ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បី​នាក់​ដែល​បង្ក​ហិង្សា​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ក្មេង​ទំនើង​បី​នាក់​ដែល​បាន​បង្ក​ហិង្សា​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ រួច​គេចខ្លួន​នោះ ត្រូវបាន​សមត្ថកិច្ច​ក្រុង​កំពត ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២១​ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត រួច​បញ្ជូន​មក កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើ​ការសាកសួរ និង​រៀបចំ​ឯកសារ​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ លោក​វរសេនីយ៍ឯក សៅ សំអឿន ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា ក្រុម​ក្មេង​ទំនើង​ទាំង​បី​នាក់​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បន្ត​បន្ទាប់​គ្នា​កាលពី​ល្ងាច​ថ្ងៃ​ទី​២១​ខែ​មិថុនា​ម្សិលមិញ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​មុខ​ក្លិប​ដ្រា​ហ្គ​ន ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បណ្តាលឲ្យ​មាន​បុរស​ម្នាក់​របួស​ស្នាម​យ៉ាង​ធ្ងន់ធ្ង​រ​កាលពី​ថ្ងៃ​ទី​១៤​ខែមិថុនា ឆ្នាំ​២០១៨ កន្លងមក​។​

​លោក សៅ សំអឿន បាន​បញ្ជាក់ទៀតថា ការឈាន​ទៅ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ គឺ​អនុវត្ត​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ឡាយ វណ្ណដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ដែល​អះអាង​ថា ត្រូវ​ក្រុម​ទំនើង​ទាំង​បី​នាក់​ព្រមទាំង​គូរ​កន​យក​កាំបិតប័ុងតោ​កាប់ និង​វាយ​បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ដំណំ រួច​ពួកគេ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ លុះ​ដល់​ល្ងាច​ថ្ងៃទី​២១​ខែមិថុនា ឆ្នាំ​២០១៨​ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​តែម្តង​។​

​លោក​ស្នងការរង​បានឲ្យដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ ដុម សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​ទី​២-​ឈ្មោះ ឌិន សុខ​រ៉ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្រុង ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​និង​ទី​៣-​ឈ្មោះ សឿន តឹប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រាំង ឃុំ​មាន​រិទ្ធ ស្រុក​ដងទង់ ខេត្ត​កំពត​។​

​លោក​សៅ សំអឿន បាន​បន្ថែមថា ការឃាត់ខ្លួន​នេះ​មុន​ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សឿន តឹប នៅ​ចំណុច​ស្ពាន​ចាស់ នៃ​ភូមិសាស្ត្រ​ឃុំ​អណ្តូងខ្មែ ក្រុង​កំពត រួច​យកមក​សួរនាំ ទើប​ឈាន​ទៅ​ឃាត់ខ្លួន ឈ្មោះ​ដុម សំណាង និង​ឈ្មោះ​ឌិន សុខ​រ៉ បន្តទៀត​។​

​បន្ទាប់ពី​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​ទាំង​បី​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​បង្ក​ហិង្សា​នៅមុខ​ក្លិប​ដ្រា​ហ្គ​ន កាលពី​យប់​ថ្ងៃ​ទី​១៤​ខែមិថុនា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ង​រ​ប្រាកដ​មែន​។​

​ក្រោយ​ពី​ស្រង់​ចម្លើយសារភាព សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​បី​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្តកំពត ចាត់ការ​បន្ត នៅ​រសៀល​ថ្ងៃ​ទី​២២​ខែមិថុនា ឆ្នាំ​២០១៨​នេះ​៕
​សេង ណា​រិទ្ធ​

 

r180623a5 r180623a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.