ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​បន្ទាប់​ពី​គេហទំព័រ​កោះសន្តិភាព​ផ្សាយ​ពាក់ព័ន្ធ​គណនេយ្យ​ហ្វេ​សប៊ុក​អនុប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រសិល្ប​:​ដែល​បង្ហោះ​ពេល​ថ្មីៗ​នេះ អភិបាលខេត្ត​ប៉ៃលិន ហៅ​សារព័ត៌មាន​ប្រជុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ បន្ទាប់​ពី​គេហទំព័​រកា សែត​កោះសន្តិភាព បាន​ចេញ​ផ្សាយ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សីល្ប​: បង្ហោះ​សារ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​កោះហៅ​ភ្នាក់ងារ​សារព័ត៌មាន​កាសែត​ទូរទស្សន៍​ទាំង​អស់ ដែល​ប្រចាំ​នៅក្នុង​ខេត្ត​ប៉ៃលិន​ធ្វើ​ការប្រជុំ​បន្ទាន់ ។ ការបើក​កិច្ចប្រជុំ​នេះ ស្ថិត​នៅក្នុង​សាលប្រជុំ​ក្រុមប្រឹក្សា នៃ​សាលាខេត្ត​ប៉ៃលិន ដោយ​មាន​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចូលរួម​ផង​ដែរ ។

​លោក​អភិបាលខេត្ត​ប៉ៃលិន បាន​ណែនាំ​ដល់​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់ ដែល​ប្រតិបត្តិការ​ក្នុង​ខេត្ត​ប៉ៃលិន មុន​នឹង​ផ្សាយ​ព័ត៌មាន​អ្វីមួយ ត្រូវ​ពិនិត្យ និង​ទៅ​ពិភាក្សា​ជាមួយ​មន្ទីរ​ព័ត៌មាន​ជា​មុ ន​សិន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​ការអភិវឌ្ឍន៍​របស់​ខេត្ត ។ តែបើ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​មាន​ច​រឹត​ញុះញង់ ខាង​រដ្ឋបាល​សាលាខេត្ត​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ឱ្យ​ចាត់ការ​តាម​ច្បាប់​ជាក់​ជាមិនខាន ។​

​លោក ផាន់ ចាន់​ធុល បាន​បន្តទៀតថា អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវតែ​យក​លិខិត​សម្គាល់​អង្គភាព​របស់​ខ្លួន ទៅ​ឲ្យ​ខាង​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ​នឹង​ចេញ​ប័ណ្ណ ឬ​លិខិត​បញ្ជាក់​បន្ថែម រួច​ខាង​មន្ទីរ​យកទៅ​បញ្ជាក់​នៅ​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​បន្ថែមទៀត រួច​យក​ទៅ​ដាក់​នៅ​ស្នងការ និង​អេ​យ្យ​ការអម​សាលា​ដំបូងខេ​ត្ត​ផងដែរ ។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា រយ​:​ពេលនេះ គឺ​ជិត​ដល់​ពេល​បោះឆ្នោត​ហើយ សូមឲ្យ​អ្នកសារព័ត៌មាន​រួមគ្នា ដើម្បី​រក្សា​សន្តិសុខ​នៅក្នុង​ខេត្ត និង​សូម​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​រាយការណ៍​ផ្ទាល់​ជូន​លោក​ក៏​បាន​ដែរ ។ ម្យ៉ាងទៀត​ការជួយ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ព ល​រដ្ឋ​នាំគ្នា​ទៅ​បោះឆ្នោត​ទាំងអស់គ្នា នៅ​ថ្ងៃ​ទី​២៩ ខែ​កក្ត​ដា ឆ្នាំ​២០១៨​ខាងមុខនេះ កាន់តែ​ល្អប្រសើរ​ទៅទៀត ។​

