ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ប្រាព្ធ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១១៣ ទិវា​អន្តរជាតិ​នារី ៨​មិនា ឆ្នាំ​២០២៤

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ប្រាព្ធ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១១៣ ទិវា​អន្តរជាតិ​នារី ៨​មិនា ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី ០៨ ខែ​មិនា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី រួម​លោក​ស្រី ឧត្តមសេនីយ៍​ស្នងការ​រង ២​រូប អញ្ជើញ​ចូលរួម ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១១៣ ទិវា​អន្តរជាតិ​នារី ៨​មិនា ក្រោម​ប្រធានបទ “​ស្ត្រី​និង​ក្មេងស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល ” នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព លោកជំទាវ នួម សោភ័ណ សមាជិក​ព្រឹទ្ធសភា​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ជ័យ ណាវី អ៊ុំ រាត្រី ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​រួម​ពី លោក លោកស្រី មន្ត្រីរាជការ មកពី​មន្ទីរ ស្ថាប័ន កង​ម្លាំង​គ្រប់​ប្រភេទ​ជា​ស្ត្រី​ជា​ច្រើន​រូប​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​យុទ្ធនាការ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រំលឹក​ពី​ការតស៊ូ​ទាមទារ​សិទ្ធិសេរីភាព និង​ឆ្លុះបញ្ចាំង​អំពី​វ​ឌ្ឍ​ភាព​សមិទ្ធផល បញ្ហា​ប្រឈម ការប្តេជ្ញាចិត្ត និង​វិធានការ​ជា​វិជ្ជមាន​នានា​ក្នុង​ការលើកកម្ពស់​សម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី ។​

​ឯកឧត្តម​បន្ថែមថា ក្នុង​យុគសម័យ​ឌីជីថល​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានកំណត់​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​របស់​ស្ត្រី​និង​ក្មេង​ស្រី​នៅ​គ្រប់​វិស័យ ជា​អាទិភាព​ក្នុង​របៀប​វា​រ​:​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ តាមរយ​:​ការពង្រឹង​ភាព​ជា​ពលរដ្ឋ ក្នុង​សង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់ ប្រកប​ដោយ​សីលធម៌ សមធម៌ និង​បរិ​យាប​ន្ន​ដែល​ក្នុងនោះ ស្ត្រី​គឺជា​ស្នូល​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​តែងតែ​បង្ក​ឱកាស​ឲ្យ​ស្ត្រី​មាន ឋាន​: និង​តួនាទី ក្នុង​ការចូលរួម​ធ្វើ​សេចក្តីសម្រេចចិត្ត​ជាក់ស្តែង​ក្នុង​ជួរ​រាជរដ្ឋាភិបាល ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ស្ត្រី​បាន​ទទួល​ឋាន​:​តួនាទី​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការយកចិត្តទុកដាក់​ដល់​ស្ត្រី​ក្នុង​សកម្មភាព​សង្គម​តាម​តួនាទី និង​សមត្ថភាព​រៀងៗ​ខ្លួន​។​

​ទន្ទឹម​គ្នា​នោះ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​និង​សមាជិក​គ្រប់​បណ្តា​អង្គភាព​ពាក់​ពន្ធ័​ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព និង​ពង្រឺក​ចំណេះដឹង​ឲ្យមាន​ជំនាញ​កាន់តែ​ល្អ ជាពិសេស​លើ​ចំណេះដឹង​បច្ចេកទេស ឌីជីថល ដែល​សម័យ​បច្ចុប្បន្ន​នេះ ជំនាញ ឌីជីថល ជា​ជំនាញ​មួយ​ត្រូវបាន​ពិភពលោក ក៏ដូចជា​រាជរដ្ឋាភិបាល​អណត្តិ​ទី​៧​បាន​នឹង​កំពុង​យកចិត្តទុកដាក់ ពង្រឹង​លើ​ជំនាញ​នេះ​ជា​ខ្លាំង​និង​បាន​ណែនាំ​ឲ្យមាន​ការបណ្តុះប​ណ្តា​ល​លើ​ជំនាញ​ឌីជីថល​ជូន​ដល់​ស្ត្រី និង​កុមារ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.