ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ឯកសណ្ឋាន​ក្នុង​សវនាការ​ជំនុំជម្រះ និង​ប្រជុំ​ពេញអង្គ ដល់​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ តប​តាម​ការ​ក្រាបបង្គំ​ទូលថ្វាយ​របស់លោក អ៉ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី បាន​ត្រាស់បង្គាប់​ប្រោស ព្រះរាជទាន​ឯកសណ្ឋាន​ក្នុងពេល​សវនាការ​ជំនុំជម្រះ ក៏ដូចជា​កិច្ចប្រជុំ​ពេញអង្គ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​យោង​តាម​ព្រះរាជក្រឹត្យ​ដែល​អង្គភាព​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា ឯកសណ្ឋាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុង​សវនាការ​ជំនុំជម្រះ ឬ​កិច្ចប្រជុំពេញអង្គ គឺ​អាវ​ផាយ​គ្របពីលើ​អាវកុត​ពណ៌​ខ្មៅ ឡេវមាស​ត្រា​ព្រះរាជ​សង្ហា ខោ​ង​ជើងវែង​ពណ៌​ខ្មៅ ស្បែកជើងឃ្លុប​ក​ខ្លី​ពណ៌​ខ្មៅ សម្រាប់​ប្រធាន ឬ​សមាជិក​ក្រុមប្រឹក្សា​ជា​បុរស​។ សម្រាប់​ប្រធាន ឬ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​នារី​វិញ មាន​អាវកុត​ពណ៌​ខ្មៅ ឡេវមាស​ត្រា​ព្រះរាជ​សង្ហា សំពត់​សំឡុយ​ពណ៌​ខ្មៅ ស្បែកជើង​អេ​ស្កា​បុ័ង​ពណ៌​ខ្មៅ​។​

​អង្គ​ព្រះមហាក្សត្រ​ក៏​បាន​ប្រោស​ព្រះរាជទាន​ឯកសណ្ឋាន​សម្រាប់​គណៈ​លេខាធិការ​នៃ​សវនាការ​ជំនុំជម្រះ ឬ​កិច្ចប្រជុំ​ពេញអង្គ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ផងដែរ​។ ក្នុង​នោះ​សម្រាប់​លេខាធិការ ឬ​ជំនួយការ​លេខាធិការ​ជាប​រុស មាន​អាវ​ផាយ​គ្របពីលើ​អាវកុត​ពណ៌​ដូច​ពណ៌​សំបក​ផ្លែ​មង្ឃុត ឡេវមាស​ត្រា​ព្រះរាជ​សង្ហា ខោ​ជើងវែង​ពណ៌​ដូច​ពណ៌​អាវ ស្បែកជើងឃ្លុប​ក​ខ្លី​ពណ៌​ខ្មៅ​។ សម្រាប់​លេខាធិការ ឬ​ជំនួយការ​លេខាធិការ​ជានា​រី​វិញ ប្រើ​ឯកសណ្ឋាន​អាវកុត​ពណ៌​ដូច​ពណ៌​សំបក​ផ្លែ​មង្ឃុត ឡេវមាស​ត្រា​ព្រះរាជ​សង្ហា សំពត់​សំឡុយ​ពណ៌​ដូច​ពណ៌​អាវ ស្បែកជើង​អេ​ស្កា​បុ័ង​ពណ៌​ខ្មៅ​។​

​សូមបញ្ជាក់​ថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​មួយ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​រដ្ឋសភា​បាន​អនុម័ត និង ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ និង សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នាត​ជ្រើសតាំង​តំណាងរាស្ដ្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។​

​ក្រុមប្រឹក្សាធម្មនុញ្ញ​ចាប់ដំណើរការ​ពេញ​លក្ខណៈ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៩៨​។ សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១ រូប និង​សមាជិក​ចំនួន ៨​រូប​។​

​ប្រធាន​ត្រូវបាន​ជ្រើសតាំង​តាម​ការបោះឆ្នោត ដោយ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ តាម​មតិ​ភាគច្រើន​ដាច់ខាត​រៀងរាល់​បី​ឆ្នាំ​ម្តង ក្រោយ​ពី​សមាជិក​ថ្មី ៣​រូប​ចូល​កាន់តំណែង​។ ប្រធាន​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើ​នឹង​ប្រធាន​រដ្ឋសភា​។ សមាជិក​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើ​នឹង​អនុប្រធានរដ្ឋសភា​។​

​ជាធម្មតា​អាណត្ដិ​របស់​សមាជិកគឺ ៩​ឆ្នាំ ប៉ុន្ដែ​សមាជិក​ចំនួន ៣​រូប ត្រូវបាន​ជ្រើសតាំង ឬ​តែងតាំង​រាល់​បី​ឆ្នាំ​ម្ដង​។ ក្នុង​អាណត្ដិទី​១ ត្រូវបានតែងតាំង ឬ​ជ្រើសតាំង​សមាជិក ៣​រូប​សម្រាប់​បី​ឆ្នាំ ៣​រូប សម្រាប់​ប្រាំ​មួយឆ្នាំ និង ៣​រូប សម្រាប់​ប្រាំបួន​ឆ្នាំ​។​

​សមាជិក ៣​រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់ ៣​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង ៣​រូប​ទៀត ជ្រើសតាំង​ដោយ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ សមាជិក​ទាំងអស់​ត្រូវ​បានតែងតាំង ឬ ជ្រើសតាំង​ពី​ចំណោម​ឥស្សរជន ដែល​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច ៤៥​ឆ្នាំ មាន​បទពិសោធន៍​ការងារ យ៉ាងតិច ១៥​ឆ្នាំ និង មាន​សញ្ញាបត្រ​ឧត្ដមសិក្សា​ឡើងទៅ​ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច​។​

​ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ​មិន​អាច​យក​បញ្ហា​ណាមួយ​មក​ពិនិត្យ​ដោយ​ខ្លួនឯង​បាន​ឡើយ​។ មាន​តែ​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​មួយ​ភាគ​បួន និង​តំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ​ប៉ុណ្ណោះ ដែល​អាច​សុំ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់​បាន​។ ប្រជារាស្ដ្រ និង​គណបក្ស​នយោបាយ​អាច​លើកសំណើ ឬ ប្ដឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​តាម​លក្ខខណ្ឌ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​៕
​លោក រុន សារ៉េត​

 

r180616e5 r180616e7 r180616e6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.