ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះសួរសុខទុក្ខ​ជនរងគ្រោះ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ចំនួន​៣​នាក់​

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះសួរសុខទុក្ខ​ជនរងគ្រោះ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ចំនួន​៣​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ជនរងគ្រោះ​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​ចូល​បាញ់ស្រោច ចំនួន​០៦​គ្រាប់ កាលពី​យប់​ម្សិលមិញ បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល ចំនួន​០៣​នាក់ ខណៈ​ដែរ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ កាលពី នា​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ។​

​សូម​ជម្រាប​ជូន​ថា ករណី​បាញ់ប្រហារ​យ៉ាង​សាហាវ​ព្រៃផ្សៃ លើ​ក្រុម​គ្រួសារ​អ្នករកស៊ី​ត្រី ក្នុង​ក្រុង​ពោធិ៍សាត់ គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​យប់ ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ម្សិលមិញ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​បណ្ដុះ​សណ្ដែក សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។ ករណីនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​ពោធិ៍សាត់ បានដាក់​ការសន្និដ្ឋាន​ជំហាន​ដំបូង គឺ​អាច​ផ្តើមចេញពី​រឿង​គំនុំ​។​

​តាម​របាយការណ៍​របស់​នគរបាល​ខេត្ត បានឱ្យដឹងថា ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ មាន​គ្នា​ចំនួន​០២​នាក់ ប្រដាប់​ដោយ​អាវុធខ្លី មិន​ស្គាល់​ម៉ាក ជិះ​ម៉ូតូ​០១​គ្រឿង គ្មាន​ស្លាក​លេខ មក​ឈប់​មុខ​ផ្ទះ​ជនរងគ្រោះ រួច​ដើរ​សំដៅ​ចូល​ទៅ​បាញ់ បណ្ដាលឱ្យ​រងរបួស​ម​នុស្ស​ប្រុស​ស្រី ចំនួន​០៣​នាក់ រួមមាន​៖
​ទី​១- ឈ្មោះ ទិ​ត្យ កុសល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អាជីវកម្ម​ទិញ​-​លក់​ត្រី រង​របួសស្រាល​
​ទី​២- ឈ្មោះ ជា វួ​ចហេង ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ប្រពន្ធ រងរបួស​ធ្ងន់ (​បែក​ថ្លើម ធ្លាយ​ថង់​ប្រ​ម៉ាត់ និង​ធ្លាយ​ក្រពះ​)
​និង​ទី​៣- ឈ្មោះ ជា ណៃហួយ ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ ជន​រង​របួសធ្ងន់ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិ៍សាត់​។

ក្រោយពេល​កើតហេតុ ជនដៃដល់​បាន​ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។ ករណីនេះ សមត្ថកិច្ច​ជំនាញ បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​កំពុង​ដុតដៃ​ដុតជើង ដើម្បី​ស្រាវជ្រាវ​វែង​រក​មុខ​ជនដៃដល់ មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
​សូមជម្រាបថា ក្រុមគ្រូពេទ្យ​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ នា​ព្រលប់​ថ្ងៃ​ម្សិលមិញ បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ ដោយ​ធ្វើ​ការវះកាត់​ភ្លាមៗ​។​

ចំពោះ​ស្ថានភាព​អំឡុង​ពេល​វះកាត់ ជនរងគ្រោះ ឈ្មោះ ជា វួ​ចហេង មានការ​ហូរ​ឈាម​ក្នុង​ពោះ​ធ្ងន់ធ្ងរ បែក​ថ្លើម​ទាំងសងខាង (​ឆ្វេង និង​ស្ដាំ​) ធ្លាយ​ថង់​ទឹកប្រ​ម៉ាត់ និង​ធ្លាយ​ក្រពះ ចំនួន​០៣​កន្លែង ស្ថិត​ក្នុង​ការតាមដាន​នៅឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.