ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

​សំណង់​អនាធិបតេយ្យ​ពីរ​ល្វែង​កំពុង​សង់​យ៉ាងរឹងមាំ​រំលោភ​ចូល​ព្រែក​កំពង់​កណ្តាល​រក​ម្ចាស់​មិនទាន់​ឃើញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត  ៖ គេ​ឃើញ​សំណង់​អនាធិបតេយ្យ​សង់​រំលោភ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​ ​កំពង់​កណ្តាល​ដែល​ត​ភ្ជាប់​មក​ព្រែក​កំពង់បាយ ដែល​ការសាងសង់​ ជា​សំណង់​រឹង​នេះ​បាន​រៀប​ខឿន​ថ្ម​ចូល​ទៅក្នុង​ទឹក​ព្រែក​កំពង់​កណ្តាល​យ៉ាងជ្រៅ​ដែល​ធ្វើឲ្យ​បាត់បង់​សោភ័ណភាព​តាម​ដងព្រែ​ក​កំពត ដោយសារតែ​ការរំលោភ​យក​ដី​ក្នុង​ព្រែក​សង់​ជា​លំនៅឋាន​បណ្តុះ​សសរ​បេតុង​បុកគ្រឹះ​យ៉ាង​រឹងមាំ​នៅ​ក្នុង​ទឹក ។​

​សំណង់​ដែល​គេ​សង់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ខាង​លើ ធ្វើ​នៅ​ចំណុច​ជាប់​ស្ពាន​កំពង់​កណ្តាល​ខាងកើត​ក្បាលស្ពាន ស្ថិតក្នុង​ភូមិ​កំពង់​កណ្តាល ឃុំ​ជុ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំ​ពត ហើយ​ការសាងសង់​សំណង់​ដ៍​រឹងមាំ​រំលោភ​ចូល​ក្នុង​ព្រែក​កំពង់​កណ្តាល​នេះ​ដែរ​ ​ត្រូវបាន​មហាជន​និង​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ខេត្ត បាន​រិះគន់​យ៉ាង​ធ្ងន់ៗ​មក​លើ​អាជ្ញាធរ​និង ស្ថាបន័​ពាក់ព័ន្ធ​នានា​នៅក្នុង​ខេត្ត​កំពត​ថា​បុគ្គល​ដែល​ហ៊ាន​រំលោភ​សាងសង់​សំណង់​រឹងមាំ​ចុះ​ក្នុង​ទឹក​ព្រែក​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​ច្បាប់​បែបនេះ  បើ​អាជ្ញាធរ​និង​មន្ទីរ​ជំនាញ​ពាក់​ព​ន្ឋ័​មិន​បើកភ្លើង​ខៀវ​ម្លេះ​ ​បុគ្គល​មួយ​ក្តាប់​តូច​នេះ​មិន​ហ៊ាន​សាងសង់​សំណង់​ដ៏​រឹងមាំ​រំលោភ​ក្នុង​ទឹក​ព្រែក​នោះទេ​។

​ទាក់ទិន​នឹង​ករណី​សង់​សំណង់​រឹង​អនាធិបតេយ្យ​រំលោភ​ក្នុង​ទឹក​ព្រែក​ខាង​លើ នៅ​ព្រឹក​ថ្ងៃទី​០៥​ខែមិថុនា ឆ្នាំ​២០១៨​នេះ កម្ពុជា​ថ្មី បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក នាក់ សុវណ្ណ​រី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ទឹកឈូ ដើម្បី​សុំឲ្យ​លោក​ជួយ​ស្រាយ​បំភ្លឺ​ជុំវិញ​ការសាងសង់​លំនៅឋាន​រំលោភ​ចូល​ព្រែក​ខាង​លើ ប៉ុន្តែ​លោក​អភិបាលស្រុក​ទឹកឈូ​ប្រាប់ថា លោក​ជាប់រវល់​ប្រជុំ​នៅ​សាលាខេត្ត​កំពត​។​

​ដោយឡែក បើ​យោង​តាម​ប្រភព​មួយ​ចំនួន​បានបញ្ជាក់​អះអាងថា បន្ទាប់​ពី​មាន​ការសាងសង់​សំណង់​រឹងមាំ​លយ​ចូលក្នុង​ព្រែក​កំពង់បាយ គេ​ឃើញ​ក្រុមការងារ​គណៈកម្មការ​ខត្ត​កំពត​ចុះទៅពិនិត្យ​នៅ​ត្រង់​ចំណុច​ទីតាំង​ដែល​មាន​ការសង់​លំនៅឋាន​ខាងលើ​នេះ​ដែរ ប៉ុន្តែ​មិនដឹងថា មាន​វិធានការណ៍​យ៉ាងណា​នៅឡើយ​ទេ ហើយ​សំណង់​នេះ ក៏​ត្រូវ​បង្អាក់​មួយអន្លើ​ផងដែរ​។​

