ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ហៅ​ប្រជាពលរដ្ឋ​១៥២ គ្រួសារ មក​ចាប់ឆ្នោត​យក​ដី​ឡូត៍​កម្ម​សិទ្ធិ​ស្រប​ច្បាប់ នៅ​លើ​ប្រឡាយ​ស្ទឹងមានជ័យ ជំហាន​ទី​១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ចំនួន​១៥២​គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​៥៦២​គ្រួសារ រស់នៅ​លើ​ប្រឡាយ​ស្ទឹង មានជ័យ បាន​ស្ម័គ្រចិត្ត​ចាប់ឆ្នោត​ទទួល​យក​ដី​ឡូត៍​១៥២​ឡូត៍ ធ្វើ​កម្មសិទ្ធិ​ហើយ ក្រោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាក់ដី​បំពេញ ធ្វើ​លូ​រួចរាល់​ក្នុង​ជំហាន​ទី​១​នេះ ។​

​ពិធី​ចាប់ឆ្នោត​នេះ​បាន​ធ្វើឡើង នៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៏ ៨​រោច ខែ​ជេស្ន ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃ​០៦ មិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បានបញ្ជាក់​ថា​៖ ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ មាន​ប្រវែង ១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ។ លើ​គម្រោង​នេះ យើង​បាន​បែងចែក​ជា​៤ តំណាក់កាល ដោយ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​តំណាក់កាល​ទី​១​នេះ ក្រុម​ការងារ​បាន​សម្រុច​ការងា​ររបស់​ខ្លួន​បាន​៩៥​ភាគរយ​ហើយ ។ ក្រៅ​ពី​ចាក់​បេតុង​ស៊ី​ផាយ​ហើយ​នោះ ការចាក់​ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រុម​ការងារ​បាន​ចាក់​បំពេញ​បាន​មួយរយ​ហើយ ។ ចំណែក​ការកាយ​ភក់​ចេញពី​បាត​ប្រឡាយ​គឺ​យើង​អនុវត្ត​ការងារ​សម្រេច​បាន​១០០​ភាគរយ​ហើយ​ដែរ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ៖ ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​ការអភិវឌ្ឍ​នេះ ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌមានជ័យ និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ។​

​ជា​ការឆ្លើយតប​តាម សំណូមពរ​របស់ បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេ ញ​ធ្វើ​ការអភិវឌ្ឍ នៅនឹងកន្លែង​ផងដែរ ។ ប្រឡាយ​ស្ទឹង​មាន ជ័យ​នឹង​ត្រូវ​សាងសង់​ឡើង ដោយ​បុក​បេតុង​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវ​ធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។​

​ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការរំដោះ​ទឹក នៅ​ខណ្ឌ​សែន​សុខ ,​ខណ្ឌ​ពោធិ៏​សែនជ័យ​, ខណ្ឌដង្កោ និង​ខណ្ឌ​មានជ័យ ដោយ​នាំ​ទឹក​ទំលាក់​ចូល​ទៅ​ប្រឡាយ បឹងទំពុន ។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិញ្ចើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ ។​

​លោក​បន្ដថា​៖ ថ្ងៃ​នេះ​បងប្អូន​នឹង​ទទួលបាន​ផ្លង់ កម្មសិទ្ធិ​ដី​ឡូត៍ ១៥២​គ្រួសារ ដោយ​រស់នៅ​និង​កន្លែង ក្នុង​ជំហាន​ទី​១ និង​ជំហាន​បន្ដបន្ទាប់​យើង​និង​ធ្វើ​ដូចៗ​គ្នា នៅ​ជំហាន​ទី​២,៣ និង​ទី​៤ ទៀត ។ ការ​ផ្ដល់​ផ្លង់កម្មសិទ្ធិ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ និង​កន្លែង​ដោយ​ស្រប​ច្បាប់​នេះ ក៏ដោយ មាន​ការចង្អុលបង្ហាញ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រក្សាបាន​នូវ​សន្ដិភាព ស្ថេរភាព​នយោបាយ សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ទូទាំង​ប្រទេស ធានា​នូវ​ភាពអនុគ្រោះ​ជា​មូលដ្ឋាន ដើម្បី​បន្ដ​ជំរុញ​ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និង​ការកែលម្អ​ជីវភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​គិតគូ និង​យកចិត្ដទុកដាក់​ខ្ពស់ ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​បងប្អូន ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក ជាពិសេស ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​នេះ តែម្ដង ៕ លោក រុន សារ៉េត​

 

r180607b10 r180607b14 r180607b13 r180607b12 r180607b11

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.