ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​យក​ទៅ​ប្រគល់​ជូន​ពលរដ្ឋ​ក្រីក្រ ចំនួន​៣៥​គ្រួសារ នៅ​ខណ្ឌ​ឫស្សីកែវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចាស់ជរា​ងាយ​រងគ្រោះ ចំនួន​៣៥​គ្រួសារ មកពី​៤​ភូមិ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ បាន​ទទួល​អំណោយ​ជា​អង្ករ និង​ថវិកា របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​លោក ជា ពិសី ប្រធាន​គណៈកម្មាធិការ​អនុសាខា កាកបាទក្រហមកម្ពុជា​ខណ្ឌ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ជា ពិសី បានបញ្ជាក់​ថា ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប គឺ​មិន​ត្រូវបាន​ស្លាប់​ដោយ​អត់​បាយឡើយ លុះត្រាតែ​អាជ្ញាធរ​មិន​ទទួលបាន សេចក្ដីរាយការណ៍​ណាមួយ​ប៉ុណ្ណោះ ពី​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ពីព្រោះ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិន​ប្រកាន់​ពូ​ស​សាស ពណ៌​សម្បុរ ឬ​និន្នាការ​ឡើយ ឲ្យតែ​ជា​ពលរដ្ឋ​រស់នៅ​លើ​ទឹក​ដី​ខ្មែរ​។​

​ជាមួយគ្នា​នោះ លោក ជា ពិសី ក៏​បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​វ័យ​១៨​ឆ្នាំ​ឡើង​ទៅ ត្រូវបំពេញ​កាត​កិច្ច ក្នុង​ការចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែ​កក្ដ​ដា​ខាងមុខ ដើម្បី​ទទួលបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​បន្តទៀត និង​ដើម្បី​មាន​ឱកាស​សម្ដេច​តេជោ ហ៊ុន សែន បន្ដ​ដឹកនាំ​ប្រទេស​កម្ពុជា​។​

​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ លោក ជា ពិសី បាន​គូសបញ្ចាក់ថា នៅ​ថ្ងៃ​ទី​២៩ ខែ​កក្ដ​ដា​ខាងមុខនេះ ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន «​គណបក្ស​ប្រជាជន​កម្ពុជា​» មាន​លេខ​រៀង​ទី​២០ ជា​លេខ​រៀង​ដ៏​ល្អ​ងាយស្រួល​ចាំ​, ស្រួល​គិត​, ស្រួល​គូស ហើយក៏​ជា​លេខ​រៀង​ចុងក្រោយ​គេ​បំផុត មាន​រូប​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា «​ទេវតា​បាចផ្កា​» ជាពិសេស​លេខ​រៀង​ទី​២០ គឺ​ប៉ះចំ​ឆ្នាំ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕​កាសែត​កម្ពុជា​អភិវឌ្ឍន៍​
​លោក ហុក វិបុល​

 

r180624a8 r180624a13 r180624a12 r180624a10 r180624a9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.