ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​លោក ទៀ សុខា សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា​ដើម្បី​ប្រទេស​យើង​មាន​ការរីកចម្រើន​បន្ត​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ លោក​ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ថ្លែងថា ដើម្បី​ចូលរួម​ថែរក្សា​សុខសន្តិភាព​និង​ដើម្បី​ប្រទេសជាតិ​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​នេះ​សូម​ប្រជាពលរដ្ឋ​ចូលរួម​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឲ្យបាន​គ្រប់ៗ​គ្នា ហើយ​ត្រូវ​គិតថា អ្នកណា​ជួយ​យកអាសារ​យើង ទ្រទ្រង់​ជីវិត​យើង និង​ដឹកនាំ​ប្រទេស​មាន​ភាព​រីកចម្រើន មាន​សន្តិសុខ សុវត្ថិភាព​ដូច​សព្វថ្ងៃនេះ​។​

​ការលើកឡើង​ខាងលើ ខណៈ​ដែល លោក​ឧត្តមនាវីឯក ទៀ សុខា បាន​ធ្វើ​ជា​គណៈអធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាលា​ធម្មសភា នៅក្នុង​វត្ត​ទួល​សុ​ភី អូរ​ស្លែង ស្ថិតក្នុង​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​លោក​ឧត្តមនាវីឯក ទៀ សុខា បាន​បញ្ជាក់ទៀតថា សាលា​ធម្មសភា ព្រម​ទាំង​សមិទ្ធផល​ជាច្រើន​ទៀត ស្ថិត​ក្នុង​វត្ត​ទួល​សុ​ភី អូរ​ស្លែង​នេះ សុទ្ធសឹង​ជា​សមិទ្ធផល​ថ្មី​សន្លាង ដែល​បានមកពី​ម្លប់​នៃ​សន្តិភាព​។​ទន្ទឹមនឹងនេះ លោក​ក៏​សូម​ថ្លែងអំណរគុណ និង​សូម​ថ្លែង​ការកោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​ជានិច្ចកាល​តែងតែ​ចូលរួមចំណែក​ក្នុង​ការស្តា​និង​អភិវឌ្ឍ​រាល់​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ផ្នែក គ្រប់​វិស័យ​មាន​ជាអាទិ៍ ដូចជា​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ពិសេស​វត្ត​អារាម​នៅ​ទូទាំង​ខេត្ត​កំពត​តែ​ម្តង​។​

​លោក​ថា ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ទើប​យើង​មានអី្វៗ​គ្រប់បែប​យ៉ាង​រហូតមក​ដល់​បច្ចុប្បន្ន​នេះ ។ ដូច្នេះ​ដើម្បី​បន្ត​រក្សា​សន្តិភាព ស្ថិរភាព ឲ្យបាន​គង់វង្ស​សូម​លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ភ្លេច​ចូលរួម​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើស​យក​អ្នកដឹកនាំ​ប្រទេស​ដែល​ស្រលាញ់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​ដូច​បច្ចុប្បន្ន គឺ​បោះឆ្នោត​ជូន​សម្តេច ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្តបន្ទាប់​គ្រប់​អាណ​តិ្ត​។​

​បន្ទាប់​ពី​សំណេះសំណាល លោក​ឧត្តមនាវីឯក ទៀ សុខា ក៏​បាន​ឧបត្ថម្ភ​ថវិកា​និង​សម្ភារៈ​មួយចំនួន​ដល់​លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​និង​រាប់​បាត​ព្រះសង្ឃ រួច​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការសាលា​ធម្មស​ភា ចាប់ពី​ពេលនេះ​តទៅ​។​

​សូម​ជម្រាប​ផងដែរ​ថា​៖ បើ​យោងតាម​របាយការណ៍រ​បស់​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បានឲ្យដឹងថា ស្រុក​កំពង់ត្រាច​មាន​ផ្ទៃដី​សរុប​៣៥៣​គីឡូម៉ែត្រ​ការ៉េ មាន​ចំនួន​១៤​ឃំ​ុ ៦៩​ភូមិ មាន​ប្រជាពលរដ្ឋ​ចំនួន​២១.៤១៣​គ្រួសារ ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​៦៩.៧៦៨​នាក់ ហើយ​ចំពោះ​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​ទី​អារាម​វត្ត​ទួល​សុ​ភូ​ី អូរ​ស្លែង ដែល​ដឹកនាំ​ដោយ​ព្រះ​តេជ​គុណ ព្រះចៅអធិការ​វត្ត ព្រះនាម ឌី រិន រួមជាមួយ​គណៈកម្មកា​រ អាចារ្យ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ញាតិមិត្ត ជិត​ឆ្ងាយ បាន​ចូលរួម​ថវិកា សម្ភារៈ​សាងសង់​កសាង​សាលា​ធម្ម​សភា​ថ្មី​១​ខ្នង មាន​ទំហំ​១៦​ម​×២៦​ម ដោយ​បាន​ចាប់ផ្តើម​កសាង​ពី​ឆ្នាំ​២០១៣ ហើយ​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៨​នេះ ដោយ​ចំណាយ​ថវិកា​អស់ ៣៦៩.៨៧០.០០០​រៀល និង​ត្រូវបាន​សម្ពោធ កាត់​ខ្សែបូរ​នៅថ្ងៃនេះ ដោយ​ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​៕
​សេង ណា​រិទ្ធ​

 

r180624c1 r180624c9 r180624c5 r180624c4 r180624c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.