ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ប៉ូលិស​សេដ្ឋកិច្ច​ឃាត់​រថយន្ត​យី​ឌុប ០២ គ្រឿង បំភ័ន្ត​ភ្នែក​សមត្ថកិច្ច មានច្បាប់​ដឹកឈើ​ជ្រៀក តែ​បន្លំ​ដឹកឈើ​ហ៊ុប

ប៉ូលិស​សេដ្ឋកិច្ច​ឃាត់​រថយន្ត​យី​ឌុប ០២ គ្រឿង បំភ័ន្ត​ភ្នែក​សមត្ថកិច្ច មានច្បាប់​ដឹកឈើ​ជ្រៀក តែ​បន្លំ​ដឹកឈើ​ហ៊ុប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ រថយន្ត​យី​ឌុប​ចំនួន​ពីរ​គ្រឿង​ដឹក​ឈើ​ហ៊ុប ដែល​មិន​ទាន់​កែច្នៃ​ប្រភេទ​ឈើប្រណិត​ធ្នង់ ឈើ​ទាំង​អស់ នោះ​ចេញពី​ដី​សប្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង​ដែល​មានឈ្មោះ CRD (​ស៊ី អរ ឌី​) ដែល​មាន​ទីតាំង​ក្រុមហ៊ុន​ស្ថិតនៅ ភូមិ​កាំ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ។ រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​ត្រូវបាន​មន្ត្រី​ប៉ូលីស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទាក់ចាប់​និង​ធ្វើ​ការចែកឆេ​រាល់​លិខិតអនុញ្ញាត​ក្នុង​ការឃាត់​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​ដែរ​វេលា​ម៉ោង ១០​ព្រឹក​នៅ​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ ឃាត់​រថយន្ត​នោះ​នៅ​ចំណុច​ភូមិ​ថា​រ៉ង​ស្វាយ​ឃុំ​អូរ​ជុំ​ស្រុក​អូរ​ជុំ​ខេត្ត​រតនគិរី ។

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ​លោក​នូវ​ដា​រ៉ា​ប្រធាន​ការិល័​យ​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​អោយដឹងថា​ឈើ​ដែល​បាន​ដឹក​ជញ្ជូន​ខាងលើ​នោះ​គឺ​មាន​ច្បាប់ ត្រឹមត្រូវ​ក៏​ប៉ុន្តែ​ក្រោយពី​សមត្ថកិច្ច​(PC)​និង​លិខិតបើកផ្លូវ​ចេញ​ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​វា​ខុស​ក្នុង លិខិតអនុញ្ញាត​ទាំងស្រុង ដោយ​ហេតុផល​ទីមួយ ក្នុង​លិខិតអនុញ្ញាត​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មាន​ខ្លឹមសារ​ថា ដឹកជញ្ជូន​ឈើ​ជ្រៀក​និង​អារ​ហើយ​ដល់​ពេល​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​ឆែកឆេរ​មើលឃើញថា សុទ្ធ​ឈើ​ហ៊ុប​ប្រភេទ​ឈើ​ធ្នង់ ដែល​មិន​ទាន់​បាន​កែច្នៃ​ទាំងអស់ ។ ឈើ​នោះ​ដឹក​តាម​រថយន្ត​ទី​១ ម៉ាក​ហ្វុយ​សូ​ពណ៌​ខៀវ​ពាក់​ផ្លាក់ លេខ សីហនុ 3A0489 បាន​ផ្ទុក​ឈើ​ធ្នុង​ហ៊ុប​ចំនួន​12​ដុំ រថយន្ត​ទី​២ ម៉ាក់ ហ៊ី​យិន​ដាយ​ពណ៌​ស ពាក់​ផ្លាក់ លេខ​តាកែវ 3A0995 បាន​ផ្ទុក​ឈើ​ហ៊ុប​ប្រភេទ​ធ្នង់​ចំនួន​20​ដុំ សរុប​ជា​គីប​មាន​ចំនួន​16,941​ម៉ែត​គូប​។ រថយន្ត​ទាំង​ពីរ គ្រឿង​នេះ​មានបំណង​ដឹកឈើ​ក្នុងទិសដៅ​ឆ្ពោះទៅ​សិប្បកម្ម សយ សុផល មាន​ទីតាំង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី ភ្នំពេញ​។

​នៅពេលនេះ សមត្ថកិច្ច​ប៉ូលីស​បាន​ឃាត់​រថយន្ត​ទាំង​ពីរ​គ្រឿង​យក​មក​រក្សាទុក​នៅ​ខ័ណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត ដើម្បី​អោយ​ម្ចាស់​ឈើ​ដោះស្រាយ​តាម​ផ្លូវច្បាប់​(​ប៉ូលីស​គឺ​ចាប់​តែម្តង​) ដោយឡែក​លោក វង្ស សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​បានអោយដឹង​ថា​រថយន្ត​ទាំង​ពីរ​គ្រឿង នោះ​ដឹកឈើ​មាន​ច្បាប់​ត្រឹមត្រូវ លោក​បាន​និយាយ​យ៉ាង​ខ្លី​តែ​ប៉ុណ្ណឹង ។

​បើ​តាម​ការរិះគន់​ពី​សមត្ថកិច្ច​ដែល​ទៅ ចាប់​បាន​អោយដឹងថា ដោយ​មាន​ការឃុបឃិត​គ្នា រវាង​ក្រុម​រកស៊ី​ឈើ ប្រណិត​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទើប​ក្រុម ឈ្មួញ​ហ៊ាន​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាង​ដូច្នោះ ៕
​ដោយ ៖ សន ចាន់​ឌី​

2015_07_25a (1) 2015_07_25a (4) 2015_07_25a (3) 2015_07_25a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.