​ចំណែក​អ្នកសារព័ត៌មាន​វិញ អ្នកខ្លះ​បាន​ឆ្ងល់​ថា គេ​មាន​ប័ណ្ណ​ចេញពី​ក្រសួង និង​អង្គភាព​របស់​ខ្លួន​គ្រប់ៗ​គ្នា​រួច​ហើយ ចាំបាច់​ទៅ​សុំ​ប័ណ្ណ និង​ការឯកភាព​ពី​ខាង​មន្ទីរ​តាម​បណ្តា​ខេត្ត​ធ្វើ​អ្វី​ទៀត​ធ្វើបែបនេះ ពួកគាត់​និយាយថា ហាក់ដូចជា​មាន​ការ​រឹត​ត្បិត​ការបញ្ចេញ​មតិ​របស់​អ្នកសារព័ត៌មាន​ហើយ ព្រោះ​កន្លងមក​ពួកគាត់​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​ម្នាក់ៗ រាប់សិប​ឆ្នាំ​មកហើយ និង​ច្រើន​អង្គភាព​ថែមទៀត មិន​ដែល​ជូ​ប​ការធ្វើ​ដូចនេះ​ទេ ទើប​តែ​ខេត្ត​ប៉ៃលិន​នេះ​មួយគត់ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា គណនេយ្យ​ហ្វេ​សប៊ុក​ឈ្មោះ​Y LY Chhun បង្ហោះ​សុំ​អន្តរាគមន៍​ពី​លោ ក​ជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណ​: ពាក់ព័ន្ធ​រឿង​មុខតំណែង ដោយ​កាលពី​វេលា​ម៉ោង​១១ និង​៣៣​នាទី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ មាន​គណនេយ្យ​ហ្វេ​សប៊ុក​របស់​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្ត​ប៉ៃលិន បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ថា ៖ សូម​លោក​ជំទាវ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​មេត្តា ជួយ​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំបាទ​ផង អ៊ី លី​ឈុន បាន​បំពេញ​ការ​ជា​អនុប្រធាន​មន្ទីរ​អស់​រយៈពេល​១៩​ឆ្នាំ​មកហើយ  មុនពេល​លោក លឹម ប៊ុនហេង ប្រធាន​មន្ទីរ​ចាស់​បាន​ចូលនិវត្តន៍ ។ គាត់​បាន​ស្នើសុំ​ទៅ​អភិបាលខេត្ត​ប៉ៃលិន តែងតាំង​រូបខ្ញុំ​ជំនួស​រូបគាត់  ហើយ​អភិបាលខេត្ត​ចាស់ៗ លោក​បាន​ចូលនិវត្តន៍​អស់​ផងដែរ ។ ម្លោះ​ហើយ ធ្វើអោយ​អភិបាល​ខេ ត្ត​ថ្មី គាត់​សម្រេចចិត្ត​តែងតាំង​លោក ព្រហ្ម រដ្ឋា ជា​ប្រធាន​មន្ទីរ​ថ្មី ហើយ​លោក ព្រហ្ម រដ្ឋា ទើបតែ​តែ ង​តាំង ជា​អនុប្រធាន​មន្ទីរ​បាន​១​ឆ្នាំ​៥​ខែ​ទេ មិនទាន់​សមស្រប និង​ត្រឹមត្រូវ តាម​ប្រកាស​លេខ​៧៨៨ របស់​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​ស​ធា​រណៈ​នៅឡើយ ។ គាត់​មើល​ឃើញ​លោក ព្រហ្ម រដ្ឋា ចេញ​មុខការ ងារ​តាមរយៈ​កម្មវិធី​សិល្បៈ​មិនដឹង​ការងារ​វប្បធម៌ មាន​រហូតដល់​ទៅ​៨​ការិយាល័យ មើលឃើញ​តែ​ច្រៀង និង​រាំ ហើយ​រូប​ខ្ញុំបាទ ក៏​មិន​ធ្លាប់​ជាប់​ជា​មន្ត្រី​ឡេមឡឺម​ចេញពី​នេះ ទៅ​ចេញ​នោះ​នេះ​ដែរ បំរើ​ដោយស្មោះ​៤​ឆ្នាំ​ចុងក្រោយ​នេះ សូម្បី​តែ​អវត្តមាន​ច្បាប់ ឬ​អត់​ច្បាប់ ក៏​មិន​ធ្លាប់​មាន​ដែរ ខំ​បំពេញ​ការ ងារ​អង្គភាព រួមជាមួយ​លោក​ប្រធាន​មន្ទីរ និង មន្ត្រីក្រោមឱវាទ​ទាំងអស់​ដោយ​ស្មារតី​សាមគ្គី ទទួលខុសត្រូវ លើ​ការងារ​មិន​ដែល​ធ្វេសប្រហែស​ឡើយ ។ សូម​លោក​ជំទាវ​រដ្ឋមន្ត្រី​មេត្តា​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ​ផង ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ឡើង​កា ន់​តំណែង​បាន​រយ​:​ពេល​២​ខែ បានលើកឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ក្នុង​ឱកាស​ពិធី​ប្រកា ស​តែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ប៉ៃលិន​ថ្មី បានឱ្យដឹងថា នៅតាម​មន្ទីរ​អង្គភាព​ភាគច្រើន មិនសូវ​ពូកែ នឹង​ការងារ​របស់​ខ្លួន​នោះទេ ពូកែ​តែ​អា​ខាង​អួតអាង និង​យកមុខ ហើយ​ដណ្តើម​តំណែង​គ្នា​ប៉ុណ្ណោះ ។​

​លោក​បន្ត​ទៀត​ថា ចំណុច​សំខាន់​ផ្សេងទៀត គឺ​ទម្លាប់​របស់​មន្ត្រី​ក្នុង​ខេត្ត​នេះ មិនសូវ​ពូកែ​ធ្វើ​ការអភិវឌ្ឍ​ការងារ​របស់​ខ្លួន​ប៉ុន្មាន​នោះទេ ខ្លាំង​តែ​ខាង​បង្ហោះ​ហ្វេ​សប៊ុក ។ ជាក់ស្តែង​ថ្មីៗ នេះ ឃើញ​មាន​ខាង​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្ត បាន​បង្ហោះ​ហ្វេ​សប៊ុក​ឱ្យ​គេ​រក​យុត្តិធម៌ ដើម្បី​បាន​ឡើងកាន់​តំណែង​ធ្វើ​ប្រធាន ដោយ​ការងារ​មិន​គិត​ខិតខំ​ធ្វើ​នោះទេ ។ លោក​បញ្ជាក់ទៀតថា រឿង​នេះ​ខាង​ខេត្ត​បាន​យក​ដំណឹង​ខាងលើ​ទៅ​ជូន​ជំទាវ​តំណាងរាស្ត្រ និង​បន្ត​ទៅ​ដល់​ក្រសួង​អស់ហើយ ដើម្បី​ចាត់ការ​បន្ត​ទៀត ៕

 

r180630a2

r180630a1

r180630a4

r180630a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.