ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​លោកស្រី លាង ហៃ ជាវ តា​យ បាន​លើកឡើង​ថា​៖ ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ លោកស្រី លាង ហៃ ជាវ តា​យ ប្រធាន​កតិ្ត​យស​គណៈ​ចលនា​ស្ត្រី​ខេត្តកំពត បានបញ្ជាក់​ថា​៖ ស្ត្រី​មាន​តួនាទី​សំខាន់ ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ឲ្យមាន​ការ​រីកចម្រើន ហើយ​ប្រទេស​ជាតិ​ទាំងមូល​ពិតជា​ត្រូវការ​ចាំបាច់​បំផុត​នូវ​ចលនា​របស់​ស្ត្រី​ដែល​ជា​មាតា​នៃ​ពិភពលោក​។​

​ការលើកឡើង​បែប​នេះ​ខណៈ​ដែល​លោកស្រី លាង ហៃ ជាវ តា​យ បាន​ចូលរួម​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល​និង​ប្រកាស​ទទួលស្គាល់​បណ្តា​ញច​ល​នា​ស្ត្រី ថ្នាក់ស្រុក ឃុំ​និង​ភូមិ នៅ​ស្រុក​ជុំ​គិរី ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០១៨​។​

​លោកស្រី​ប្រធាន​កិតិ្ត​យសបាន​បញ្ជាក់ទៀតថា ដោយសារ​បច្ចុប្បន្ន​ស្ត្រី​នៅ​ទូទាំង​ប្រទេស​ភាគច្រើន​មាន​ការយល់ដឹង​ពី​សង្គម​និង​មាន​ចំណេះដឹង​ខ្ពស់​នោះ គឺ​បាន​ធ្វើឲ្យ​ករណី​ហិង្សា​ក្នុង​គ្រួសារ​មាន​អាត្រា​ថយ​ចុះ​នៅ​កម្រិត​ទាប រហូត​ដល់​គ្មាន​ករណី​នេះ​កើតឡើង​ដូច​មុនៗ​ទៀតឡើយ ។ ដូច្នេះ​ដើម្បី​ការ​ពន្លឿន​ផ្នែ​យេនឌ័រ ស្ត្រី​គ្រប់រូប​ពិសេស​ការពង្រឹង​ចលនា​ស្ត្រី​នៅ​ថ្នាក់ស្រុក ឃុំ និង​ភូមិ នៅក្នុង​ស្រុក​ជុំ​គិរី​ទាំងមូល​ដែល​បាននិងកំពុង​ប្រកាស​ទទួលស្គាល់​នាពេលនេះ ត្រូវ​ពឹង​ផ្នែក​ទាំងស្រុង​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ចលនា​របស់​ស្ត្រី​។​

​លោកស្រី លាង ហៃ ជាវ តា​យ បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា បណ្តាញ​ចលនា​ស្ត្រី​ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ប្រសើរ ពិសេស​ត្រូវ​សហការ​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ហើយ​ត្រូវ​ជំរុញ​ដល់​ស្ត្រី​ទូទាំង​តំបន់​របស់​យើង​ចូលរួម​ជាមួយ​ចលនា​ស្ត្រី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យបាន​កាន់តែ​ផុលផុ​សឡើង ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការងារ​សង្គម​និង​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឥតឈប់ឈរ​។​

​ជាមួយគ្នានេះ លោកស្រី លាង ហៃ ជាវ តា​យ ក៏​បាន​ផ្តាំផ្ញើ​ដល់​បណ្តាញ​ចលនា​ស្ត្រី ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ភារកិច្ច​ឲ្យបាន​កាន់តែ​បាន​ខ្ជាប់ខ្ជួន ដោយ​បំផុស​ដល់​ប្រជាពលរដ្ឋ​គ្រប់​ភូមិសាស្ត្រ​នៃ​ស្រុក​ជុំ​គិរី ត្រូវ​បំបាត់​នូវ​ករណី​ហិង្សា​ក្នុង​គ្រួសារ និង​ត្រូវ​ជំរុញ​ឲ្យ​ពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បន្ត​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង ដឹកនាំ​ប្រទេស​បន្តទៀត​។​

​ក្រោយ​ពី​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ លោកស្រី លាង ហៃ ជាវ តា​យ ក៏​បាន​ផ្តល់ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍ ដល់​បណ្តាញ​ចលនា​ស្ត្រី​ដែល​មាន​សមាសភាព​ចូលរួម​ចំនួន​១៣១​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​អាវ​១ មួក​១ សៀវភៅ​-​ប៊ិច និង​ថវិកា​ចំនួន​១០.០០០​រៀល​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

r180626b1 r180626b4 r180626b3 r180626b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.