ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

នាយករដ្ឋមន្ត្រី​៖ កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​ធំ​នៅ​វិមាន​ឈ្នះ​-​ឈ្នះ នា​ថ្ងៃ​២៩ ខែ​ធ្នូ​ខាងមុខ ដើម្បី​បង្ហាញ​ថា​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ដោយ​ជោគជ័យ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​យ៉ាង​ឱ​ឡា​រឹក​ថា នា​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ចុងឆ្នាំ​២០១៨ ខាងមុខនេះ កម្ពុជា​នឹង​ប្រារព្ធ​ពិធី​រំឭក​អនុស្សាវរីយ៍​នៃ​ការបញ្ចប់​សង្គ្រាម ២០​ឆ្នាំ ដ៏​គគ្រឹកគគ្រេង​មួយ​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​បង្ហាញ​ថា កម្ពុជា​បាន​រំលត់​សង្គ្រាមស៊ីវិល​ដោយ​ជោគជ័យ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​ដែលមាន​សម្តេច​ជា​អ្នកដឹកនាំ​ផ្ទាល់​។​

​វិមាន​ឈ្នះ​-​ឈ្នះ​ដ៏​ខ្ពស់​ស្កឹមស្កៃ​នោះ មាន​ទីតាំង​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ នៃ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ (​ខាងត្បូង​ឈៀង​ខាងលិច​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ​)​។ រីឯ​ការកសាង​វិមាន​នេះ​ទៀតសោត ក៏​កំពុងតែ​មមាញឹក​ញាប់ដៃ​ញាប់ជើង​ផងដែរ ដើម្បី​បង្ហើយ​ការសាងសង់​ឱ្យ​បាន​រួចរាល់​មុន​ពិធី​នេះ​ចូល​មក​ដល់​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​សួនសត្វ​ភ្នំពេញ​សា​ហ្វារី ដែល​ជា​សួនសត្វ​ដ៏​ធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ ពោល​គឺ​នៅ​មិន​ឆ្ងាយ​ពី​វិមាន​ឈ្នះ​-​ឈ្នះ​នេះ​ឡើយ​។ ពិធី​សម្ពោធ​សួនសត្វ​នេះ ធ្វើឡើង​នា​ថ្ងៃ​សៅរ៍ ១១​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា គ​.​ស​២០១៨​។​

​សម្តេច​តេជោ​បាន​ថ្លែងថា ការ​ប្រារព្ធ​ពិធី​រំឭក​អនុស្សាវរីយ៍​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ២០​ឆ្នាំនេះ គឺ​ដើម្បី​បង្ហាញ​ប្រាប់​ពិភពលោក​ថា មាន​តែ​កូន​ខ្មែរ​ខ្លួនឯង​ទេ ដែល​ហ៊ាន​យក​ជីវិត​ធ្វើ​ជា​ទុន​រំលត់​បញ្ចប់​សង្គ្រាម​ស៊ីវិល តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ព្រោះ​អំឡុងពេល​២០​ឆ្នាំ​មកនេះ គ្មាន​សង្គ្រាម​ស៊ីវិល​ណាមួយ​កើតឡើង​នៅ​កម្ពុជា​នោះ​ឡើយ​។ ជាមួយគ្នា​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ពិធី​នេះ​ឱ្យបាន​ច្រើន​កុះករ​។​

​សម្ដេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមបញ្ជាក់ថា ពេលនោះ​យើង​នឹង​ធ្វើ​បុណ្យ​ធំ ហើយ​យើង​នឹង​មាន​ការកម្សាន្ត​សប្បាយរីករាយ ដោយសារ​ឥលូវ​នេះ យើង​អាច​ផលិត​កាំជ្រួច​បាញ់​ខ្លួនឯង​បាន​ហើយ ហ្ចឹង​ខិតខំ​លៃ​យ៉ាងណា កាំជ្រួច​បាញ់​ឱ្យ​ផ្អើល​មេឃ​តែម្ដង ហើយ​សូម​បងប្អូន​មក​ចូលរួម​រាំវង់ រាំ​ក្បាច់ និយាយ​រួម​លេង​សប្បាយ​ឱ្យ​ណាណី​ម្ដង​…​យើង​ត្រូវ​ធ្វើ​បុណ្យ​ឱ្យ​ធំ ដើម្បី​បញ្ជាក់​ថា កម្ពុជា​បាន​រំលត់​សង្គ្រាម​ដោយ​ស្នាដៃ​កូន​ខ្មែរ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ រយៈពេល​២០​ឆ្នាំ ដែល​គ្មាន​ការ​កើត​ឡើង​វិញ​នូវ​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​»​។​

