ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ទំនាស់​ដីធ្លី​ជាង​១០​ឆ្នាំ រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន លី យ៉ុង​ផាត់ នៅ​កោះកុង ត្រូវបាន​ដោះស្រាយ ដោយ​ក្រសួង​ដែនដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ជំងឺ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាង​១០​ឆ្នាំ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ដង​ពែង ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល និង​ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង រវាង​ប្រជាពលរដ្ឋ​ពីរ​សហគមន៍ ដែលមាន​៣៧៥​គ្រួសារ ជាមួយនឹង​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ដែល​ដោះស្រាយ​ដោយ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​នេះ​។​

​ជំងឺ​ទំនាស់​ដីធ្លី​នេះ បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ រហូតមកដល់​បច្ចុប្បន្ន​ជាង ១០​ឆ្នាំ​ហើយ​។ ប្រជាពលរដ្ឋ ទាំង ៣៧៥​គ្រួសារ បាន​តវ៉ា និង​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឲ្យជួយ​ដោះស្រាយ តែ​មិន​មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​សម្រាប់​ពួកគាត់​ឡើយ​។

​ករណីរ​ទំនាស់​ដីធ្លី ខាងលើនេះ ត្រូវបាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ មិន​មាន​ជំទាស់​ពី​ប្រជាពលរដ្ឋ​ទាំង​៣៧៥​គ្រួសារ​ឡើយ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា នេះ នៅ​ក្រសួង​ដែនដី ដោយ លោក ជា សុផារ៉ា ជា​អ្នកសម្របសម្រួល​ភាគី​ទាំងសងខាង ឲ្យទទួល​យក​នូវ​លក្ខខណ្ឌ​ពីគ្នា​ទៅវិញទៅមក​។ នៅក្នុង​លក្ខខណ្ឌ​នេះដែរ ប្រជាពលរដ្ឋ​សហគមន៍​១៧៥​គ្រួសារ យល់ព្រម​ទទួល​យក​ដី​ទំហំ​៣​ហិកតា និង​ប្រាក់​សំណង ២៥០០​ដុល្លារ ក្នុង​មួយ​គ្រួសារ​។ ចំណែកឯ សហគមន៍ ២០០​គ្រួសារ បាន​យល់ព្រម​ទទួល​យក​ដី​ទំហំ ១,៥​ហិកតា ក្នុង​មួយ​គ្រួសារ រស់នៅ​កន្លែង​ដដែល​។​

​ភាគី​ក្រុមហ៊ុន បាន​យល់ព្រម​ឲ្យ​រដ្ឋកាត់​ដី​ទំហំ ៨២៥​ហិកតា ស្ថិតនៅក្នុង​ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ទទួល​សិទ្ធិវិន​យោគពី​រដ្ឋាភិបាល ដើម្បីឲ្យរ​ដ្ឋ​ធ្វើ​ប្រទានកម្ម ជា​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ ទាំង​៣៧៥​គ្រួសារ ហើយ​និង​បាន​ផ្ដល់​ប្រាក់​សំណង​ទៅ​សហគមន៍ ១៧៥​គ្រួសារ​។​

​នៅក្នុង​កិច្ចប្រជុំ ស្ដីពី​ការ​ដោះស្រាយ​ករណី​វិវាទ​ពាក់ព័ន្ធ​នឹង​ដីធ្លី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករ​នាំ​ចេញ​នៅ​ខេត្ត​កោះកុង មាន​ការចូលរួម​ដោយ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក វេន សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ប៉ាន សូរ​ស័ក្កិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក លី​យ៉ុង​ផាត តំណាង​ក្រុមហ៊ុន​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក ជា សុផារ៉ា បាន​លើកឡើង​ថា ការដោះស្រាយ​ពិតប្រាកដ មាន​តែ​អង្គុយ​ទល់មុខ​គ្នា ហើយ​យក​បញ្ហា​មក​ជជែក​គ្នា ដើម្បី​ស្វែងរក​ច្រកចេញ​។ ជាមួយគ្នានេះដែរ ជាគោលការណ៍ និង​ការ​អនុវត្ដ​មាន​ប្រសិទ្ធភាព មាន​តែ​រដ្ឋាភិបាល​ជា​អ្នកសម្រេច​ចុងក្រោយ ក្នុង​ករណី​វិវាទ​សេសសល់ ដែល​មាន​ការ​មិន​ពេញចិត្ត​ណាមួយ​របស់​ប្រជាពលរដ្ឋ ក្រោយពី​បាន​ប្ដឹងទៅ​តុលាការ​រួចហើយ​។

