ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ប្រតិភូ ទៅ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាគ្សា​ការងារ ជាមួយ​រដ្ឋបាល​ខេត្ត​ចាន់​បុរី ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ខេត្ត​ទាំង​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ នៅ​សាលាខេត្ត​ចាន់​បុរី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ប្រតិភូ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ លោកជំទាវ ជា លាភ អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​អង្គភាព និង​ស្ថាប័ន​ជំនាញ​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាគ្សា​ការងារ ជាមួយ​រដ្ឋបាល​ខេត្ត​ចាន់​បុរី ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ឱ្យបាន​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋបាល​ខេត្ត​ចាន់​បុរី ដែល​បាន​ទទួល​ស្វាគមន៍ យ៉ាង​កក់​ក្រៅ ចំពោះ​គណៈប្រតិភូ​ខេត្ត​ប៉ៃលិន មក​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ពី​កិច្ចសហប្រតិបត្តិការ នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ក្នុងការ​រឹតចំណង​សាមគ្គីភាព មិត្តភាព​ដ៏​ល្អ​ជាមួយ​គ្នា ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ពលករ នៅតាម​បណ្តោយ​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​-​ថៃ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត​។
​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម ផាន់ ចាន់​ធុល ក៍​បាន​សំនូមពរ ដល់​ភាគី​ថៃ បន្ត​សហប្រតិបត្តិការ​នូវ​បញ្ហា​មួយចំនួន​ដូចជា​៖ ការប្រើប្រាស់​ប័ណ្ណឆ្លងព្រំដែន​ថ្មី Border Pass មិនទាន់​បាន​ទូលំទូលាយ តាម​កិច្ចព្រមព្រៀង រវាង​រាជ្ជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ការកសាង​ស្ពាន​ឆ្លង​ព្រំដែន បញ្ហា​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បទល្មើស​ឆ្លងដែន​នានា និង​ការនាំ​ចេញ​កសិផល និង​ការធ្វើ​ពាណិជ​កម្ម​ឆ្លងដែន​រវាង​ខេត្ត​ចាន់​បុរី​-​ប៉ៃលិន ជាពិសេស​សហការ​បង្ក​រ​លក្ខណៈ​ងាយស្រួល​សម្រាប់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ បាន​ធ្វើដំណើរ​ចេញចូល ឆ្លងដែន មក​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អណត្តិ​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​

​ជា​ការឆ្លើយតប​ឯកឧត្តម វីធូ​រ៉ាត់ ស្រ៊ី​ណា​ម អភិបាលខេត្ត​ចាន់​បុរី ព្រះរាជាណាចក្រ​ថៃ បាន​សន្យា​ខិតខំ​សហប្រតិបត្តិការ និង​ដោះស្រាយ​នូវ​រាល់​សំណូមពរ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក្នុង​ក្របខ័ណ្ឌ​សមត្ថកិច្ច​របស់​ខេត្ត ចំណែក​បញ្ហា​១​ចំនួន​ទៀត ឯកឧត្តម​បាន​សន្យាថា​នឹង​នាំយក​នូវ​រាល់​សំនូមពរ ទាំងអស់នេះ ធ្វើការ​ពិភាគ្សា​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ ព្រម​ទាំង​រាជរដ្ឋាភិបាល​ថៃ ដើម្បី​រក​លទ្ធភាព និង​ដំណោះស្រាយ ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​២ ឱ្យបាន​កាន់តែ​ល្អប្រសើ​ឡើង​។ ក្នុងឱកាស​នោះ​ឯកឧត្តម វីធូ​រ៉ាត់ ស្រ៊ី​ណា​ម ក៍​បាន​មានប្រសាសន៍​កោត​ស​សើរ​ដល់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​កន្លងមក​បាន​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ដើម្បី​រក្សា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន និង​បម្រើ​ឱ្យ​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេស​ទាំង​២ ដោយ​ស្មើភាព និង​ស្មោះត្រង់​។​

​នៅ​រសៀល​ថ្ងៃ​ដដែល ក្រោយពី​បញ្ចប់​កិច្ចពិភាគ្សា ប្រតិភូ​ខេត្ត​ប៉ៃលិន ដែល​ដឹកនាំ​ដោយ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម វីធូ​រ៉ាត់ ស្រ៊ី​ណា​ម អភិបាលខេត្ត​ចាន់​បុរី បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ត្បូង និង​គ្រឿងអលង្ការ ដែល​ខេត្ត​ចាន់​បុរី ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ព្រោះ​ខេត្ត​នេះ ជា​ខេត្ត​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ខាងត្បូង​ធម្មជាតិ​ដ៏​មាន​តម្លៃ ដូចគ្នា​នឹង​ខេត្ត​ប៉ៃលិន​យើង​ដែរ ៕
​ស សារឿ​ន​

 

r180629c1 r180629c2 r180629c3 r180629c8 r180629c7 r180629c6 r180629c4 r180629c5 r180629c9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.