ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពលរដ្ឋ​សង្ឃឹមថា អភិបាលខេត្ត​ថ្មី នឹង​ចាត់ការ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បន្ត​កាប់​ទន្ទ្រាន​រាន​ដី​ជើងភ្នំ​ខៀវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន មាន​ការព្រួយបារម្ភ​ពី​ការបាត់បង់​ព្រៃ​ជើងភ្នំ​ខៀវ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​មាន​ដី​នៅ​ក្បែរ​នោះ​កាប់​ទន្ទ្រាន​១​ថ្ងៃ​បន្តិចៗ រហូតដល់​កន្លែង​ខ្លះ​ជិត​ដល់​កំពូល​ភ្នំ​ទៅ​ហើយ ។ អ្នកខ្លះ​រំពឹងទុក​ថា ប្រហែលជា​១០​ទៅ​២០​ឆ្នាំ​ទៀត ព្រៃ តំបន់​អភិរក្ស​នៅលើ​កំពូលភ្នំ​ខៀវ នឹង​ត្រូវ​រង​ការកាប់​បំផ្លាញ​អស់ បើសិនជា​នៅតែ​បណ្តែតបណ្តោយ​ឱ្យ​ប្រជា ពលរដ្ឋ​កាប់​ដុត​ព្រៃ​យក​ដី​ដាំ​ដំណាំ​បែបនេះ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា បើ​គេ​សង្កេតមើល​ទៅ​ជើងភ្នំ​ខៀវ​បច្ចុប្បន្ន ឃើញ​គេ​លួច​រាន​កាប់ឆ្ការ​ស្រ ឡះ​រួច​គេ​នាំគ្នា​ដាំ​ចេក ដំឡូង និង​ដំណាំ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ជាហេតុ​ធ្វើឱ្យ​ព្រៃ​តំបន់​អភិរក្ស​ជើងភ្នំ​ខៀវ ដែល​ធ្លាប់តែ​ស្រឡះ​ល្អ បែរ​ទៅ​ជា​ត្រងិល កញ្ឆេតកញ្ឆត​ទៅវិញ ។ ប្រភព​បន្តទៀតថា បើសិនជា​អាជ្ញាធរ និង មន្ទីរ​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ​ទាំងអស់​ខាងលើ​ទេ មិនយូរប៉ុន្មាន​អាច​ក្លាយ​ជា​ដី​កម្មសិទ្ធិ​រប ស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ​ជាក់​ជា​មិនខានឡើយ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ធ្លាប់​ឱ្យដឹង​ថា ខាង​លោ ក​តែងតែ​ចាត់​កម្លាំង​មន្ត្រី​ឱ្យ​ដើរ​ល្បាត​ការពារ​កុំឱ្យ​ប្រជាពលរដ្ឋ​បន្ត​លួច​កាប់ឆ្ការ​ព្រៃ​តំបន់​អភិរក្ស​ភ្នំ​ខៀវ​ថែម​ទៀ ត ។ លោក​បន្ត​ទៀត​ថា អ្នក​ដែល​លួច​កាប់​ព្រៃ ខាង​លោក​នឹង​ធ្វើ​លិខិត​កោះហៅ​មក​សួរនាំ និង​ធ្វើ​កិច្ចសន្យា មិន​ឱ្យ​បន្ត​កាប់​បែបនេះ​ទៀត ហើយ​ជួនកាល​ទៀត ពួកគេ​ទាំងនោះ​លួច​កាប់​ឆ្ការ​ពេល​ដែល​មន្ត្រី​បរិស្ថាន​មិន​នៅ លុះ​ពេល​ទៅដល់​នាំគ្នា​រត់​គេចខ្លួន​អស់រលីង ។

​ចំណែក​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ឡើងកាន់តំណែង​ថ្មី ធ្លាប់​លើក ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ព្រៃ​ភ្នំ​ទាំងអស់​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​កាប់​ឆ្ការ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នោះឡើយ ។ ហើយ​បើ​សិន​ជា​ពលរដ្ឋ​នៅតែ​បន្ត​បែប​នេះ​ទៀត នៅ​ថ្ងៃ​ខាងមុខ អាកាសធាតុ​ស្រុក​យើង នឹង​ប្រែប្រួល ដោយ​ពេល​ខ្លះ​រាំងស្ងួត​ហួតហែង​ច្រើន ពេលខ្លះទៀត ភ្លៀង​ខ្លាំង​ហួស​ពី​ធម្មតា ដោយសារ​តែ​គ្មា ន​ព្រៃឈើ​ជួយ​ឱ្យមាន​លំនឹង​អាកាសធាតុ ៕
​ដោយ ៖ នីយ៉ា​

 

r180619a3 r180619a2 r180619a1 r180619a5 r180619a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.