ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

អាជ្ញាធរ​ខេត្ត​ប៉ៃលិន រៀបចំ​ប្រារព្ធ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ស្រុក​សាលា​ក្រៅ​

អាជ្ញាធរ​ខេត្ត​ប៉ៃលិន រៀបចំ​ប្រារព្ធ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ កន្លងទៅ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ធ្វើ​កម្មវិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ឋ​ប្រឆាំង​គ្រឿង​២៦ មិថុនា ២០១៥ ក្រោម​ប្រធានបទ “​ចូរ​ធ្វើអោយ​ជីវិត សហគម​ន៍​និង​អត្តសញ្ញាណ​យើង​គ្មាន​គ្រឿងញៀន​”​ក្រោម​អធិបតីភាព​ឯកឧត្តម ឡី ចាន់​ឆាយ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​ប៉ៃលិន និង​ឯកឧត្តម កើត សុធា អភិបាល​បាល​ខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំ ង​ប្រដាប់អាវុធ ព្រម​ទាង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ហើយ​កម្មវិធី​នេះ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្សារ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។
​    ​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា គ្រឿងញៀន គឺជា​សារធាតុ​ញៀន អាច​បំផ្លាញ​ជីវិត​របស់​មនុស្ស​ទាំងឡាយណា ដែល​ប្រើប្រាស់​វា រហូត​ដល់​ចំណុច​មួយ លែង​ស្គាល់​ខ្លួនឯង ឪពុកម្តាយ បងប្អូន​ឬអ្វីៗ​ទាំងអស់ ។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ ត្រូវតែ​ប្រាប់តៗ​គ្នា​ទៅ​ដល់​ក្រុមគ្រួសារ​កូនចៅ​របស់​ខ្លួន ឱ្យ​ជៀស​ចេញ​ឆ្ងាយ​ពី​គ្រឿងញៀន ។ ម្យ៉ាវិញទៀត អាជ្ញាធរ​មូលដ្ឋាន ដែល​ដឹង​ថា នៅក្នុង​ភូមិ ឃុំ​របស់​ខ្លួន មាន​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ត្រូវតែ​ធ្វើ​លិខិត ឬ​រាយការណ៍​ជូន​ដល់​សាលាខេត្ត ឬ​សមត្ថកិច្ច​ឱ្យ ចុះ​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជន​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ។

​ចំណែក​នៅ​ចុង​ក្រោយ​នៃ​កម្មវិធី​នេះ​អាជ្ញាធរ បានរួម​គ្នា​ដុត​កំទេច​ថ្នាំញៀន ដែល​សមត្ថកិច្ច​ចាប់បាន កាលពីដើមឆ្នាំ​២០១៥​កន្លងទៅ ។

​ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​បាន​ខ្សឹប​ឱ្យដឹងថា គ្រឿងញៀន បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មានការ​កំរើក​គួរឱ្យ​ព្រួយបារម្ភ ចំពោះ​កូនចៅ​របស់​ពួកគាត់ ខណៈ​អ្នកប្រើប្រាស់​ទាំងនោះ​ភាគច្រើន​ជា​យុវវ័យ ជា​មិត្តភក្តិ​របស់​ពួកគេ ហើយក៏​មាន​កម្មករ​ចំណាកស្រុក និង​កូន​អ្នកភូមិ​រស់នៅក្នុង​មូលដ្ឋាន​មួយចំនួន​ដែរ ។ ពួកគាត់​ក៏​មាន​សំណូមពរ​ឱ្យ​រឹតបណ្តឹង​ផ្នែ ក​គ្រឿងញៀន​នេះ ព្រោះ​អាច​បំផ្លាញ​អនាគត និង​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ បង្ក​អ សន្តិសុខ​សង្គម​ថែមទៀត​ផង ៕
​អត្ថបទ នីយ៉ា​

2015_07_22ch1 (1) 2015_07_22ch1 (2) 2015_07_22ch1 (4) 2015_07_22ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.