ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឯកឧត្តម ផាន់ ចាន់​ធុន អភិបាលខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​មន្ត្រីរាជការ​តាម​មន្ទីរ​ចុះ​កែលម្អ និង​ដាំ​ផ្កា​សារជាថ្មី​នៅ​សួន​ពុះ​ចែក​ទ្រូងផ្លូវ​ជាតិ​៥៧ ក្នុង​ទី​រួម​ខេត្ត ដើម្បី​បង្កើន​សោភ័ណភាព​សាធារណៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ចុះ​រៀបចំ​តុបតែង​កែលម្អ និង​ដាំ​ផ្កា​បន្ថែម នៅ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​ទី​រួម​ខេត្ត ចាប់ពី​ចំនុច​មុខ​វត្ត​កោង​កាង រហូត​ដល់​ភូមិគ្រិះ​ឯកឧត្តម អ៊ី ឈាន​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ប​ច្ច​ប្បន្ន រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា រួម​ទាំង​ការដាំ​ដើមឈើ ការដាំ​ផ្កា​លំអ​បន្ថែម និង​ការថែទាំ ព្រមទាំង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ ឱ្យបាន​កាន់តែ​ល្អ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន សុខភាព ក៍​ដូច​ជា​បន្ថែម​ក្រវាត់​ពណ៌​បៃតង​ក្នុង​ទីក្រុង ប្រកបដោយ​សោភ័ណភាព​ស្រស់បំព្រង ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យបាន​កាន់តែ​ច្រើនឡើង ដែល​ជា​កត្តា​មួយ​ចូលរួមចំណែក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

​ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ជាក់ស្តែង​នៅ​ថ្ងៃនេះ ឯកឧត្តម​បាន​ដឹកនាំ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ចុះ​រៀបចំ​តុបតែង​កែលម្អ និង​ដាំ​ផ្កា​បន្ថែម នៅ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​ទី​រួម​ខេត្ត ក្នុង​គោលបំណង​ចង់ឱ្យ​មន្ត្រីរាជការ​បង្ហាញ​ពី​ចូលរួមចំណែក​ក្នុង​ការងារ​សង្គម និង​ការស្រលាញ់​បរិស្ថាន ដែល​ជា​គម្រូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ និង​ទី​២ គឺ​ដើម្បី​បង្កើន​សាមគ្គីភាព ឯកភាព ប្រកប​ដោយ​ផាព​ស្និត​ស្នាល និង​ការទទួលខុសត្រូវ​ខ្ពស់​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ផាន់ ចាន់​ធុល ក៍​បាន​មានប្រសាសន៍​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ទាំងអស់ ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការដាំ​ផ្កា និង​ការថែទាំ ទៅ​តាម​គោលដៅ​របស់​ខ្លួន ដែល​រដ្ឋបាល​ខេត្ត​បាន​បែងចែក ដើម្បី​រួមចំណែក​លើក​កំពស់​សោភ័ណភាព​សាធារណៈ​ក្នុង​ខេត្ត ក្នុង​ជា​មន្ត្រីរាជការ​បម្រើ​ជាតិ និង​ប្រជាជន​។​

​សូមបញ្ជាក់​ថា​៖ ដើម​ផ្កា​ដែល​យក​មក​ដាំ​នៅតាម​សួន​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​ទី​រួម​ខេត្ត​នាពេលនេះ គឺជា​ប្រភេទ​រុក្ខជាតិ ដែល​ធន​ទៅនឹង​អាកាសធាតុ ងាយស្រួល​ក្នុង​ការដាំ និង​ថែទាំ ដោយ​ចំណាយ​ថវិកា​ផ្ទាល់​របស់ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​៕
​ដោយ ស សារឿ​ន​

 

r180620e3 r180620e2 r180620e1 r180620e6 r180620e5 r180620e4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.