ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ព្រះចៅអធិការ និង​គណៈកម្មការ​វត្ត​អង្គ​សុរភី កំពុង​ដង្ហោយ​រយ​ជំនួយ​ពី​សប្បុរសជន ដើម្បី​សាងសង់​សាលា​ឆាន់​បន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ដោយសារតែ​ខ្វះ​សម្ភារៈ​និង​ថវិកា​សម្រាប់​សាងសង់​សាលា​ឆាន់​បន្តទៀត​នោះ ព្រះចៅអធិការ និង​គណៈកម្មការ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អង្គ​សុរ​ភី ក្នុង​ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន​ជិត​ឆ្ងាយ សូមឲ្យ​ជួយ​ឧបត្ថម្ភ​តាម​កម្លាំ​ង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ដើម្បី​យក​ថវិកា​ទិញ​សម្ភារៈ​សាងសង់​សាលា​ឆាន់​បន្តទៀត​។​

​តាម​ការបញ្ជាក់​ពី​ប្រធាន​គណៈកម្មការ​វត្ត​អង្គ​សុរភី​បានឲ្យដឹងថា សាលាឆាន់​ដែល​កំពុង​សាងសង់​នេះ បាន​ផ្តួចផ្តើម​កសាង​កាលពី​ថ្ងៃ​១​រោជ ខែ​ផល្គុន ឆ្នាំ​វក នព្វ​ស័ក ព​.​ស ២៥៦០​ត្រូវ​នឹង​ថ្ងៃទី​៣​ខែ​មីនា ឆ្នាំ​២០១៧ ដោយ​បាន​ចំណាយ​អស់​ថវិកា​អស់​ប្រមាណ​៤៥.០០០​ដុល្លារ ដោយ​ថវិកា​នេះ​បានមកពី​ការ​រ៉ៃ​អង្គាស​ពី​សំណាក់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ និង​បានមក​ពី​ការចូលរួមចំណែក​ពី​សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ហើយ​ការកសាង​នេះ​បាន​ប្រមាណ​ជា​២០%​ប៉ុណ្ណោះ​។​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី សាលាឆាន់​នេះ​បច្ចុប្បន្ន​នៅ​មាន​ការខ្វះខាត​ផ្នែក​គ្រឿង​ដំបូល​ទាំងស្រុង ហើយ​មិន​ទាន់​បូក​ជញ្ជាំង និង​មិន​ទាន់​ក្រាល​ការ៉ូ​នៅឡើយ​ទេ ទើប​ព្រះចៅអធិការ​វត្ត​និង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ លោក​អាចារ្យ​-​គណៈកម្មការ​វត្ត ព្រមទាំង​ពុទ្ធបរិស័ទ​ដង្ហោយ​រក​ជំនួយ​ដើម្បី​រក​បច្ច័យ​សាងសង់​សាលា​ឆាន់​នេះ​បន្តទៀត​។​

​តាម​ព្រះ​ចៅអធិការ​វត្ត​អង្គ​សុរ​ភី ព្រះនាម អឹុម វណ្ណៈ មាន​សង្ឃដីកា​ថា សាលាឆាន់​ដែល​កំពុង​សាងសង់​ខាងលើនេះ​មាន​បណ្តោយ​៣២​ម៉ែត្រ ទទឹង​១៨​ម៉ែត្រ និង​កម្ពស់​ផុត​ត្រៃ​សូរ ២១​ម៉ែត្រ ដោយ​សម្ភារៈ​ផ្នែក​គ្រឿង​ដំបូល​ត្រូវ​ខ្វះខាត​ទាំងស្រុង ដូចជា​ដៃរណែង​ធ្វើ​អំពី​ដែក​សម្រាប់​ទម្រ​ក្បឿង​ជាដើម​។​ព្រះចៅអធិការ​វត្ត​បានបញ្ជាក់​ថា​គ្រឿង​ផ្នែក​ខាងលើ​ត្រូវ​ចំណាយ ក្បឿង​ប្រមាណ​ជាង​៣​មឺ​ុ​ន​សន្លឹក ដោយ​មួយ​សន្លឹក​តម្លៃ​៤.០០០​រៀល និង​ខ្វះខាត​សី​ុ​ម៉ងត៍​សម្រាប់​បូកជញ្ជាំង ចាក់សាប​រៀប​ការ៉ូ​ផ្នែក​ក្រោម បើ​គិត​ជា​ថវិកា​ប្រមាណ​១០​មឺ​ុ​ន​ដុល្លារ​ឯណោះ​។​ដូច្នេះ​ដើម្បី​រក​បច្ច័យ​សម្រាប់​សាងសង់​សាលា​ឆាន់​បន្តទៀត អាត្មា​ភាព​ជា​ចៅអធិការ​និង​ព្រះសង្ឃ​គ្រប់​អង្គ ព្រមទាំង​អាចារ្យ​-​គណៈកម្មការ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អង្គ​សុរភី​ទាំងមូល សូម​អំពាវនាវ​ដល់​ស​ម្តេច ទ្រង់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី និង​សប្បុរជន​ក្នុងប្រទេស និង​ក្រៅ​ប្រទេស​ក្តី មេត្តា​ជួយ​ឧបត្ថម្ភ​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា និង​អនុមោទនា យក​ផល្លានិសង្ស​រៀងៗ​ខ្លួន​។​

​សូមជម្រាបថា​៖ សាលាឆាន់​ដែល​កំពុង​កសាង​នេះ ទើបតែ​បាន​រៀប​ផ្នែក​ជញ្ជាំង​តែ​មិន​ទាន់​បាន​បូក និង​ផ្នែក​ក្រោម​មិន​ទាន់​ចាក់សាប​ក្រាល​ការ៉ូ​នៅឡើយ ហើយ​ផ្នែក​គ្រឿង​ដំបូល​គឺ​ខ្វះខាត​ទាំងស្រុង ដោយ​សំណង់​នេះ​បាន​កសាង​បាន​ត្រឹម​ប្រមាណ​២០%​ប៉ុណ្ណោះ​។​ដូច្នេះ​ដើម្បី​ចូល​រួមចំណែក​កសាង​សមិទ្ធផល​ក្នុង​ទី​អារាម​ខាងលើ​ឲ្យបាន​សម្រេច​ជោគជ័យ​សម្រាប់​បម្រើ​ក្នុង​វិស័យ​សាសនា​ឲ្យបាន​កាន់តែ​ទូលំទូលាយ សូម​សម្តេច ទ្រង់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី និង​សប្បុរសជន​ជិត​ឆ្ងាយ​មេត្តា​ជួយ​ឧបត្ថម្ភ​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​៕
​សេង ណា​រិទ្ធ​

 

r180623a9 r180623a10

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.