ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​១​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុងប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ឆ្នាំ​២០១៨ នេះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​៨៥០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បានឱ្យដឹងថា ដោយ​សង្កេតឃើញ​មាន​ការលំបាក​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ ខណ​:​ពេល​ភ្លៀង​ម្តងៗ លំបាក​ក្នុងការ​ធ្វើ​ដំណើ​រចេ ញ​ចូល​ទៅ​មក ទើប​បន្ទាប់​ពី​មាន​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ ដាក់​មក​ខាង​ខេត្ត ក៏ រៀបចំ​គំ​ម្រោង​សាងសង់​ជូន​ពួកគាត់​ប្រើប្រាស់​ឱ្យបាន​មុន​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខនេះ ។

​ឯកឧត្តម​បន្តទៀតថា ការស្នើសុំ​របស់​លោក​មេ​ភូមិ​ឱ្យ​សាងសង់​ផ្លូវ​មាន​បណ្តោយ​ប្រវែង​៨៥០​ម៉ែត្រ និង​ទទឹង​ត្រឹមតែ​៤​ម៉ែត្រ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​តែ​ទាស់​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ។ ប៉ុន្តែ​ឯកឧត្តម​សុំ​ឱ្យ​ខាង​ក្រុងប៉ៃលិន សំរួល​ជូន​ប្រជាពលរដ្ឋ ដោយ​ធ្វើយ៉ាងណា​ឱ្យបាន​ទទឹង​ប្រវែង​៥ ម៉ែត្រ ទើប​បង្ក​ការ​ងាយស្រួល​ដល់​ការធ្វើដំណើរ​ចេញចូល​ទៅ​មក ។ ឯកឧត្តម​សុំ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​ទាំងអស់ និង​ទូទាំង​ខេត្ត​ប៉ៃលិន កុំ​ភ្លេច​នាំគ្នា​ទៅ​ចូលរួម​បោះឆ្នោត ដើ ម្បី​ជ្រើសរើស​បេក្ខភាព​តំណាងរាស្ត្រ និង​នាយករដ្ឋមន្ត្រី​អណត្តិ​ថ្មី នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ឆាប់ៗ ខាងមុខនេះ ។

​លោក រស់ ម៉ុន មេ​ភូមិ​អូរ​តា​ពុក​លើ បាន​រៀបរាប់​ឱ្យដឹងថា បន្ទាប់​ពី​ទទួលបាន​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ​លោក​ក៏បាន​យក​របាយការណ៍​នេះ ដាក់ជូន​ទៅ​ឯកឧត្ត​អភិបាលខេត្ត​ថ្មី កាលពី​ជាង​កន្លះ​ខែ​មុន រហូត​ដល់​ក្រោយមក​ថ្នាក់ដឹកនាំ​ខេត្ត​បាន​យល់ព្រម​ធ្វើ​ផ្លូវ​បេតុង​ជូន​ពលរដ្ឋ លោក​ពិតជា មាន​ការសប្បាយ​រីករាយ​យ៉ាងខ្លាំង ព្រោះ​ប្រជាពលរដ្ឋ​តែងតែ​ជួប​ការលំបាក​ខ្លាំង ខណ​:​ភ្លៀង​ធំ​ម្តងៗ ធ្វើឱ្យ​លិច​ផ្លូវ ហូរ​ចូល​ផ្ទះ និង​មាន​សត្វ​ពស់ ក្អែ​ប ចូលទៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​គួរឱ្យ​ភ័យ​ខ្លាច​ផង​ដែរ ។

​ចំណែក​ប្រជាពលរដ្ឋ​ទាំងអស់ សម្តែង​នូវ​ការ​ត្រេកអរ​សប្បាយចិត្ត​យ៉ាងខ្លាំង ដោយ​ឃើញថ្នា ក់​ដឹកនាំ​ខេត្ត​បាន​រៀបចំ​បើក​ការដ្ឋាន​ឈូសឆាយ​សាងសង់​ផ្លូវ​បេតុង​ជូន​ពួកគាត់ ព្រោះ​ពួកគាត់​បាន​ស្នើសុំ​ឱ្យមាន​ការធ្វើ​ផ្លូវ​នេះ​ជា​យូរ​មក​ហើយ តែ​មិន​ទទួល​បាន​ការសាងសង់​នោះទេ ទើបតែ​ឈានដល់​មេ​ភូមិ​ថ្មី​ទី​៣ និង​អភិបាលខេត្ត​ថ្មី ក៏​ចាប់ផ្តើម​ធ្វើ​ផ្លូវ​ជូន​ពួកគាត់​ប្រើប្រាស់​តែម្តង ។ ពួកគាត់​ក៏​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់ ឱ្យ​ទទួលបាន​នូវ​សេចក្តីសុខ​គ្រប់ពេលវេលា​ផងដែរ ៕
​ដោយ ៖ នីយ៉ា​

 

r180618b1 r180618b7 r180618b6 r180618b5 r180618b4 r180618b3 r180618b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.