​សម្ដេច​ក៏​បញ្ជាក់ដែរថា ដោយសារ​ការ​ប្រារព្ធ​ពិធី​នៅ​វិមាន​ឈ្នះ​-​ឈ្នះ​នេះ គៀក​នឹង​ពិធីបុណ្យ​សមុទ្រ ២០១៨ នៅ​ខេត្ត​កោះកុង ហើយ​ដោយសារ​ពិធី​រំឭក​អនុស្សាវរីយ៍ នៅ​វិមាន​ឈ្នះ​-​ឈ្នះ គៀក​នឹង​ថ្ងៃ​ចូលឆ្នាំ​សកល​ផង​នោះ ទើប​សម្ដេច​បាន​សម្រេច និង​ជម្រាប​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ឱ្យ​រៀបចំ​ពិធី​បុណសមុទ្រ​ឱ្យ​ចំពាក់ក​ណ្ដា​ល​ខែ​ធ្នូ​វិញ​។​

​ខណៈ​ស្នូរ​ទះដៃ​អបអរសាទរ​បាន​បន្លឺ​ឡើង សម្ដេច​បាន​ថ្លែងបន្តថា តំបន់​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​នេះ នឹង​ក្លាយជា​តំបន់​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ នឹង​ក្លាយជា​តំបន់​ប្រវត្តិសាស្ត្រ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣​ខាងមុខ ពិសេស​នឹង​ក្លាយជា​តំបន់​ប្រវត្តិ​ត​ទៅ​មុខ​សម្រាប់​ប្រជាជាតិ​កម្ពុជា នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល ដែល​កាលពី​សម័យ​សង្គ្រាម តំបន់​អភិវឌ្ឍន៍​សួនសត្វ​ភ្នំពេញ​សា​ហ្វារី​នេះ គឺជា​តំបន់​មួយ​ដែល​ពួក​ខ្មែរក្រហម​យក​ធ្វើជា​ទីតាំង​ស្តុក​គ្រាប់ សម្រាប់​វាយប្រហារ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យ​បន្ត​ការរីកចម្រើន ជាមួយ​ការកសាង​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើតឱ្យមាន​សួនសត្វ​ភ្នំពេញ​សា​ហ្វារី​នេះឡើង ខុសពី​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​៩០ តំបន់​នេះ​គ្រាន់តែ​ជា​កន្លែង​ប្រជាពលរដ្ឋ​ដាំ​ឪឡឹក​តែប៉ុណ្ណោះ តែ​ពេល​ក្រោយមក ត្រូវបាន​សម្តេច​កាត់​តំបន់​នេះ​ជា​ផ្ទៃ​ដី​របស់​រាជធានី​ភ្នំពេញ ទើប​សម្ដេច​បាន​លើកទឹកចិត្ត​ឱ្យ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ខិតខំ​បន្ត​អភិវឌ្ឍន៍​តំបន់​នេះ ដើម្បី​ត្រៀម​ស្វាគមន៍​គណៈប្រតិភូ ភ្ញៀវទេសចរ និង​កីឡាករ​-​កីឡា​ការិនី ដែល​នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម នា​ពេល​ខាង​មុខ​ផង​ដែរ​៕
​កាសែត​កម្ពុជា​អភិវឌ្ឍន៍​

 

r180624a1 r180624a6 r180624a5 r180624a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.