ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អគ្គនាយក​នគរបាល​អន្តោប្រវេសន៍ ចុះ​ពិនិត្យ​ការងារ​នគរបាល​ច្រក​ប៉ោយប៉ែត​

អគ្គនាយក​នគរបាល​អន្តោប្រវេសន៍ ចុះ​ពិនិត្យ​ការងារ​នគរបាល​ច្រក​ប៉ោយប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ោយ​ប៉ែត ៖ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ ថ្មីៗ​នេះ  ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​សួរសុខទុក្ខ​ដល់​កងកម្លាំង​ក្នុង​អង្គភាព​នគរបាល​ច្រកទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត ដែល​កំពុង​បំពេញ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត  ។​

​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន លោក ស៊ីម សំអាត បានឲ្យដឹងថា ដំណើរ​ចុះសួរសុខទុក្ខ​របស់​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សុខ ផល ក្នុង​ឱកាស​នេះ គឺ​ក្នុង​គោលបំណង​ពង្រឹងស្មារតី​ដល់​កងកម្លាំង​ដើម្បី​ឲ្យមាន​ជំហរ​រឹងមាំ​ថែម​ទៀត​ក្នុង​ការបំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ​។ លោក​បន្តថា អង្គភាព​របស់​លោក​គឺ​មាន​កម្លាំង​សរុប​ចំនួន​១០១​នាក់ ដែល​បាន​ចែកចាយ​ទីតាំង​សម្រាប់​បំពេញ​ភារកិច្ច​ឈរជើង​តាម​គោលដៅ​គ្រប់​ចំនួន ។

​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ អគ្គនាយក​នគរបាល​អន្តោប្រវេសន៍​បាន​ណែនាំ​ថា មេ​ប៉ុស្ដិ៍​នី​មួយៗ ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គឺ​ជា​ច្រក​ដ៏​សំខាន់​ដែល​ទាមទារ ឲ្យ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​សន្តិសុខ​សុវត្ថិភាព  ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ពិសេស​ត្រូវ​តែ​បំពេញបែបបទ​ឆ្លងដែន​ជូន​ពួកគាត់​ដោយ ខានមិនបាន​។​

​លោក ក៏​បាន​សំណូមពរ​ឲ្យមាន​ការពិចារណា​ឡើង​វិញ​ទាក់ទិន​ទៅ​នឹង​ការ​ដាក់ ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ចំ​កណ្ដាល​ផ្លូវ​សាធារណៈ​នោះ ព្រោះ​វា​ជា​រឿង​ខុសច្បាប់​ទាំងស្រុង ហើយ​លោក​សុំ​ឲ្យ​មេ​ប៉ុស្ដិ៍ ដែល​ប្រចាំការ​នៅទីនេះ ឬ​នៅ​កន្លែង​ផ្សេង​មេត្តា​គិតគូរ​ឡើង​។​

​សូម​បញ្ជាក់​ដែរ​ថា  ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សភាពការណ៍​និង​សួរសុខទុក្ខ​នោះ ឯកឧត្តម នាយ ឧត្ដមសេនីយ៍ សុខ ផល ក៏​បាន​នាំយក​អំណោយ​មក​ចែក​ដល់​អង្គភាព​នគរ​បាល​ច្រកទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត រួម​មាន​ទឹកប្រាក់​ចំនួន ៥ លាន​រៀល អង្ករ ចំនួន ២​តោន មី​២​កេស​ធំ ទឹកត្រី​២០​យួរ ទឹកស៊ីអ៊ីវ​២០​យួរ ប៊ីចេង​២០​គី​ឡូ ទឹក​សុទ្ធ​១០​កេស ខ្ទឹម​ស​២​បេធំ ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​ការចូល​សកម្មភាព​នយោបាយ​ផ្សេងៗ ឯកឧត្តម សុខ ផល បញ្ជាក់បន្ថែម​ថា ប៉ូលិស​របស់​យើង​អាច​មាន​សិទ្ធិ​ចូលរួម​ក្នុង​ឆាក​នយោបាយ​បាន នៅក្រៅ​ម៉ោង​ធ្វើការ តែ​ហាម​ស្លៀកពាក់​ឯកសណ្ឋាន​៕

2015_07_28ch1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.