ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ អញ្ជើញ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នៅ​វត្ត​ត្រពាំង​ក្រហម ខេត្ត​រតនគីរី​

ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ អញ្ជើញ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នៅ​វត្ត​ត្រពាំង​ក្រហម ខេត្ត​រតនគីរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគីរីៈ ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ រដ្ឋ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា សាងសង់​ព្រះវិហារ​ថ្មី ក្នុង​វត្ត​ព្រះពុទ្ធ​គី​រី​រតនា​រាម ហៅ វត្ត​ន៍​ត្រពាំង​ក្រហម ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រហម ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគីរី​ កាលពីព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥  ។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​ជំវិញ​ខេត្ត មេបញ្ជាការ មេបញ្ជាការរង​កងកម្លាំងប្រដាប់អាវុ​ធទាំង​បី​ប្រភេទ ពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​ជាច្រើន​អ្នក​ទៀត​។​

​វត្ត​ព្រះពុទ្ធ​គី​រី​រតនា​រាម ហៅ​វត្ត​ត្រពាំង​ក្រហម ជា​វត្ត​មួយ​ស្ថិត​នៅ​ជើងភ្នំ ចន្លោះ​ភូមិ​ត្រពាំង​ក្រហម​និង​ភូមិ​ត្រពាំង​ជ្រេះ ជាប់​ផ្លូវជាតិ​លេខ​៧៨ ពី​ខេត្ត​ស្ទឹង មក​ខេត្ត​រតនគីរី មាន​ចំងាយ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​រតនគីរី​។​

​តាម​ការបញ្ជាក់​ពី​ព្រះគ្រូ​ចៅអធិការ ព្រះនាម សេង ប៊ុនធឿន ថា វត្ត​ព្រះពុទ្ធ​គី​រី​រតនា​រាម ហៅ​វត្ត​ត្រពាំង​ក្រហម ត្រូវបាន​កសាង​ឡើង​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​១០៩៩១ ដោយ​លោក​អាចរ្យ ចាប វ៉ែន ព្រមទាំង​ពុទ្ធបរិស័ទ នៅក្នុង​ឃុំ​ត្រពាំង​ក្រហម​។ ហើយ​វត្ត​នេះ​បាន​ឆ្លងកាត់​ការគ្រប់គ្រង​ដោយ​លោក​ចៅអធិកា​វត្ត​ជាច្រើន​អង្គ រហូតដល់​ដើមឆ្នាំ​២០១៥ ដោយ​ឃើញ​ស្ថានភាព​វត្ត​នេះ ពុំ​មាន​ចៅអធិការ​សម្រាប់​គ្រប់គ្រង​វត្ត​បន្ត ហើយ​ព្រះ​ចៅធិការវ​ត្តនី​មួយៗ គង់​នៅ​មិន​បាន​យូរ​នោះ ទើប​សាលា​គណ ព្រមទាំង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​និមន្ត​ព្រះអង្គ​អោយ​គង់នៅ​ជា​ចៅអធិការ​វត្ត​នេះ ដើម្បី​គ្រប់គ្រង​ដឹកនាំ​កសាង នូវ​សមិទ្ធិផល​ផ្សេងៗ ក្នុង​ទី​អារាម​នេះ​អោយមាន​ការរីកចំរើន សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​គោរព​ប្រត្តិ​ប័ត​ព្រះពុទ្ទសាសនា រួម​និង​ការបណ្ដុះបណ្ដាល​ធនធាន​ព្រះសង្ឃ​ផង​ដែរ​។ ព្រះអង្គ​បាន​បន្តថា ព្រះវិហារ ដែល​ត្រូវ​បញ្ចុះ​បឋមសិលា​សាងសង់​នៅពេលនេះ​មាន​ទំហំ​១៣​ម៉ែត្រ​គុណ​និង​២៤​ម៉ែត្រ គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​៣០​ម៉ឺន​ដ​ល្លា សម្រាប់​ទុក​ជា​ទីសក្ការៈ​បូរ​ជា​នៃ​ព្រះពុទ្ធសាសនា​។​

​ប្រសាសន៍​សំណេះសំណាល​នា​ឧកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​សំដែង​នូវ​ក្ដី​កោត​ស​សើរ ដល់​ព្រះចៅអធិការ លោក​អាចារ្យ ដែល​បាន​ស្ថាបនា​កសាង​សមិទ្ធផល​ផ្សេងៗ​ក្នុង​វត្ត និង ផ្ដួចផ្ដើម កសាង​ព្រះវិហារ​ថ្មី​នេះ​។ ឯកឧត្ដម​បាន​សំណូមពរ​ថា សូមអោយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ដំណើរការ​សាងសង់​ព្រះវិហារ​ថ្មី​នេះ​អោយបាន​សម្រេច​ជា​ស្ថាពរ​។​

​ក្នុង​ឧកាស​នោះ ឯកឧត្ដម​បាន​នាំយក​បច្ច័យ​ចំនួន ២៣២០ ដុល្លា និង​ប្រាក់​ចំនួន​៧​លាន​រៀល ព្រមទាំង​បច្ច័យ​របស់​ឯកឧត្ដម​អភិបាលខេត្ត​ចំនួន ១០០០ ដុល្លា​ផង​ដែរ សំរាប់​ដំណើរការ​សាងសង់​ព្រះវិហារ​ថ្មី​នេះ​៕

2015_07_28b (1) 2015_07_28b (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.