​ខ្លួន​មិន​ខាន​។​ចំណែក​អ្នក​ដែល​ត្រូវ​ទទួលទោស​ឬ​ជាប់គុក​នោះ​គឺ​កូនចៅ​ក្រោម​ឪ​វាទ​ឯណោះ​ទេ​។​ដូច្នេះ​ពួកគេ​បានទាមទារ​ឲ្យ​ដក​មេ​អសមត្ថភាព​រូបនេះ​ចេញពី​តំណែង​មេ​ច្រក ចាំ​យាម​ដើម្បី​បញ្ចៀស​ពី​រឿងរ៉ាវ​ប្រឈម​ផ្លូវច្បាប់​ដែល​អាច​កើតមានឡើង​ដោយ ចៀស​មិន​រួច​៕

 

sokphal_kaosarana

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.