​ចំពោះ​វិវាទ​នេះដែរ មាន​តែ​រដ្ឋាភិបាល ដែល​តំណាង​ដោយ​ក្រសួង​ដែន​ដី​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយបាន ឯ​ស្ថាន​ប័ន​មិនមែន​រដ្ឋាភិបាល មិន​មាន​សត្ថកិច្ច​ដោះស្រាយ​បាន​ឡើយ​។ នេះ​ជាការ​បន្ថែម​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី ដោយ​បាន​បញ្ជាក់ថា​៖«​ទោះបី លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏​មិន​មាន​សមត្ថកិច្ច​ឡើយ​»​។  លោក បន្តថា គោលបំណង ដោះស្រាយ​វិវាទ​នេះ ដើម្បី​ឲ្យមាន​ភាពល្អប្រសើ​រ ដោយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​មិន​ឲ្យ​ខាត​ពេលវេលា​ប្រកបការងារ ហើយ​បាត់បង់​ចំណូល​នៅពេល​តវ៉ា​ឡើយ​។

​បើ​ម្បី​បញ្ចប់​ករណី​វិវាទ​នេះ ត្រូវ​ឈរ​លើ​គោលការណ៍​ច្បាប់ ហើយ​មិន​មាន​ការប្រែប្រួល​ក្រោយ​ពី​សម្រេច​ទទួលយក​នូវ​លក្ខខណ្ឌ​ពីគ្នា​ទៅវិញទៅមក​។ នេះ​បើ​តាម​ការលើកឡើង​បន្ថែម​របស់​លោក ជា សុផារ៉ា ហើយ​បាន​សង្កត់​ថា​៖ «​ដើម្បី​ដោះស្រាយ​វិវាទ​នេះ​ឲ្យ​ចប់​ទៅ​ដោយ​ភាពរលូន បងប្អូន​ទាំង​៣៧៥ ត្រូវ​នៅ​ជាមួយ​ខ្ញុំ នៅ​តទល់​ជាមួយ​គ្នា​ដោះស្រាយ​ករណី​នេះ​ឲ្យបាន​។ ប៉ុន្តែ​ត្រូវ​អះអាងថា ក្រោយ​ពេល​ដោះស្រាយ​ចប់ ៣៧៥​គ្រួសារ មិន​បន្ថែម​គ្រួសារ​ណា​ដទៃ​ផ្សេងទៀត​។ បើ​បន្ថែមទៀត​តើ​ដោះស្រាយ​នៅពេល​ណា​ចប់​?»​។ ប្រជាពលរដ្ឋ​ក្រោយ​ពី​យល់ព្រម​ទទួល ហើយ​កំពុង​រងចាំ​ផ្ដិតមេដៃ ។​

​ក្រោយពី​មាន​ការសម្របសម្រួល​ដោយ​លោក ជា សុផារ៉ា ការដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ប្រជា​ពល ៣៧៥​គ្រួសារ ជាមួយនឹង ក្រុមហ៊ុន​ស្ករអំពៅ​លី​យ៉ុង​ផាត់​នៅ​ខេត្ត​កោះកុង ជាង​១០​ឆ្នាំ បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ក្រសួង​ដែនដី នា​ព្រឹក​នេះ​។ ប្រជា​សហគមន៍ ដែល​បាន​ចូលរួម មាន​ក្ដី​រំភើប និង​សប្បាយ​ចិត្ត​ជា​ពន់ពេក នៅពេល​សំណើ​របស់​ពួកគេ​ត្រូវ​បាន​ទទួលយក​។​

​ជាមួយគ្នានេះដែរ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​អបអរសាទរ ចំពោះ​ការដោះស្រាយ​បញ្ចប់​ជំងឺ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដែល​ពលរដ្ឋ​ព្រម​ទទួល​ដោយ​គ្មាន​ជំទាស់​៕
​លោក ហុក វិបុល​

 

r180607a2 r180607a1 r180607a4 r180607a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.