ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ខេត្ត​កំពត ៖ បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​បែបបទ​និង​នីតិវិធី​នៃ​ការផ្ដល់​សេវា​រដ្ឋបាលរ​បស់​អង្គភាព​ច្រកចេញចូល​តែ​មួយ រាជធានី ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​) ៖ វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​បែបបទ​និង​នីតិវិធី​នៃ​ការផ្ដល់​សេវា​រដ្ឋបាលរ​បស់​អង្គភាព​ច្រក ចេញចូល​តែ​មួយ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត បន្ទាប់ពី​បាន​ប្រព្រឹត្ត​អស់​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់រ​សៀ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​រួចមក ត្រូវបាន​ធ្វើ​ពិធី​បិទ​ក្រោម​អធិបតីភាព លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គ​យក​ដ្ឋា​ន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​។

​យោងតាម​របាយការណ៍​លទ្ធផល​បញ្ចប់​វគ្ក​៖ គឺ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ជា​មន្ត្រី​ថ្នាក់ដឹកនាំ និង​បុគ្គលិក​នៃ​អង្គភាព​ច្រកចេញចូល​តែ​មួយ​សរុប​៨១​នាក់​ស្រី​២៨​នាក់​មកពី​បណ្ដា​រាជធានី​-​ខេត្ត​ចំនួន​០៨ រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្ត​កំពត កែប តាកែវ កំពង់ស្ពឺ ព្រះសីហនុ​កោះកុង​និង​ខេត្ត​កណ្ដាល ហើយ​វគ្គ​បណ្តុះបណ្តាល​នេះ ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​៤
១.​អភិបាលកិច្ច​ល្អ​ក្នុង​ការផ្ដល់​សេវា​រដ្ឋបាល​របស់​អង្គភាព​ច្រកចេញចូល​តែ​មួយ​រាជធានី​-​ខេត្ត​
២.​ស្តង់ដារ​នៃ​ការផ្ដល់សេវា​សាធារណៈ​
៣. នីតិវិធី​នៃ​ការផ្ដល់​សេវា​របស់​អង្គភាព​ច្រកចេញចូល​តែមួយ រាជធានី​-​ខេត្ត​
៤.​បដិសណ្ឋារកិច្ច​និង​ការផ្សព្វផ្សាយ​របស់​អង្គភាព​ច្រកចេញចូល​តែមួយ​។​

​ក្រោយ​ពី​សិក្សា​រយៈពេល​បី​ថ្ងៃ ជា​លទ្ធផល​សិក្ខាកាម​មាន​កម្រិតយល់ដឹង​បន្ថែម​កើនឡើង​១៦%​លើ​ចំណេះដឹង​មូលដ្ឋាន​ដែល​ខ្លួន​មាន​។​

​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គ​យក​ដ្ឋា​ន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​បញ្ចាក់​ឲ្យដឹង នា​ឱកាស​នោះ​ថា​៖​អង្គភាព​ច្រក ចេញចូល​តែ​មួយ​គឺ​ពិតជា​មាន​សារៈប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ ។​
ដែល​មក​សុំ​ផ្ដល់​សេវា​រដ្ឋបាល​ដែល​នៅ​គៀក​និង​មិនបាច់​ទៅ​ទទួល​សេវា​កន្លែង​ច្រើន​ដែល​មាន​សេវា​ប្រមាណ​មិនតិចជាង​២០០​ប្រភេទ​ដោយ​មាន​លក្ខណៈសាមញ្ញ​ងាយស្រួល ចំណាយ​តិច និង​ប្រកបដោយ​តម្លាភាព​និង​គុណភាព ស្រប​ទៅ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ពាក់ព័ន្ធ គោលការណ៍ នៃ​ការផ្ដល់​សេវា​សាធារណៈ នៅក្នុង​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ក៏ដូចជា​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ផងដែរ​។​

​ពាក់ព័ន្ធ​ការបង្កើត​អង្គភាព​ច្រកចេញចូល​តែ​មួយ​នៅ​ថ្នាក់ រាជធានី ខេត្ត និង​នៅ​ថ្នាក់ក្រុង ស្រុក លោក ប្រាក់ សំអឿន​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា​គឺ​អង្គភាព​ផ្ដល់​សេវា​រដ្ឋបាល​ទាំង​ពីរ​នេះ​មិន​ជាន់​ភារកិច្ច​គ្នា​ទេ គឺ​មាន​លក្ខណៈ​ផ្ដល់​សេវា​តាម​ស្តង់ដារ​ខុសគ្នា​បែងចែក ទៅ​តាម​រដ្ឋបាល​ថ្នាក់ជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន ដែល​រាជរដ្ឋាភិបាល​បានធ្វើ​ប្រតិភូកម្ម​ជូន​ដល់​ថ្នាក់​រដ្ឋបាល​នី​មួយៗ​អស់​ហើយ​ផង​ដែរ​។
​បានន័យថា​ការផ្ដល់សេវា​ទៅ​តាម​កម្រិត គឺ​សេវា​កម្រិត​តូច​នៅ​ថ្នាក់ក្រុង ស្រុក សេវា​កម្រិត មធ្យម​នៅ​ថ្នាក់​រាជធានី ខេត្ត​និង​សេវា​ដែល​មាន​កម្រិត​ទំហំ​ធំ​ផ្ដល់​ដោយ​ថ្នាក់ជាតិ​៕
​សេង ណា​រិទ្ធ​

 

r180623b1 r180623b6 r180623b5 r180623b4 r180623b3 r180623b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.