​ទាក់ទិន​នឹង​ការសាងសង់​លំនៅឋាន​ស្ថិត​ក្នុង​ព្រែក​កំពង់​កណ្តាល​នេះ លោក​ង៉ែត សាវឿន ប្រធាន​ក្រុមការងារ​របស់​គណៈកម្មកា​រ​ខេត្ត បានឲ្យដឹងថា ថ្មីៗ​នេះ​បន្ទាប់ពី​បានទទួល​ព័ត៌មាន ពី​ករណី​ការសង់​សំណង់​រឹងមាំ​ចុះ​ក្នុង​ទឹក​ព្រែក​ពី​សំណាក់​ជន​ឆ្លៀតឱកាស​មួយ​ក្តាប់​តូច​ខាងលើ​ក្រុមការងារ​គណៈកម្មការ​របស់​ខេត្ត បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​សំណង់​ជាក់ស្តែង ប៉ុន្តែ​មិន​បាន​ជួប​ជាមួយ​ម្ចាស់​សំណង់​នោះទេ គឺ​ជួប​តែ​អ្នកម៉ៅការ​សំណង់​ហើយ​ក្រុម​ការងារ​យើង​ក៏​បាន​ឲ្យ​ផ្អាក​ការ​សាង​សាង​ខាងលើ​នេះ​ដែរ ដោយ​បាន​ធ្វើ​កំណត់ហេតុ​
​បញ្ឈប់​ការសាងសង់​បន្ត​សំណង់​ខាងលើ​នេះ​ទៀតផង​។​

​លោក ង៉ែត សាវឿន បានឲ្យដឹង​ទៀតថា ចំពោះ​ម្ចាស់​សំណង់​ដែល​សាងសង់​នេះ​លោក​ពុំ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​សំណង់​ខាងលើ​ក៏​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ដែរ ទើប​លោក​ដឹកនាំ​ក្រុមការងារ ចុះ​ទៅ​ផ្អាក​សកម្មភាព​មិនឲ្យ​សាងសង់​បន្ត​ទៀត​នោះ​ឡើយ​។​លោក​បាន​បញ្ជាក់បន្ថែម​ថា យក​ល្អ​អ្នកសារព័ត៌មាន​អាច​សួរ​ទៅ​ខាង​ផ្នែក​ជំនាញ​ផ្ទាល់​នឹង​ដឹង​ការពិត​រឹតតែ​ច្បាស់​ថែម​ទៀត​។​

​ស្របគ្នា​នឹង​ករណី​ខាងលើ លោក យិន វុ​ឌ្ឍ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា ទីតាំង​ដែល​គេ​សង់​សំណង់​រឹងមាំ​នោះ ពុំទាន់​មាន​ប័ណ្ណកម្មសិទ្ធិ​នៅឡើយ​ទេ ពោល​គឺ​ការសាងសង់​បែបនេះ​ពិត​ជា​ការរំលោភ​បំពាន​ចូល​ក្នុង​ដី​ព្រែក​កំពង់​កណ្តាល​មែន ដោយ​ខណៈ​នេះ​លោក​បាននិងកំពុង បង្កើត​គណៈកម្មការ​ដើម្បី​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ​ក្នុង​ពេលខាងមុខ​នេះ​។​

​ជាមួយគ្នានេះ កម្ពុជា​ថ្មី មិន​អាច​ទំនាក់ទំនង​សុំ​ការពន្យល់​ពី លោក នៃ គង់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ផ្នែក​ដីធ្លី​បានទេ ដោយ​លោក​ជាប់​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស​។​

​បើ​តាម​មន្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខេត្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រលយ​ប្រាប់​អ្នកកាសែត​ថា​៖ ដី​នៅ​តាម​តំបន់ឆ្នេរ​ព្រែក​កំពង់បាយ គ្មាន​ប្រជារាស្ត្រ​តូចតាច​ហ៊ាន​រំលោភ​បំពាន​ទៅ​សាងសង់​ជា​សំណង់​រឹងមាំ​បែបនេះ​ទេ មានតែ​អ្នកមានអំណាច និង​អ្នកមាន​លុយ​ទេ​ដែល​ហ៊ាន​រំលោភ​មិន​ខ្លាច​ច្បាប់​នោះ ជឿ​ឬ​មិន​ជឿ​ក៏​មិន​ហ៊ាន​បង្ខំ​ដែរ​៕
​សេង ណា​រិទ្ធ​

 

r180605e8 r180605e7 r180605e6 r180605e5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.