ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អាជ្ញាធរ​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​បាត់ដំបង​ចុះ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​អ្នកមាន​លុយ នឹង​ពលរដ្ឋ​ចំនួន​៦​គ្រួសារ នៅ​ព្រំប្រទល់​ខេត្ត​ទាំង​ពីរ​

អាជ្ញាធរ​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​បាត់ដំបង​ចុះ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​អ្នកមាន​លុយ នឹង​ពលរដ្ឋ​ចំនួន​៦​គ្រួសារ នៅ​ព្រំប្រទល់​ខេត្ត​ទាំង​ពីរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី ជាមួយ​នឹង​អ្នកមាន​លុយ​ម្នាក់ ស្ថិត​នៅ​ព្រំប្រទល់​ខេត្ត​ទាំង​ពីរ​គឺ​ក្នុង​ភូមិ​ដី​ស្អិត ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជាប់​នឹង​ព្រំប្រទល់​ភូមិ​ត្រពាំង​ក្បាល​ស្វា ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ចុះ​ធ្វើការ​វាស់វែង​ដោះស្រាយ ។ ប៉ុន្តែ​ភាគី​ទាំង​សងខាង​មិន​យល់ព្រម​នោះឡើយ ដោយ​ម្នាក់ៗ​មាន​ប្លង់​កាន់កាប់ ដោយ​ជជែក​យក​ត្រូវ​រៀងៗ​ខ្លួន ហើយ​ក៏​ត្រូវ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ផ្អាក​មួយ​រយៈពេល​សិន ដើម្បី​នឹង​ជួប​ដោះស្រាយ​បន្ត​នៅ​សាលាឃុំ​ស្ទឹងត្រង់​ម្តងទៀត ។ ការចុះ​ធ្វើ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ មាន​ការចូលរួម​ពី​ឯកឧត្តម ខឹយ ស៊ីណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង លោក​វ័រ រួម ជំទប់​ទី​១ ឃុំ​ស្ទឹងត្រង់ ដោយ​មាន​ការចូលរួម​ពី​លោកស្រី ប្រាក់ សុភិ​មា ប្រធាន​អង្គការ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ប៉ៃលិន​ផងដែរ ។

​ប្រជាពលរដ្ឋ​ទាំង​៦​គ្រួសារ ទី​១. ឈ្មោះ ផាត់ សុភាព ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទី​២. ឈ្មោះ នឿ សា​វ៉េ​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទី​៣. ឈ្មោះ ផាត់ ឫទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទី​៤. ឈ្មោះ ជួន នី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទី​៥. ឈ្មោះ ម៉ង់ សម្បត្តិ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ និង​ទី​៦. ឈ្មោះ វេ​ទ ម៉ាលី ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្បាល​ស្វា ឃុំ​ឃ្លាំង​មា ស ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។ ចំណែក អ្នកមាន​លុយ​ម្នាក់ ឈ្មោះ យី​ប ស៊ីណា ភេទ​ប្រុ ស អាយុ​៥០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ប្រទេស​អូស្ត្រាលី ។

​សូមបញ្ជាក់​ថា ដី​ទំនាស់​ចំនួន​៥​ហិកតា​នេះ ស្ថិតនៅ​ភូមិ​ដី​ស្អិត ឃុំ​ស្ទឹងត្រង់ ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​ឯកឧត្តម ខឹយ ស៊ីណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង បាន​រៀបរាប់​ឱ្យដឹងថា ដី ដែល​មាន​ទំនាស់​នេះ​គឺ​ខាង​លោក​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ។ តែ​ដី​នេះ​ស្ថិតនៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង លុះ​ក្រោយមក​ក៏​កាត់​ចូលមក​ក្នុង​ខេត្ត ប៉ៃលិន ប៉ុន្តែ​ម្ចាស់​កម្មសិទ្ធិ​ទាំង​៦​គ្រួសារ​ខាងលើ​នៅតែ​កាន់កាប់​ដដែល ។ រហូតមក ដល់​ដើមឆ្នាំ​២០១៥​នេះ ស្រាប់តែ​មេការ​ម្នាក់ ឈ្មោះ ឃុល សុខ​ឃឿន ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ បាន​ប្រើ​កម្មករ​ឱ្យ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ផលដំណាំ​ប្រជាពលរដ្ឋ ហើយ​ថែមទាំង យក​ប្លង់​ថ្មី​មួយ ដែល​បោះត្រា​ដោយ​លោក វ័រ រួម ជំទប់​ទី​១​ឃុំ​ស្ទឹងត្រង់ ជាន់​ពី​លើ​ប្លង់ របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ទៅ​វិញ ។ ឯកឧត្តម​បញ្ជាក់ថា ទោះបីជា​យ៉ាងណា​ក៏ដោយ​ខាង លោក​មិន​ចង់ឱ្យ​មាន​ទំនាស់​នោះ​ឡើយ គឺ​ត្រូវ​សម្របសម្រួល​យក​ចំណុច​មួយ​ដែល​ប្រជាព ល​រដ្ឋ​អាច​ទទួលយកបាន គឺ​សុំ​ផ្អាក​ដំណើរការ​ដោះស្រាយ ដើម្បី​យក​ទៅ​ពិភាក្សា​នៅ​សាលាឃុំ​ស្ទឹងត្រង់ រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​បន្តទៀត ។​

​ចំណែក​ប្រជាពលរដ្ឋ​ទាំង​៦​គ្រួសារ​បាន​ឱ្យដឹងថា ដី​នេះ​ពួកគាត់​បាន​កាន់កាប់​តាំងពី ឆ្នាំ​២០០៧​មក​ម្លេះ ហើយ​ខំប្រឹង​កាប់ឆ្ការ​ព្រៃ​រហូត​ដល់​ស្រឡះ​ល្អ មេការ​ខាងលើ​បាន​យក​អេស្កាវ៉ាទ័រ​ទៅ​ឈូសឆាយ​រយៈពេល​៣​លើក​មក​ហើយ រហូត​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ធ្វើការ ឃាត់​មិន​ឱ្យ​បន្ត​ហើយ​ក៏​ដាក់ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ឱ្យ​ចុះ​ទៅ​ដោះស្រាយ​តែ​ម្តង ៕
ដោយ ៖ រតនៈ​
​    ​

2015_07_26ch2 (1) 2015_07_26ch2 (2) 2015_07_26ch2 (3) 2015_07_26ch2 (4) 2015_07_26ch2 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.