ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ជួយ​ថវិកា​ស្តារ​អាង និង​ដាក់លូ ដល់​ប្រជាកសិករ ធ្វើ​ស្រូវប្រាំង ដែល​ជួប​គ្រោះរាំងស្ងួត​

មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ជួយ​ថវិកា​ស្តារ​អាង និង​ដាក់លូ ដល់​ប្រជាកសិករ ធ្វើ​ស្រូវប្រាំង ដែល​ជួប​គ្រោះរាំងស្ងួត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ជួយ​ថវិការ​ស្តារ​អាង និង​ដាក់លូ​ដល់​ប្រជាកសិករ​ធ្វើ​ស្រូវប្រាំង ដែល​ជួប​គ្រោះរាំងស្ងួត និង​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង កាល​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ភូមិសាស្ត្រ ភូមិ​តា​អ៊ិន​១ ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។​

​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ថា ៖ ដោយ​មាន​ការណែនាំ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង​កង​យោធពល​កង​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ក្រៅពី​ការងារ​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ត្រូវមាន​ភារៈកិច្ច​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ធម្មជាតិ ជាក់ស្តែង ប្រជា​កសិករ​ធ្វើស្រែ​កំពុង​ជួប​គ្រោះរាំងស្ងួត នៅ​ភូមិ​តា​អិន​១ ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ។​

​លោក​បាន​បញ្ជាក់ថា ៖ ក្រោយពេល​ដែល​ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាកសិករ ដែល​ជួប​គ្រោះរាំងស្ងួត​ហើយ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ជួយ​លូ​ចំនួន ៨ កង់​ដើម្បី​ដាក់​រំដោះ​ទឹក ពី​ប្រឡាយ​មេ​សំណង់​ពោធិ៍​២ ដើម​ចូល​ទៅក្នុង​ប្រព័ន្ធ​ចែកចាយ​ទឹក​ក្នុងភូមិ​តា​អ៊ិន​១ ឃុំ​ស្រះ​រាំង ហើយ​ជួយ​ថវិការ​ស្តារ​អាងទឹក អូរ​ពោធិ៍ ចំនួន​១០​ម៉ោង លោក​ជួយ​ចំនួន ៥ ម៉ោង ក្នុង​១​ម៉ោង​តំលៃ ១.៣០០ បាត ។​

​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ បាន​បន្តថា ៖ រយៈពេល​កន្លង​មក​ឃុំ​ស្រះ​រាំង​ស្រុក​មង្គល​បូរី ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ  រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ ​គ្រួសារ​ក្រីក្រ និង​ជួយ​លើ​វិស័យ​កសិកម្ម​ផងដែរ​៕

 

2015_07_28r1 (1) 2015_07_28r1 (2) 2015_07_28r1 (3) 2015_07_28r1 (4) 2015_07_28r1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.