ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​បែកធ្លាយ​ប្រធាន​មន្ទីរ​ទេសចរណ៏​ខេត្ត​ប៉ៃលិន ខ្លួន​មួយ​ឈ្មោះ​ពីរ ប្រព្រិត្ត​អំពើ​ពុករលួយ​

​បែកធ្លាយ​ប្រធាន​មន្ទីរ​ទេសចរណ៏​ខេត្ត​ប៉ៃលិន ខ្លួន​មួយ​ឈ្មោះ​ពីរ ប្រព្រិត្ត​អំពើ​ពុករលួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ប្រភព​ពី​មន្ត្រី​ទេសចរណ៏​ខេត្ត​ម្នាក់ បាន​បង្ហើប​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា​៖ ក្នុង​រយៈពេល​នៃ​ការ​គ្រប់​គ្រង់​របស់លោក ហុង ឌុល ប្រធាន​មន្ទីរ​ទេសចរណ៏​ខេត្ត ពុំ​ដែល​ឃើញ​មាន​ការរីកចំរើន​អ្វី​គួរឲ្យ​កាត់សម្គាល់​នោះ​ទេ ពិសេស​លោក​ប្រធាន​រូបនេះ ក៏​ពុំ​សូវ​គិតគូរ​ពី​ការងារ​ក្នុង​មន្ទី​រដែរ ព្រមទាំង​ឃុបឃិត​ឲ្យមាន​បក្ខពួកនិយម ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ស៊ីជម្រៅ​ក្នុង​មន្ទីរ ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​នូវ​ថវិកា​ក្នុង​មួយ​ឆ្នាំៗ​រាប់​សិប​លាន​រៀល​។

​ប្រភព​ព័ត៌មាន​បន្តថា​៖ លើសពីនេះទៅទៀត លោក​ប្រធាន​រូបនេះ​អាច​និង​ស៊ី​ឈ្មោះ​របស់​គេ​ដើម្បី​ប្រព្រិត្ត នូវ​អំពើ​ពុករលួយ ដោយ​ខ្លួន​លោក​តែ​មួយ ប៉ុន្តែ​មុខងារ​ពីរ និង​មាន​ឈ្មោះ​ពីរ ដោយ​ឈ្មោះ​ទី​១ គឺ ហុង ឌុល មាន​មុខងារ​ជា​ប្រធាន​មន្ទីរ​ទេសចរណ៏​ខេត្ត​ប៉ៃលិន និង​ទី​២ ឈ្មោះ សូ កង មាន​មុខងារ​ជា​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ដដែល​បន្តថា​៖ បើ​សង្កេតមើល​នៅក្នុង​មន្ទីរ​ហាក់បីដូច​ជា​ពុំ​សូវ​មាន​មន្ត្រី​មក​ធ្វើ​ការងារ​នោះ​ទេ សូម្បី​តែ​ការសំអាត​ទីធ្លា​ក្នុង​មន្ទីរ​ក៏​ពុំ​មាន​ដែរ តួ​យ៉ាង​បញ្ហា​ស្មៅ​វិញ​សឹងតែ​ដុះ​ដល់​បន្ទប់​ធ្វើការ​ទៀតផង មក​ពី​ប្រធាន​មន្ទីរ​រូបនេះ​មិន​អើពើ និង​បក្ខពួក​និយម ព្រមទាំង​បាន​កិបកេង​ប្រាក់​សម្រាប់​បែងចែក​ដល់​មន្ត្រី​នៅ​ក្នុង​មន្ទីរ ដែល​បានមកពី​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​រាប់​លាន​រៀល​ក្នុង​មួយ​ឆ្នាំៗ តើ​ក្នុង​ច្បាប់​មាន​ដែរឬទេ នៅពេល​មនុស្ស​ម្នាក់​មាន​ឈ្មោះ​ពីរ ហើយ​ជា​ប្រធាន​មន្ទីរ​ផង​នោះ ?

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ប្រាប់ទៀតថា​៖ លើសពីនេះទៅទៀត ក៏​មាន​ការ​កិបកេង​លើ​ប្រាក់​ចំណាយ​ផ្សេងៗ​របស់​មន្ទីរ​ផងដែរ ដូចជា ប្រាក់​សម្រាប់​ទិញ​សម្ភារៈ​រដ្ឋបាល​ប្រាក់​បុណ្យជាតិ ប្រាក់​ទទួលភ្ញៀវ ប្រាក់​បេសកកម្ម ការចំណាយ​លើ​ផ្នែក​ថែទាំ ព្រមទាំង​ការជួសជុល និង​ប្រាក់​មួយ​ចំនួន​ទៀត​ដែល​ការ​កិបកេង​ទាំងនេះ​ក្នុង​មួយ​ឆ្នាំៗ​បាត់ប្រាក់​រដ្ឋ​អស់​រាប់​សិប​លាន​រៀល ។​

​ប្រភព​បន្តថា​៖ ចំពោះ​អ្នក​ដែល​ដឹង​ការពិត​ថា នូវ​អ្វី​ដែល​ប្រធាន​មន្ទីរ​រូប​នេះ​និយាយ​គឺ​គ្មាន​អ្វី​ក្រៅ​លើក​តំកើងខ្លួន​ថា ជា​មន្ត្រី​ល្អ ប៉ុន្តែ​សំរាប់​អ្នក​ដែល​ដឹង​ការពិត គឺ​ប្រធាន​មន្ទីរ​រូប​នេះ​ជា​មន្ត្រី​ដែល​ពូកែ​ស៊ី ហើយ​មិន​សូវ​ចេះ​ធ្វើការ​ទៀតផង ។ បើ​និយាយ​ពី​សមិទ្ធផល​ក្នុង​មន្ទីរ​វិញ​វា​ហាក់បីដូច​ជា​ពុំ​ទទួលបាន​លទ្ធផល​ជា​ដំ​កំភួន​អ្វី​ទេ ហើយ​លោក​ប្រធាន​មន្ទីរ​រូបនេះ កន្លងមក តែងតែ​អួតអាង​ថា គាត់​ជា​មន្ត្រី​ស្អាតស្អំ​មិនចេះ​ពុករលួយ ។

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ អ្នកយក​ព័ត៌មាន​ពុំ​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ហុង ឌុល ប្រធាន​មន្ទីរ​ទេសចរណ៏​ខេត្ត​ប៉ៃលិន តាម​ទូរ​សព្ទ័​បានទេ ព្រោះ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន ៕​

 

2015_07_12ch1

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.