ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អភិបាលខណ្ឌ​ដូនពេញ​ត្រូវ​ទា​ហ៊ាន​ផ្កាយ​ពីរ​សម្លុត​រឿង​ចាប់​ម៉ូតូ​ជិះ​បញ្ច្រាស​រង្វង់​មូល​វិមានឯករាជ្យ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖​នៅវេលា​ម៉ោង ១៦,១០​នាទី ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ មន្ត្រី​យោធា​រូប​ថ្នាក់់​ឧត្តមសេនីយ៍ទោ​ជិះ​រថ​យន្ត​ម៉ាក​Sienna ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ 2-8779 បាន​ឡើង​មក​បន្ទប់ លោក អភិបាលខណ្ឌ មក​សួរនាំ បញ្ហា ករណី​នគរបាល​ចរាចរ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ឃាត់​ម៉ូតូ​របស់​ខ្លួន ដែល​ជិះ​បញ្ច្រាស​ទិស​នៅ​វិមានឯករាជ្យ ។​ សម្តី​ដែល​លោក​ឧត្តមសេនីយ៍​សម្លុតអ​ភិបាល​ខណ្ឌ​មាន​ដូចជា​៖-​គ្រាន់តែ​ជិះ​បញ្ច្រាស​សោះ នាំគ្នា​ព័ទ្ធ​ចាប់​ដូច​ចាប់ចោរ​- ម៉េច​! ធ្វើ​ចឹង​ចង់បាន​លុយដុំ​មែន​?- ស៊ីប្រាក់ខែ​រាស្ត្រ​ធ្វើបាប​រាស្ត្រ អញ​ក៏​ជា​មន្ត្រីរាជកា​រដែរ – ឯង​កុំ​ភ្លើ​ជាមួយ​អញ អា​ភ្លើ​!​។​

​សូមបញ្ជាក់​ថា​កាលពី​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ មាន​បុរស ០២​នាក់ ជិះ​ម៉ូតូ​ម៉ាក Honda Dream 125 ពាក់​ស្លាក​លេខ ភ្នំពេញ 1GT-4290 បាន​បើកបរ​បញ្ច្រាសទិស​ចរាច​រណ៍​នៅ​ចំណុច​វិមានឯករាជ្យ ដែល​ជា​គោលដៅ​អនុវត្តន៍​ច្បាប់​ចរាច​រណ៍ និង​អនុវត្ត​តាម​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ ក្នុង​ការអនុវត្តន៍​នោះ​បាន​ម្ចាស់​ម៉ូតូ​ដែល​មាន​ថា​នៈ​ឧត្តមសេនីយ៍ទោយោ​ធាបា​ន​ប៉ះ​សំដី​គ្នា​ជាមួយ​កម្លាំង​ដែល​កំពុង​អនុវត្ត​ច្បាប់ ព្រមទាំង​ចាក់សោ​រក​ម៉ូតូ​របស់​ខ្លួន មិន​ឲ្យ​សមត្ថកិច្ច​លើក​ដាក់​រថយន្ត​ទៀតផង ។​

​តាម​រូបភាព​និង​ព​តិមាន​ដែល​ទទួលបាន​ខាងលើ​នេះ​បង្ហាញថា​ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់ តែ​មិន​គោរព​ច្បាប់​ចរាចរ ជាពិសេស មិន​គោរព​បទបញ្ជា សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ដែល​តម្រូវ​ឲ្យ​សមត្តកិច្ច​បង្ក្រាបបទ​ល្មើស​ចរាចរ​ដែល​បើ​កបរបញ្ច្រស​ទឹ​ក​នៅ​ត្រង់​រង្វង់​មូល​វិមាន​ឯ​ក​រាច្រ​ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី​តែម្តង ដែល​ទង្វើ​នេះ​ជា​គំរូ​មិនល្អ ហើយ​ធ្វើឲ្យ​បាត់បង់​កិត្តិយស​របស់​កម្លាំង​ប្រដាប់អាវុធ​ជាតិ​។ មិនអាច​សុំ​ការពន្យល់​ពី​លោក​ឧត្ដមសេនីយ៍ទោ សូ​យ ចាន់​សឿន តួនាទី នាយករង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន​ដែលជា​តួអង្គ​ក្នុង​រឿង​នេះ​បាន​ទេ​!​។​
​លោក រុន សារ៉េត​

 

r180624b2

r180624b3

r180624b4

r180624b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.