ខេត្តមណ្ឌលគិរី ៖ ប្រភពព័ត៌មានពីស្រុកពេជ្រដាបានឱ្យដឹងថា នៅយប់ថ្ងៃទី ១៩ ខែមិថុនា កន្លងទៅនេះ សកម្មភាពនៃការចរាចរដឹកជញ្ជូនឈើប្រណីតាមរថយន្តឡង់គ្រីស័រកែច្នៃជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម បានយ៉ាងរលូនតាមច្រកទ្វេរភាគីណាំលៀ ហៅប៉ុស្តិ៍៧ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី ។
ប្រភពច្បាស់ការណ៍បានឱ្យដឹងថា រយៈពេលប៉ុន្មានខែចុងក្រោយនៅក្នុងអំឡុងចុងខែឧសភា និងដើមខែមិថុនានេះ សកម្មភាពនៃការ ចរាចរដឹកជញ្ជូនឈើប្រណីតឆ្លងដែនទៅវៀតណាម គឺបានចាប់ផ្តើមកក្រើកឡើងវិញហើយ បន្ទាប់ពីមាន សភាពស្ងប់ស្ងាត់មួយរយៈ ។ ហើយសកម្មភាពនៃការដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគីរី គឺមានការបើកច្រកចំនួន ២ច្រក សម្រាប់ធ្វើការនាំចេញឆ្លងដែនទៅវៀតណាម តាមច្រកទ្វេភាគីណាំលៀ ហៅប៉ុស្តិ៍៧នេះ ។
ជាក់ស្តែងនៅយប់ថ្ងៃទី ១៩ ខែមិថុនា កន្លងទៅនេះ ក្បួនរថយន្តឡង់គ្រីស័រកែច្នៃជាច្រើនគ្រឿងសម្រុកដឹកជញ្ចូន ឈើឆ្លងដែនទៅវៀតណាមបានយ៉ាងរលូនតាមច្រកទ្វេភាគីណាំលៀ ហៅប៉ុស្តិ៍៧ ដោយគ្មានការបង្ក្រាបទប់ស្កាត់ពីសំណាក់ មន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ។
ប្រភពព័តមានបព្ជាក់ថា រថយន្តឡង់គ្រីស័រ និងសាំយ៉ុង ជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូនតាមច្រកទ្វេភាគីណាំលៀរហៅប៉ុស្តិ៍៧ ដោយគ្មានកាបង្ក្រាបទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញពាក់ពន្ឋ័នោះសោះ។
ការចរាចរណ៌ ឈើត្រូវបានធ្វើឡើងទាំងយប់ទាំងថ្ងៃ គឺបានរត់ឆ្កងកាត់មុខបញ្ជារការដ្ឋានកងរាជអាវុធហត្ថស្រុកពេជ្រាដា និងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា យ៉ាងពេញទំហឹង។
សមត្ថកិច្ចក្នុងខេត្តបានឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនឈើតាមច្រកខាងលើ គឺភាគច្រើនក្រុមឈ្មួញជា ឧកញ៉ា មន្ត្រីកងកម្លាំងសមត្ថកិច្ចធំៗ ដោយមិនហ៊ានបញ្ចេញឈ្មោះនោះឡើយ តែគេប្រើមនុស្ស ម្នាក់ឈ្មោះ ឆុង ជាអ្នកមើលការខុសត្រូវតាមក្បួនរថយន្ត និងរត់ការជួបសមត្ថកិច្ចពាក់ពន្ឋ័ នានា។
ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ផូ សំអន ប្រធានស្នាក់ការច្រកទ្វេភាគីណាំលៀបានទេ ? ដោយឡែកលោក សំរិទ្ធ ណយ មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីណាំលៀឱ្យដឹងថា ចំពោះករណីដឹកជញ្ជូនឈើខុសច្បាប់ វាមិនមានអ្នកណាហ៊ានចេញច្បាប់ឱ្យនោះទេ ។
ពាក់ពន្ឋ័ការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ ខាងលើច្បាស់ណាស់គឺ លោក ស្វាយ សំអ៊ាង នឹងលោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី ទើបមានការនាំចេញលក់នៅវៀតណាមតាមច្រកទាំងនោះយ៉ាងរលូន បែបនេះ ៕






