ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កំពង់លែង​រង​ការរិះគន់​អំពី​បទល្មើស​នេសាទ​ក្នុង​រដូវ​ត្រី​ពង កើតឡើង​យ៉ាង​អនាធិបតេយ្យ​

មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កំពង់លែង​រង​ការរិះគន់​អំពី​បទល្មើស​នេសាទ​ក្នុង​រដូវ​ត្រី​ពង កើតឡើង​យ៉ាង​អនាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា បទល្មើស​ល​បណ​រ៉ាវ និង លប​លូ ក្រឡា​ញឹក​ជាច្រើន​រយ​ខ្សែ បាន​កើតឡើង ក្នុង​ភូមិសាស្ត្រ ភូមិ​ផ្លូវ​ទូក ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដោយ​សម្ថ​កិច្ច​ជំនាញ​ជលផល​និង មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​អជ្ញាធរ​  មូល​ស្ថាន​បាន​បណ្តែតបណ្តោយ​អោយ​បទល្មើស​ទាំងនេះ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ក្នុង​ដែន សមត្ថកិច្ច​របស់​ខ្លួន​បើ​ទោះ​ជា​គេ​ដឹងថា រដូវ​បិទ​នេសាទ​ត្រី​កំពុងតែ ពង​កូន​យ៉ាងណាក៏ដោយ ក៏​ពួកគេ​នៅតែ​ប្រព្រឹត្ត បទល្មើស​ទាំងនេះ​ដដែល​មិន​មាន​ការបង្ក្រាប​ពី សមត្ថកិច្ច​មន្ត្រី​ជំនាញ​ជលផល​និង​មន្ត្រី​ពាក់ព័ន្ធ​សោះឡើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពង់លែង លោក ពុំ សុផល បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ កន្លងទៅនេះ លោក​ទទួលស្គាល់ថា ពិតជា​មាន​ករណី​បទល្មើស​ដូច​ខាងលើ​នេះ​មែន ហើយ​លោក​អះអាងថា​នឹង​សហការ​ជាមួយ​នាយរង​ខណ្ឌ​រដ្ឋ​បាល ជលផល​ខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​ចុះ​ទៅ​បង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស​នេសាទ​ខុសច្បាប់​ទាំងអស់នេះ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ប្រាប់​អ្នក​សារពត៌មាន​យើង​ថា បទល្មើស ទាំងនេះ​បាន​កើតឡើង​តាំងពី រដូវ​បិទ​នេសាទ​ដំបូង រហូតដល់​បច្ចុប្បន្ន នេះ​នៅ​តាម​មាត់​ទន្លេ​(​វាល​ផុក​)​ត្រង់ចំណុច ព្រែក​ដូន​ខៀវ ចំណុច​ព្រែក​សោកម៉ោក ព្រែក​លួង ចុង​ព្រែក​ផ្លូវ​ទូក ព្រែក​គូរ​និង​ចំណុច​ព្រែក​ដូនតី ស្ថិតក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ក្រុម​បទល្មើស​ដាក់​បិត​ជិត​មាត់​ព្រែក​និង​វាលទំនាប​  មាន​ប្រវែង​ចាប់ពី​២០០​ម៉ែ​តទៅ​៥០០​ម៉ែត បណ្តាល​អោយ​ស្ទះចរាចរណ៍​ត្រី​ចេញចូល​ទៅ​រក​កន្លែង​ពង​កូន​ក្នុង​ព្រៃរនាម​។​

​ប្រជាពលរដ្ឋ​លើកឡើងថា នៅក្នុង​វេទិកា​សាធារណៈ​នៅតាម​បណ្តា​សហគមន៍​នេសាទ​បាន​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​ជលផល តែងតែ​លើកឡើង​ពី​ការបញ្ឈប់ មិនអោយ​មាន​បទល្មើស​នេសាទ​ជា​ប្រភេទ ឧបករណ៍​(​សិប្បកម្ម​)​ដែល​ជា​ហេតុ​បណ្តាល​អោយ​មច្ឆា​ជាតិ​រលាយ​ហិនហោច​ទៅ ថ្ងៃ​អនាគត បើ​ទោះជា​យ៉ាងនេះក្តី ក៏​ក្រុម​ជនល្មើស នៅតែ​បន្ត​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ជា​ដដែលៗ នាំអោយ​ប្រជាពលរដ្ឋ​រិះគន់​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​និង​មន្ត្រី ពាក់ព័ន្ធ​មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ បានជា​បណ្តែត​  បណ្តោយ​អោយ​មាន​បទល្មើស​ប្រភេទ ឧបករណ៍ (​សិប្បកម្ម​)​កើតឡើង វា​ផ្ទុយ​ទៅនឹង​ច្បាប់​ស្តីពី​ជលផល​។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​រិះគន់​ទៅ​លើ​ជំនាញ​ជលផល​ថា ឃើញ​មាន​តែ​ការសន្យា​ថ្ងៃនេះ ថ្ងៃ​នោះ​ចុះ​ទៅ​បង្ក្រាប ប៉ុន្តែ បទល្មើស​នៅ​តែ​កើតមាន​យ៉ាង​ផុសផុល​  តែ​ប្រសិនបើ​ចុះ​ទៅ​បង្ក្រាប​ឃើញ​តែ​បង្ក្រាប​បាន​តែ​បទល្មើស​តូចតាច ឬ​បទល្មើស​ណា​ដែល​មិន​ទាន់​ជូន​កាដូ​ដល់​លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត តែប៉ុណ្ណោះ ៕
​ដោយ​ ៖ ទិ​ត្យ អឿន​

 

sdafpured_23-07

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.