ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​បាត់ដំបង​

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ ទៅ​កាល ពី​ថ្ងៃ​ទី ២០ ខែកក្កដា នៅ​សាលាខេត្ត​បាត់ដំបង មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាត់ដំបង ដែល​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង ថាមពល ។​

​ក្នុង​សេចក្តីប្រកាស​ស្តីពី​ការតែងតាំង មន្ត្រីរាជការ របស់​ក្រួងមហាផ្ទៃ ត្រូវ​បាន​សម្រេច តែងតាំង លោក អ៊ាន មាឃ ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​បាត់ដំបង​ជំនួស លោក ជី ឈាង ដែល​ត្រូវ​ចូឡ​ល​និវត្ត​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​កាត់​សរសើរ​ដល់ ការខិតខំ របស់​លោក​ជី ឈ​ង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ដែល​បាន​ខិតខំ​អនុវត្ត រយៈពេល ៣៤​ឆ្នាំ នៃ​ជីវិត​ការងារ របស់លោក ក្នុងនោះ ១៦​ឆ្នាំ ក្រោម​ការ គ្រប់គ្រង​ដឹកនាំ​របស់​លោក​សម្រេច​បាន​លទ្ធផល​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​។ ឆ្លងកាត់​បទពិសោធន៍​នេះ សូម​លោក ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ពេលនេះ ត្រូវ​ខិតខំ​បន្ត​យកចិត្តទុកដាក់ អនុវត្ត​ការងារ​នេះ ឲ្យ បាន​ល្អប្រសើរ ដោយ​ឈរ​លើ​កិច្ចសហការ សាមគ្គីភាព យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​បណ្តា​អ្នក ពាក់ព័ន្ធ និង​ឈរ​លើ​គោ​ការ​ច្បាប់​ជា​មូលដ្ខាន​។ ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ល្អ​ជាច្រើន ក្នុង គោលដៅ​ជម្រុញ​រាល់​សកម្មភាព នៃ​ការងារ​ឲ្យ​កាន់តែ​មាន​សន្ទុះ​មួយ​កម្រិត​ថែមទៀត​ក្នុងនោះ មានដូចជា ត្រូវ​បង្កើន​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង ក៏ដូចជា​ពង្រឹង​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម ត្រូវ​គោរព​ច្បាប់ គោល​ការ​ចរាចរ​ឲ្យបាន ម៉ឺងម៉ាត់ និង​ពង្រឹង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ក៏​ដូច​ជាមួយ​បណ្តា​ពាក់ព័ន្ធ​ជា​ដើម​។​

​ឯកឧត្តម ស៊ុយ សែម បាន​ឲ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី ទទួលយក​អនុ​វសា​សន៍​ដ៏​ល្អ​របស់ ឯកឧត្តម អភិបាលខេត្ត​យកទៅ​អនុវត្ត​ឲ្យបាន ព្រោះនេះ​ជា​ត្រីវិស័យ​សំរាប់​យើង​។​ចំពោះ​ការ ងារ ចំពោះមុខ លើ​វិស័យ​រ៉ែ និង​ថាមពល ពិសេស ការគ្រប់គ្រង​ប្រេង​ឥ​ន្ធៈ ពិសេស​ការលក់ ចែកចាយ ការបង្កើត​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ និង​ឧស្ម័ន ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រព្រឹត្តទៅដាយ​ស្រប ច្បាប់ ដោយ​ធានា​សុវត្ថិភាព​អ្នករស់នៅ​ជិតខាង ការពារ​បញ្ហា​ដែល​កើតមានឡើង​ជា​យ​ថា ហេតុ ។

​ឯកឧត្តម​បាន​បញ្ជាក់​ផងដែរ លើ​ការគ្រប់គ្រង​ថាមពល​អគ្គិសនី ជា​គោល​ការ​របស់ ក្រសួង​នៅ​ឆ្នាំ​២០២០ ទៅ​តាម​បណ្តា​ភូមិ ទូទាំង​ប្រទេស​ត្រូវ​មាន​ភ្លើងអគ្គិសនី​ប្រើ​ទាំង​អស់ បច្ចុប្បន្ន​អនុវត្តបាន​ប្រមាណ​ជា 80 % ហើយ​។​

 

2015_07_21c1 (1) 2015_07_21c1 (2) 2015_07_21c1 (3) 2015_07_21c1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.