ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​រដ្ឋបាល​ខេត្ត​កែប​៖ បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​បើកទូលាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​៧​កើត ខែ​បឋមាសាឍ ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាល​ខេត្ត​បើក​ទូលាយ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប រួម​និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត​។​

​កិច្ចប្រជុំ​បាន​ប្រព្រឹត្តទៅ​តាម​របៀបវារៈ​សំខាន់​គឺ​៖​ពិនិត្យ​ពិភាក្សា​លើ របាយការណ៍​បូក​សរុប​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០១៨ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​បន្ទាប់​ទៀត​។

​តាម​របាយការណ៍​រប​ស់លោក​ព្រំ គន្ធិ នាយក​រដ្ឋបាល​សាលាខេត្ត​កែប បានបញ្ជាក់​ថា ចាប់ពី​ដើម​ខែ​ឧសភា រហូតមកទល់​ពេលនេះ​រដ្ឋបាល​ខេត្ត​បាន​អនុវត្ត​ការងារ​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​មោទនៈ ពិសេស​ផ្នែក​សន្តិសុខ​សង្គម​។​

​លោក​កែន សត្ថា ជា​ប្រធាន​ក្នុង​កិច្ចប្រជុំ​នេះ បាន​លើកឡើង​ផង​ដែរ​ថា ដើម្បី​ធ្វើឲ្យ​ការងារទទួល​បានជោ​គ​ជ័យ រដ្ឋបាល​ខេត្ត​ត្រូវ​ពឹងផ្អែក​ទាំងស្រុង លើ​កិច្ច​សហការ​យ៉ាង​ស្អិតរ​មួ​ត រវាង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​ដូច្នេះ​ស្ថាប័ន​មន្ទីរ​ទាំងអស់​ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ធ្វើយ៉ាងណា​ឲ្យ​កិច្ចការរបស់​យើង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។​ជាមួយគ្នានេះដែរ លោក កែ​ន សត្ថា ក៏​បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត​កែប​ទាំងអស់ ត្រូវ​ត្រៀម​លក្ខណៈ​ជាស្រេច ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​តម្រូវ​ឲ្យ​មន្ទីរ​អង្គភា​ព ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី ត្រូវតែ​បំពេញ​ការងារ​ឲ្យបាន​ខ្ជាប់ខ្ជួន ពោល​គឺ​ស្ថាប័ន​ទាំងអស់​ត្រូវតែ​មាន​មុខ​នៅ​អង្គភាព​របស់​ខ្លួន​ជានិច្ច​។​

​អង្គប្រជុំ​បាន​បញ្ចប់ ក្រោយ​ពី​មតិ​ផ្តាំផ្ញើ​របស់ លោក កែ​ន សត្ថា អភិបាលខេត្ត​និង​ជា​ប្រធាន​អង្គប្រជុំ​៕ សេង ណា​រិទ្ធ​

 

r180619c7 r180619c8 r180619c9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.