ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​សម្តេច​តេជោ ហ៊ុន សែន​៖ ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ​ទាំងអស់ ដល់​ពេល​បញ្ចុះតម្លៃ​១៦០​រៀល ក្នុង​១​លីត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨​ខាង​ស្អែក​នេះ គឺ​ដល់​ថ្ងៃ​ដែល​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់ ត្រូវ​បញ្ចុះតម្លៃ​១៦០​រៀល​ក្នុង​១​លីត្រ ហើយ​ហាម​និយាយថា មិនទាន់​ទទួលបាន​បទបញ្ជា​ឲ្យសោះ​។​

​ថ្លែង​រំលឹក​យ៉ាង​ដូច្នេះ​ធ្វើឡើង​ក្នុង​ឱកាស​ម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ ដែល​ត្រូវ​ចំណោយ​ប្រមាណ​២២​លាន​ដុល្លារ​អាមេរិក ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សូម​រំលឹក​ដល់​ក្រុមហ៊ុន​នានា និង​ក្រសួង​ពាណិជ្ជកម្ម ក៏​ដូចជា​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ សូម​កុំភ្លេចថា ថ្ងៃនេះ​ថ្ងៃទី​២៩ ខែ​មិថុនា​ហើយ ស្អែក​ថ្ងៃ​៣០ ថ្ងៃ​ខានស្អែក គឺ​ថ្ងៃ​ទី​១ ខែកក្កដា គឺជា​ថ្ងៃ​តម្លៃ​ប្រេង​ទាំងអស់ នៅ​តាម​ស្ថានីយ​ត្រូវ​ចុះថ្លៃ​១៦០​រៀល​…​ត្រូវ​ចាត់ចែង​ឲ្យ​ច្បាប់ នេះ ជា​ការគិតគូរ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​សហការ​ជាមួយ​វិស័យ​ឯកជន​។ ខាង​ផ្នែក​រាជរដ្ឋាភិបាល​ត្រូវ​បង់ថ្លៃ​ក្នុង​រង្វង់​៣០​លាន​ដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​ប្រេង​ក្នុង​មួយ​លីត្រ​២​សេន​ដុល្លារ ស្មើនឹង​៨០​រៀល ឯ​វិស័យ​ឯកជន​ត្រូវ​ចុះ​តម្លៃ​២​សេន​ដូចគ្នា ដើម្បី​ផ្តល់​ផលប្រយោជន៍ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ​»​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ទៀត​ថា «​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​ចំ​ថ្ងៃ​អាទិត្យ សុំ​ហាង​សាំង​នានា កុំ​និយាយ​ថា មិនទាន់​បាន​ទទួល​ប​ទ​បញ្ជា​…​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​តាម​មើល​ទាំងអស់ អាជ្ញាធរ​ដែនដី​ដែល​មាន​ហាង​សាំង​នៅ​គ្រប់​ទីកន្លែង​ត្រូវ​មើល​ទាំងអស់ ដើម្បី​ការពារ​ការខាតបង់​ដែល​រដ្ឋ និង​វិស័យ​ឯកជន ខំ​ផ្តល់​ជួន​ប្រជាពលរដ្ឋ ប៉ុន្តែ​បែរជា​មិន​បាន​ទៅ​វិញ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ការ វិធានការណ៍​បញ្ចុះតម្លៃ​សាំង​នេះ គឺជា​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ជីវភាព​របស់​ប្រជាជន​ដើម្បី​ឲ្យ​ពួកគាត់​កាន់តែ​មាន​ជីវភាព​ធូរធា​។​

 

bridgechomcha06

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.