ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពលរដ្ឋ​ស្នើឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្លូវ​ខូច ខណ​:​គ្រឿងចក្រ​ក្រុមហ៊ុន​ពុះ​លក់​បើកបរ​កាត់ បណ្តាលឱ្យ​ខូច ហើយ​មាន​គេ​បិទ​ប្រឡាយ​មិនឱ្យ​ទឹក​ហូរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៤​ទៅ​៥​គ្រួសារ រស់នៅ​ក្នុង​ភូមិ​អូរ​ស្ងួត សង្កាត់​បរ​យ៉ាខា ក្រុ ង​ប៉ៃលិន បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​នឹង​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍លក់ ដែល​បាន​នាំគ្នា​បើកប​រគ្រឿង ចក្រ​ឆ្លងកាត់​ផ្លូវ​មុខ​ផ្ទះ​របស់​ពួក​គាត់​ចេញ​ចូល​ទៅ​មក បណ្តាលឱ្យ​ខូចខាត​ហើយ​មិន​ព្រម​ជួសជុល ជូន​ពួកគាត់​ប្រើប្រាស់​ឡើងវិញ ជាហេតុ​ធ្វើឱ្យ​លំបាក​ក្នុង​ការ​ចេញ​ចូល​ទៅ​មក ។

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ផ្លូវ​ខូចខាត​ខា​ង​លើ បានឱ្យដឹងថា ផ្លូវលំ​១​ខ្សែ​នេះ ត្រូវបាន អាជ្ញាធរ​ឈូសឆាយ​ដាក់​ឱ្យ​ពួកគាត់​ប្រើប្រាស់​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ កន្លងទៅនេះ មាន​ម្ចាស់​រមណីយដ្ឋាន​ហ្លួង​រតនសម្បត្តិ​ម្នាក់ បាន​ឈូសឆាយ​ដី​របស់​គេ​បិទ​ប្រឡាយ ទឹក​ជាប់​មិន​អាច​ឱ្យ​ទឹក​ហូរ​ចេញរួច លុះ​មាន​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍លក់​បើកបរ​គ្រឿងចក្រ និង​រថយន្ត​ដឹ កដី​ឆ្លងកាត់​ចុះឡើងៗ បណ្តាលឱ្យ​រង​ការខូចខាត​តែម្តង ។​

​ពួក​គាត់​បន្ត​ទៀត​ថា រហូតមកដល់​ពេល នេះ​ទៅ​ហើយ មិនទាន់​ឃើញ​មាន​ខាង​ក្រុមហ៊ុន​ដី​ឡូតិ៍ ឬ​ខាង​ណា​មក​ជីក​កកាយ​ដាក់លូ​ដើម្បី​ឱ្យ​ទឹក ហូរ​ផុតពី​ផ្លូវ​នេះ​ទេ ។ ម្យ៉ាងវិញទៀត ពេល​ភ្លៀង​ម្តងៗ ធ្វើឱ្យ​ទឹក​ហូរ​លិច​ផ្ទះ​របស់​ពួកគាត់​លំបាក​ក្នុង ការរស់នៅ​យ៉ាង​ខ្លាំង ។

​លោក សំ អឿន មេ​ភូមិ​អូរ​ស្ងួត បានឱ្យដឹងថា ផ្លូវលំ​ខាងលើ​ទទួលរង​ការខូចខាត ដោយសា រ​តែមាន​គេ​ឈូសឆាយ​ដី​របស់​គេ​លុប​ប្រឡាយ មិន​អាច​ឱ្យ​ទឹក​ហូរ​ចេញទៅ​ក្រៅ​បាន ហើយ​ស្របពេ ល​ដែលមាន​ក្រុមហ៊ុន​ពុះ​ដី​ឡូតិ៍​បើកបរ​រថយន្ត​ចេញ​ចូលទៅម​ក ខណ​:​មេឃ​ភ្លៀង ទើប​បណ្តាលឱ្យ ផ្លូវ​ខូច​បែបនេះ ។ ខាង​លោក​ក៏​បាន​ទាក់ទង​ទៅ​សួរនាំ​គេ​ដែរ តែ​អត់​មាន​អ្នកណា​ចេញមុខ​ធ្វើ​ផ្លូវ​ខាង លើ​ជូន​ប្រជាពលរដ្ឋ​វិញ​នោះទេ ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក វ៉ាន់ សាម៉េត ម្ចាស់​រមណីយដ្ឋាន​ហ្លួង​រតនសម្បត្តិ បាន​ឱ្យ​ដឹ ង​ថា ខាង​លោក​អត់​បាន​លប់​ប្រឡាយទឹក​នាំ​ឱ្យ​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ខាង​លោក​ឈូ ស​ឆាយ​នៅលើ​ដី​របស់​ខ្លួន​ដែល​ស្ថិតនៅ​ជាប់​នឹង​ផ្លូវលំ​ខាងលើ​ប៉ុណ្ណោះ ។ ផ្លូវ​ខូច​គឺ​ដោយសារតែ​អត់ មាន​ប្រពន្ធ​លូ​ត្រឹមត្រូវ ហើយ​ស្របពេល​ដែល​គ្រឿងចក្រ​បើកបរ​ចេញ​ចូល​ពេល​ភ្លៀង ទើប​បណ្តាល ឱ្យ​ខូច​បែបនេះ ៕
​ដោយ ៖ នីយ៉ា​

 

r180621a1 r180621a3 r180621a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.