កំពត ៖ នៅព្រឹកថ្ងៃពុធ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ លោកស្រី យូ សុគន្ធ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត តំណាងលោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងអាហារ ចំនួន១០០គ្រួសារ នៅទីតាំងក្រុមហ៊ុនពូចិន ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដែលឧបត្ថម្ភដោយក្រុមហ៊ុន ពូចិន។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ ,ប្រេងឆា២លីត្រ , ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, មីថៃ១កេះ,ភួយ១ ,មុង១ និងថវិកា ៥ម៉ឺនរៀលផងដែរ។
ជាមួយនេះ លោកស្រី យូ សុគន្ធ បានសំដែងនូវការកោតសរសេីរចំពោះក្រុមហ៊ុន ពូចិន ដែលបានរួមចំណែកក្នុងការបង្កើតមុខរបរសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពត ព្រមទាំងបានជួយដោះស្រាយស្បៀងដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាត ។
ដើម្បីឆ្លើយតបនឹងសកម្មភាពដ៍ប្រពៃនេះ លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋយើង សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាតទៅមុខទៀត៕
សេង ណារិទ្ធ






